អង្គការតម្លាភាពកម្ពុជារៀបចំកម្មវិធីប្រកួតជជែកដេញដោល រង្វាន់ក្រុមយុវជនឆ្នើម ១២០០ដុល្លារ

ភ្នំពេញ– អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតជជែកដេញដោល ប្រធានបទការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកា សម្រាប់ឆ្នាំ២០២២ ។ កម្មវិធីប្រកួតជជែកដេញដោលនេះ រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេត ក្នុងគោលបំណងផ្តល់ជាវេទិកា ពិភាក្សានិងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាននៅកម្ពុជា។

ចំពោះលក្ខន្តិក:ក្នុងការចុះឈ្មោះចូលរួមកម្មវីធីប្រកួតជជែកដេញដោលនេះ បើកទូលាយសម្រាប់ក្រុមយុវជន លើកលែងតែក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​ពី​ការ​ប្រកួត​ជជែកដេញដោលរបស់អង្គការតម្លាភាពកម្ពុជាពីឆ្នាំមុនៗ ។ លើសពីនេះ ត្រូវបង្កើតជាក្រុមចំនួន បួននាក់ (មួយនាក់ជាសមាជិកបម្រុង) និងផ្ដល់​អាទិភា​​ព​​ដល់ក្រុមដែលមានស្រ្តីចូលរួម ។ ជាពិសេស សម្រាប់តែសិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យ និងនិស្សិតកំពុង​តែរៀន​ថ្នាក់​បរិញ្ញា​បត្រ​ប៉ុណ្ណោះ ដែ​ល​​​អនុ​ញ្ញាត​ឱ្យចូ​លរួមកម្មវិធីជជែកដេញដោលនេះ ។

ជាមួយគ្នានេះ អង្គការតម្លាភាពកម្ពុជានឹងផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់ក្រុមជ័យលាភីចំនួនបួនក្រុម រួមមាន ជ័យលាភីលេខ១ ទទួលបាន​រង្វាន់​ជាទឹក​ប្រាក់​ចំនួ​ន​ ១២០០ដុល្លារ ពានរង្វាន់ជ័យលាភី មេដាយមាស វិញ្ញាបនបត្រ និងឱកាសជាអ្នកហាត់ការនៅអង្គការតម្លាភាពកម្ពុជា។ ជ័យលាភីលេខ២ ទទួល​បាន​រង្វាន់​ជាទឹកប្រាក់ចំនួន ១០០០ដុល្លារ មេដាយប្រាក់ វិញ្ញាបនបត្រ និងឪកាសជាអ្នកហាត់ការនៅអង្គការតម្លាភាពកម្ពុជា។

ជ័យលាភីលេខ៣ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨០០ដុល្លារ មេដាយសំរឹទ្ធ និង វិញ្ញាបនបត្រ និងក្រុមដែលជាប់ឈ្មោះក្នុងវគ្គជម្រុះចុងក្រោយ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៥០០ ដុល្លារ និង វិញ្ញាបនបត្រ ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមបញ្ចេញសមត្ថភាពក្មុងកម្មវិធីប្រកួតជជែកដេញដោលអាចសាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះ​តាមរយៈ​តំណភ្ជាប់ https://bit.ly/3Ifd4Lu ។ ផុតកំណត់ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

គួរជម្រាបជូនថា ប្រកួតជជែកដេញដោលនេះ ធ្វើឡើងក្រោមគម្រោង ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការសម្រេចចិត្ត និងជំរុញឱ្យការផ្តល់សេវាសាធារណៈ​កាន់តែ​មាន​គណនេយ្យភាព ក្រោមការគាំទ្រមូលនិធីពីសហភាពអឺរ៉ុប ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...