ភ្នំពេញ- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។ មុនមួយថ្ងៃ នៃការប្រឡងមកដល់ ពោលគឺនៅថ្ងៃទី២៦ ខែធ្នូ បេក្ខជនទាំងអស់នឹងត្រូវទៅកាន់មណ្ឌលប្រឡងដើម្បីពិនិត្យឈ្មោះ លេខបន្ទប់ លេខតុ ដោយពេលនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំឱ្យអនុវត្តវិធានការស្តង់ដារអនាម័យមួយចំនួន។
ខាងក្រោមនេះ ជាវិធានការសំខាន់ៗត្រូវអនុវត្តស្ដង់ដារអនាម័យ នៅថ្ងៃបិទឈ្មោះ (២៦ ធ្នូ) ដែលរួមមាន៖
ទី១. រៀបចំស្ទង់កម្ដៅ និងត្រួតពិនិត្យសុខភាពបេក្ខជន ដែលមកមើលឈ្មោះនៅតាមមណ្ឌលសំណេរនីមួយៗ គណៈមេប្រយោគ និងគណៈកម្មការនានាទាំងអស់ ដោយបែងចែកជា២ គឺពេលព្រឹក និងរសៀលស្ទង់កម្តៅសម្រាប់បេក្ខជនមកពិនិត្យឈ្មោះ, សម្រាប់គណៈមេប្រយោគស្ទង់កម្តៅនៅពេលរសៀល ពេលចូលរួមប្រជុំ ។
ទី២. ក្នុងករណីរកឃើញកម្តៅធម្មតា (ក្រោម ឬស្មើ៣៧,៥អង្សាសេ) ត្រូវបិទឃរពណ៌ខៀវ “កម្តៅធម្មតា” លើអត្តសញ្ញាណបេក្ខជន ប័ណ្ណសម្គាល់ខ្លួនសិស្ស ឬសលាកបត្រឯកត្តជន និងបិទស្ទីកឃរពណ៌ស្វាយ “កម្តៅធម្មតា” សម្រាប់គណៈមេប្រយោគ ឬគណៈកម្មការនានា ។

ទី៣. ករណីរកឃើញបេក្ខជនមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សេនមេរោគកូវីដ-១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយអាជ្ញាធររាជធានី ខេត្ត និងត្រូវសុំលិខិតបញ្ជាក់បេក្ខជនអវិជ្ជមានកូវីដ១៩ មកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលស្ទីកឃ័រ-កម្តៅធម្មតា និងការអនុញ្ញាតឱ្យចូលប្រឡង។
ទី៤. ករណីរកឃើញគណៈមេប្រយោគ ឬគណៈកម្មការនានាមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្របនៅតាមទីតាំងដែលកមណត់ និងត្រូវបន្តតាមដានសុខភាពដោយមិនអនុញ្ញាតឱ្យមកបំពេញភារកិច្ចនៅមណ្ឌលប្រឡងឡើយ។
ទី៥. ណែនាំបេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សាសេ ឬមានបញ្ហាសុខភាព ហើយទទួលបានការបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាល ឱ្យត្រឡប់មកមណ្ឌលប្រឡងវិញនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មុនបេក្ខជនទូទៅ ដើម្បីស្ទង់កម្តៅជាថ្មីម្តងទៀត និងបញ្ជាក់ថា ស្ថានភាពសុខភាពបានធូរស្រាលហើយ។
គួរបញ្ជាក់ថា បេក្ខជនប្រឡងក៏ស្វែងរកព័ត៌មានទាក់ទងនឹងដំណើរការប្រឡងទាំងអស់នេះ តាមរយៈបញ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ MoEYS Cambodia នៅមួយសប្ដាហ៍មុនសម័យប្រឡងបានផងដែរ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...






























