ភ្នំពេញ – មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កិច្ចប្រជុំមួយនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាពរបស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក។
បើតាមឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំមួយនេះ ក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិដែលនានាដែលបាននិងកំពុងកើតឡើង ជាពិសេសរួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ១៩។
“ខ្ញុំសង្ឃឹមថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់នឹងយកពុទ្ធិ ចំណេះដឹង បទពិសោធន៍ដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗនៃកម្មវិធីចម្រុះកាលពី១០ខែមុន ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទនៈ ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត”
ឯកឧត្ដម ហ៊ុន ម៉ានី
គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ គឺជាវេទិកាអមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាផ្នែកមួយ ស្របតាមដំណាក់កាលទី៣ ដែលជាការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ នៃកិច្ចប្រជុំ ASEFYLS4 កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដាំដើមឈើសាមគ្គីភាពយុវជនអាស៊ី-អឺរ៉ុបចំនួន ៥៣ដើម តំណាងឱ្យប្រទេសអាស៊ី-អឺរ៉ុប ទាំង៥១ និងស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន និងគណកម្មការអឺរ៉ុប នៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពី ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្ដម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសអាស៊ី-អឺរ៉ុបប្រចាំកម្ពុជា និងយុវជន ASEF ព្រមទាំងសមាជិកក្រុមការងាររៀបចំ ASEFYLS4 សរុបប្រមាណ ២០០នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...





























