យុវជន ចូលរួមលេងកីឡាផ្សារភ្ជាប់ការអាន ដើម្បីកសាងសង្គមឱ្យមានសក្ដានុពល

ការជំរុញឱ្យយុវជនចូលរួមលេងកីឡាផ្សារភ្ជាប់ការអាន គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងសង្គមដែលមានសក្ដានុពល សុខភាពមាំមួន និងចំណេះដឹងខ្ពស់។ ស្របគ្នានេះ ក្រសួងក៏បានជំរុញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ» យ៉ាងតិចប្រចាំជីវិត ដើម្បីឱ្យយុវជនមានសុខភាពមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅប្រទេសជឿនលឿន​ គេលើកកម្ពស់ការរត់ ការដើរ ការជិះកង់ ជាសកម្មភាពដែលគេធ្វើជាប្រចាំក្នុងជីវិតរបស់គេ។ ដូចគ្នានេះ កម្ពុជាក៏បានដាក់ចេញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ» យ៉ាងតិចប្រចាំជីវិត»។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការរត់មិនត្រឹមជួយផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់សុខភាពផ្លូវចិត្តខ្លាំងដែរ។ ឯកឧត្តមបន្តថា បើប្រទេសមួយមានសុខភាពល្អ នាំឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយកម្លាំងផលិតកម្មរបស់ប្រទេសនោះ ក៏ជួយដល់សេដ្ឋកិច្ចល្អដែរ។

រដ្ឋលេខាធិការក្រសួងអប់រំ បានជំរុញឱ្យយុវជនកម្ពុជា មានសារតីចូលរួមលើកកម្ពស់សកម្មភាពលេងកីឡា និងបណ្ដុះទម្លាប់អានផងដែរ ដើម្បីក្លាយជាយុវជនដែលមានទាំងសុខភាព ចំណេះដឹង និងសីលធម៌រស់នៅល្អ។

កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់ កម្ពុជា (GeeRUN Cambodia)

កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់ កម្ពុជា (GeeRUN Cambodia) និងជាកីឡាការិនីតំណាងខេត្តព្រៃវែង យល់ថា ការលេងកីឡា ដូចជាការរត់ និងការអាន គឺផ្សារភ្ជាប់គ្នាទាំងកាយសម្បទារ និងផ្នែកស្មារតី (ខួរក្បាល) ដែលនាំឱ្យមានសុខភាពល្អ កាយសម្បទារល្អ ប្រាជ្ញាឆ្លាតវៃ ហើយធ្វើការងារអ្វីក៏សម្រេចបានលទ្ធផលល្អ។ ដូច្នេះ យុវជនត្រូវការទាំងសមត្ថភាព និងសុខភាព ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព និងជោគជ័យ។

ក្នុងនាមជាកីឡាការិនីផ្នែករត់មួយរូប កញ្ញាសង្ឃឹមថា យុវជនទាំងអស់គ្នា នឹងចូលរួមលេងកីឡា ចូលរួមលើកកម្ពស់ការអាន ដើម្បីកសាងសង្គមដ៏មានសក្ដានុពល។

លោក​ វ៉ាន់ ភារ៉ា កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ

ជាមួយគ្នានេះ លោក​ វ៉ាន់ ភារ៉ា កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ និយាយថា ការរត់ និងការអាន ពិតមានសារៈសំខាន់ ព្រោះការរត់ជួយឱ្យមានសុខភាពល្អ ហើយការអានជួយឱ្យខួរក្បាលវាងវៃល្អ។ លោក​ វ៉ាន់ ភារ៉ា បន្តថា ក្រោយការហ្វឹកហាត់ លោកតែងតែចំណាយពេលអានសៀវភៅដែលខ្លួនចូលចិត្ត។

កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង រូបនេះ ក៏បានលើកទឹកចិត្តយុវជន សិស្សានុសិស្ស ចូលរួមហាត់កីឡា អានសៀវភៅ ខិតខំរៀនសូត្រ ដើម្បីឱ្យប្រទេសជាតិរីកចម្រើនទៅមុខទៀត និងជៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។