ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ អាហាររូបករណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតអន្តរជាតិដែលមានស្នាដៃសិក្សាលេចធ្លោ និងមានឆន្ទៈខ្ពស់ក្នុងជំនាញដែលខ្លួនបានជ្រើសរើស។

អត្ថប្រយោជន៍នៃអាហាររូបករណ៍

បេក្ខជនដែលជាប់ជម្រើសនឹងទទួលបាននូវការឧបត្ថម្ភជាទឹកប្រាក់ចំនួន £២,៥០០ (ប្រមាណ ៣,៤០០ ដុល្លារ) សម្រាប់កាត់បន្ថយថ្លៃសិក្សាក្នុងឆ្នាំទី១។ ថវិកានេះនឹងត្រូវបង់ផ្ទាល់ទៅកាន់សាកលវិទ្យាល័យ សម្រាប់ការសិក្សានៅឆមាសដំបូង។ បញ្ជាក់៖ ការផ្តល់ជូននេះមានសុពលភាពតែក្នុងឆ្នាំទី១ ប៉ុណ្ណោះ ចាប់ពីឆ្នាំទី២ ទៅ និស្សិតត្រូវទទួលបន្ទុកថ្លៃសិក្សាដោយខ្លួនឯង។

លក្ខខណ្ឌវិនិច្ឆ័យ និងតម្រូវការ

ដើម្បីមានសិទ្ធិដាក់ពាក្យ បេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចជា ៖ ត្រូវតែជា និស្សិតអន្តរជាតិ, ទទួលបាន សេចក្តីសម្រេចទទួលយកឱ្យចូលរៀន (Offer) ក្នុងវគ្គសិក្សាកម្រិតបរិញ្ញាបត្រ (Full-time) សម្រាប់ខែកញ្ញា ឆ្នាំ២០២៦, មានលទ្ធផលសិក្សាល្អប្រសើរ (លើសពីកម្រិតកំណត់អប្បបរមានៃមុខជំនាញដែលដាក់ពាក្យ), បង្ហាញពីចំណូលចិត្ត និងការតាំងចិត្តខ្ពស់ចំពោះមុខវិជ្ជាដែលបានជ្រើសរើស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យឱ្យបានមុន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ត្រឹមម៉ោង ៥ ល្ងាច។ សាកលវិទ្យាល័យនឹងចាប់ផ្តើមទាក់ទងទៅកាន់បេក្ខជនដែលទទួលបានជោគជ័យ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ តទៅ។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ ៖ https://www.westminster.ac.uk/study/fees-and-funding/scholarships/international-undergraduate-excellence-award-iea-september-2026


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)