វិធីហាត់ផ្លូវដង្ហើមក្នុងការព្យាបាលអាការថប់បារម្ភ

នៅក្នុងជីវិតដ៏មមាញឹកនាពេលបច្ចុប្បន្ន ការជួបនូវអារម្មណ៍ថប់បារម្ភ និងភាពតានតឹង ជារឿងដែលស្ទើរតែមិនអាចជៀសផុតសម្រាប់មនុស្សគ្រប់រូប។ ទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ទាំងនោះ គឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្ត និងបង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។

ការរួមបញ្ចូលគ្នារវាងការហាត់ពត់ផ្លូវដង្ហើម ការសម្រាកសាច់ដុំ ការបង្កើតរូបភាពវិជ្ជមានក្នុងចិត្ត រួមជាមួយនិងការរៀបចំផែនការដោះស្រាយបញ្ហាឱ្យមានសណ្ដាប់ធ្នាប់ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យបុគ្គលម្នាក់ៗអាចយកឈ្នះលើភាពរវើរវាយ និងការព្រួយបារម្ភលើសកម្រិតបាន។

ខាងក្រោមនេះ យើងនឹងនាំលោកអ្នកទៅស្វែងយល់អំពីបច្ចេកទេសងាយៗ ប៉ុន្តែមានឥទ្ធិពលខ្លាំង ក្នុងការស្ដារតុល្យភាពផ្លូវចិត្ត និងការត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃដោយភាពជឿជាក់ និងស្ងប់សុខ។

វិធីសាស្រ្តនៃការប្រើប្រាស់ផ្លូវដង្ហើម ៖ លំហាត់នៃការដកដង្ហើម ដំបូងៗគួរអនុវត្តន៍បែបងាយៗ គ្រាន់តែស្រូបដង្ហើមតាមច្រមុះ ហើយទប់ខ្យល់ដង្ហើមឱ្យនៅក្នុងពោះបន្តិច សឹមបន្ធូរខ្យល់ដង្ហើមចេញមកក្រៅ។ ឬក៏ដកដ្ហើមវែងៗតាមច្រមុះ និងផ្លុំដង្ហើមតាមមាត់ និងអនុវត្តន៍ដដែលៗឱ្យបានច្រើនដង ឬក៏កំណត់ពី១៥នាទី ទៅ៣០នាទី។

ការគូសវាសរូបភាពវិជ្ជាមាន ៖ ការគិតអំពីរូបភាពល្អៗ ឬក៏រូបភាពវិជ្ជមាន ដែលគ្រោងនឹងកើតមាននៅពេលខាងមុខ ឬក៏ការរៀបចំជាផ្ទាំងរូបភាព ដែលមានការរចនាអំពីលទ្ធផលណាមួយដែលខ្លួនចង់បាន គឺជាបច្ចេកទេសមួយដែលជួយសង្រួមចិត្តឱ្យស្ងប់ និងការសម្រាកពីស្ថានភាពតាងតឹងបានមួយរយៈ និងជាការជំរុញឱ្យស្មារតីស្ថិតនៅក្នុងបច្ចុប្បន្នភាព។

ការរៀបចំរបៀបនៃការដោះស្រាយបញ្ហា ៖ ប្រសិនបើភាពតានតឹងពាក់ព័ន្ធនឹងបញ្ហាជាច្រើន ដែលពុំទាន់ដោះស្រាយ ឬក៏មានបញ្ហាជាក់លាក់មួយ ដែលចាំបាច់ត្រូវការឱ្យដោះស្រាយ នោះការចំណាយពេល សរសេរអំពីដំណោះស្រាយ ឬការចងក្រងពីដំណោះស្រាយរាល់ដំណាក់កាល ពីមួយជំហានទៅជំហាន គឺជាការរួមចំណែកក្នុងការបន្ធូរបន្ថយអារម្មណ៍កុំឱ្យមានភាពតានតឹងពេក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។