ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ៖ ការអានជួយយើងទទួលបានព័ត៌មាន ចំណេះដឹងយ៉ាងសម្បូណ៍បែប និង​ជួយ​ឱ្យ​ចេះពិចារណាបានត្រឹមត្រូវ

​ក្នុង​ពិធី​បើក​ពិព័រណ៌​សៀវភៅ​កម្ពុជាលើកទី១២ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ អ្នកតំណាងរាស្រ្ត និង​ជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ លើក​ឡើងថា ការអានសៀវភៅធ្វើឱ្យយើងទទួលបាននូវព័ត៌មាននិងចំណេះដឹងយ៉ាងសម្បូណ៍បែបពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកមកពង្រឹងសមត្ថភាពរបស់ខ្លួន និងអាចជួយឱ្យយើងចេះគិតគូរពិចារណារកហេតុរកផលបានត្រឹមត្រូវ។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ មានប្រសាសន៍ថា សៀវភៅ គឺជាធនធានដ៏មហាសាលមួយដែលផ្ទុកនូវមូលធនបញ្ញា គម្ពីរ សាស្រ្តា ក្បួនខ្នាតប្រមូលផ្ដុំនូវចំណេះដឹង និងទស្សនៈនានារាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាជាដើម។ ឯកឧត្តមបន្តថា ការអានសៀវភៅនឹងធ្វើ​ឱ្យខួរក្បាលរីកលូតលាស់ បង្កើនស្មារតីចងចាំ និងបង្កើតបរិយាកាសរីករាយត្បិត “សៀវភៅ ជាឱសថជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព”។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ឧត្តមទីព្រឹក្សាព្រះមហាក្សត្រ

ក្នុងនោះ ឯកឧត្តម​បានផ្តល់សារៈសំខាន់ចំពោះសៀវភៅ ដោយថា សៀវភៅមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សទូទៅនៅលើពិភពលោកមិនថាតែសិស្ស និស្សិត ឬគ្រូបង្រៀននោះឡើយ ព្រោះតាមរយៈការអានសៀវភៅធ្វើឱ្យអ្នកអានទទួលបាននូវគុណសម្បត្តិយ៉ាងច្រើន រួមមាន ការកម្សាន្ត ការពន្លឿនផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹង, សៀវភៅ​ក៏​ជួយជំរុញសកម្មភាពខួរក្បាលឱ្យមានភាពរហ័សរហួន (រ៉េផ្លិច) បង្កើនចំណេះដឹងលើគ្រប់វិស័យ, មានជំនាញក្នុងការគិត និងវិភាគកិច្ចការបានល្អ, ជួយលើកទឹកចិត្តឱ្យមានសេចក្តីសង្ឃឹម (សុទិដ្ឋិនិយម), ស្គាល់ពីកេរដំណែល និងគុណតម្លៃនៃអក្សរសាស្ត្រជាតិរបស់ខ្លួន, ជួយបង្កើនវាក្យសព្ទក្នុងការនិយាយ ការសរសេរ។ ជាពិសេស​ទៅទៀតនោះ ជួយជំរុញឱ្យអ្នកអានមានសិល្បៈក្នុងទំនាក់ទំនង, យល់ដឹងពីព្រឹត្តិការណ៍ជាតិ អន្តរជាតិទាំងក្នុងតំបន់ និងពិភពលោកទាំងមូល, ដឹកនាំមនុស្សឱ្យមានឥរិយាបថល្អ អត្តចរិតថ្លៃថ្នូរ និងមានគុណធម៌ សីលធម៌ក្នុងសង្គម, ធ្វើឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ អាចធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯង និងម្ចាស់នពិភពលោកទាំងមូល។

ចំពោះ​ការបើកសម្ពោធពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ នេះ ឯកឧត្តមយល់ថា វាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយយ៉ាងសំខាន់មានសារៈប្រយោជន៍ និងមានប្រជាប្រិយភាពដែលមានអ្នកចូលរួមច្រើនបំផុត ពីព្រោះជាវេទិកាជួបជុំរវាងអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ពផ្សាយ អង្គការសមាគមដែលធ្វើការពាក់ព័ន្ធជាមួយសៀវភៅ បណ្ណារក្ស អ្នកស្រាវជ្រាវ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជនទូទៅ។ តាមរយៈកិច្ចជួបជុំនេះ គឺជួយឱ្យពួកគេបានជជែកពិភាក្សាដកស្រង់យកនូវបទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមកនូវចំណុចល្អ ចំណុចខ្វះខាត តម្រូវការ និងផលវិបាកទាំងភាគីអ្នកអាន និងអ្នកនិពន្ធ ព្រមទាំងជាកម្លាំងថាមពលដ៏សំខាន់ដើម្បីជួយជំរុញនិងបណ្ដុះទឹកចិត្តកូនខ្មែរឱ្យមានទម្លាប់ស្រឡាញ់ចូលចិត្តការអាន និងការសរសេរ។

លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈនៃពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២

លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈនៃពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១២ មានប្រសាសន៍ថា ក្នុងនាមជាអ្នកនិពន្ធមួយរូប បេសកកម្ម​ជីវិតផ្ទាល់ខ្លួនរបស់លោក គឺរៀនសូត្រ ថែរក្សា និងនាំយកភាពរីកចម្រើននៃអក្សរសិល្ប៍ខ្មែរភ្ជាប់ជាមួយភាពយន្ត និងតន្រ្តី។ លោក ម៉ានិត បន្តថា អ្នកអាន និងពិព័រណ៍សៀវភៅកម្ពុជា បានអនុញ្ញាតិឱ្យលោក និងអ្នកនិពន្ធជាច្រើនរូបអាចបញ្ចេញសមត្ថភាព និងបង្ហាញភាពខ្លាំងក្នុងជំនាញរបស់ខ្លួន និងធ្វើឱ្យការស្រមើស្រមៃលើសន្លឹកក្រដាស់ក្លាយជាការពិត។

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥

ឯកឧត្តម ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជា និងជានាយកអង្គការស៊ីប៉ា ប្រសាសន៍​ថា ជោគជ័យនៃអ្នកចូលរួមទស្សនា ពិព័រណ៍សៀវភៅកម្ពុជាដ៏ច្រើនកន្លងមក គឺជាការបញ្ជាក់ពីការចាប់ផ្ដើម នៃឧស្សាហកម្មសៀវភៅនៅកម្ពុជា។ ឯកឧត្តមសង្ឃឹមថា វិស័យតែងនិពន្ធ និងបោះពុម្ពផ្សាយសៀវភៅ នឹងចាប់ផ្ដើមមានទីផ្សារ និងអាចពង្រីកនិរន្តរភាពនាពេលខាងមុខ។

គួរជំរាបជូនថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ត្រូវ​បានធ្វើឡើងក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត» ដោយប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណ Elysée) ដោយមានស្តង់សៀវភៅសរុបចំនួន ៣០០ស្តង់ និងរំពឹងថា មានអ្នកចូលរួមទស្សនាលើសពី ១០ម៉ឺននាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...