ឱកាសអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី ឆ្នាំ២០២៦-២០២៧ ៖ សិក្ខាសាលាអនឡាញ “Study In Russia” សម្រាប់និស្សិតកម្ពុជា!

សមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី សហការជាមួយ សព័ន្ធនិស្សិតកម្ពុជា នៅបរទេស (Camstudent) និង មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នៅភ្នំពេញ ដោយទទួលបានការគាំទ្រពី ស្ថានឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា, ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី, និងសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា នឹងរៀបចំសិក្ខាសាលាអនឡាញស្តីពី “Study In Russia: Russian Government Scholarship 2026–2027” ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ពេលម៉ោង ១:៥០ រសៀល ដល់ ៤:៣០ ល្ងាច (ម៉ោងនៅរាជធានីភ្នំពេញ)។

សិក្ខាសាលានេះមាន​អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់បងប្អូននិស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាតាមរយះអាហារូបករណ៍រដ្ឋាភិបាល នៅក្នុងប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រ សិល្បៈ និងការច្នៃប្រឌិត។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយវិស័យអប់រំ បង្កើនទំនាក់ទំនងកម្ពុជា–រុស្ស៊ី និងជួយណែនាំនិស្សិតកម្ពុជាក្នុងការបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី។

វាគ្មិនដែលនឹងចូលរួមជាកិត្តិយសនៅក្នុងសិក្ខាសាលារួមមាន៖

  • លោក ណោង រិទ្ធី, អគ្គនាយកសព័ន្ធនិស្សិតកម្ពុជានៅបរទេស (Camstudent)
  • ឯកឧត្តម អាណាតូលី ប៉ូរ៉ូវីក, ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
  • លោកបណ្ឌិត ញិល រដ្ឋា, ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី

អាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី នឹងបើកសម្រាប់និស្សិតកម្ពុជាក្នុងគ្រប់កម្រិតសិក្សា រួមទាំង បរិញ្ញាបត្រ (Bachelor’s), ជំនាញឯកទេស (Specialist), បរិញ្ញាបត្រជាន់ខ្ពស់(Master’s) និងបណ្ឌិត (PhD)។

ប្រទេសរុស្ស៊ីមានសាកលវិទ្យាល័យរាប់រយ និងជំនាញឯកទេសជាច្រើនដែលល្បីល្បាញក្នុងកម្រិតខ្ពស់ និងមានភាពពិសេស ដូចជា វិស្វកម្មនុយក្លេអ៊ែរ វិស្វកម្មសំណង់ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន អាកាសចរណ៍ សេដ្ឋកិច្ច ច្បាប់ និងសិល្បៈ ដែលជាកត្តានាំអោយនិស្សិតកម្ពុជាទទួលបានចំណេះដឹង និងចំណេះជំនាញដែលអាចរួមចំណែកទៅដល់ការអភិវឌ្ឍជាតិនៅកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព។

ប្រវត្តិសង្ខេបនៃការគាំទ្រក្នុងវិស័យអប់រំរបស់រុស្ស៊ីចំពោះកម្ពុជា

បន្ទាប់ពីរបបខ្មែរក្រហមបំផ្លាញប្រព័ន្ធអប់រំកម្ពុជា ប្រទេសរុស្ស៊ីបានចូលរួមសង្គ្រោះកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍​ដល់​និស្សិតកម្ពុជាទៅសិក្សានៅសហភាពសូវៀត។ តាំងពីឆ្នាំ ១៩៨២មក មាននិស្សិតកម្ពុជា ជាង ៨,០០០ នាក់ ទទួលបានសញ្ញាបត្រនៅប្រទេសរុស្ស៊ី និងសហភាពសូវៀត។ ហើយបន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត, រុស្ស៊ីបានបន្តផ្តល់អាហារូបករណ៍ឡើងវិញចាប់តាំងពីឆ្នាំ ១៩៩៦ មក។

មាតិកាសំខាន់ៗដែលនឹងត្រូវចែករំលែកក្នុងសិក្ខាសាលា

ដំណើរការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី គឺសាមញ្ញ ពិតមែនតែពោលពេញទៅដោយការប្រកួតប្រជែងខ្លាំង។ ព័ត៌មានអំពីប្រព័ន្ធអប់រំរុស្ស៊ី និងចំនួនកន្លែងទទួលសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នឹងត្រូវលើកឡើងនៅក្នុងសិក្ខាសាលានេះ។ ព័ត៌មាននេះនឹងត្រូវបង្ហាញដោយ៖ លោក សុខ ច័ន្ទឡុងហ្វុង, និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Peoples’Friendship University of Russia។

បន្ថែមពីនេះទៅទៀតសិក្ខាសាលានេះនឹងលើកយកការចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងជីវិតសិក្សា បរិបទសង្គម បញ្ហាភាសា និងជាពិសេស បច្ចេកទេសក្នុងការទទួលបានអាហារូបករណ៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកចូលរួម។ ទោះបីជា “ការសិក្សាក្រៅប្រទេសមើលទៅគួរឱ្យចាប់អារម្មណ៍” ក៏ដោយ ការយល់ដឹងអំពីភាពជាក់ស្តែងនៃបទពិសោធន៍សិក្សានៅបរទេសគឺចាំបាច់បំផុត។

វាគ្មិនកិត្តិយសដែលនឹងចែករំលែកបទពិសោធន៍ផ្ទាល់រួមមាន ៖

  • លោក តុន ចាន់រិទ្ធិ, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាលកវិទ្យាល័យ HSE
  • លោក ឃឿន ចន្ទតូ, និស្សិតបរិញ្ញាបត្រផ្នែកវិស្វកម្មថាមពលនុយក្លេអ៊ែរ និងកម្ដៅ នៅសាកលវិទ្យាល័យ National Research Nuclear University MEPhI
  • កញ្ញា ព្រាប ចាន់ថារិទ្ធ, និស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក Political Economy of the ASEAN–Russia Strategic Partnership នៃ MGIMO University

សិក្ខាសាលានេះនឹងនាំនិស្សិតកម្ពុជាស្វែងយល់ពីឱកាសដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសរុស្ស៊ី ក៏ដូចជាជួយនិស្សិតកម្ពុជាឱ្យយល់កាន់តែច្បាស់អំពីដំណើរការដាក់ពាក្យសុំអាហារូបករណ៍ និងឱកាសសិក្សានៅក្នុងប្រទេសរុស្ស៊ី ដែលមានប្រព័ន្ធអប់រំកម្រិតខ្ពស់ និងជំនាញឯកទេសជាច្រើន។ និស្សិតកម្ពុជាទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់សិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសរុស្ស៊ីត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យចូលរួម និងទាញយកអត្ថប្រយោជន៍ពីសិក្ខាសាលានេះ ដោយ​ចូលរួមតំណភ្ជាប់ Google Meet៖ https://meet.google.com/xgr-dpcm-tku ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...