ស្មារតីស្នេហាជាតិ យុវជនកម្ពុជាចូលរួមបរិច្ចាគឈាមជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យុវជនរាប់រយនាក់ បាន​ធ្វើដំណើរ​មក​កាន់សាកលវិទ្យាល័យ​ការពារជាតិ តាមការអំពាវនាវ ក្នុង​ការ​ចូលរួមបរិច្ចាកឈាម ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ដែលកំពុងរងការឈ្លានពានពីសំណាក់យោធាថៃ។

លោក ពិសិដ្ឋ ពិសើរ សិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ និយាយថា រូបលោកក៏​ចូលរួមបរិច្ចាកឈាមនេះដែរ ​ព្រោះលោកចង់ចូលរួមធ្វើអំពើល្អជួយដល់សង្គមជាតិ។ ពិសើរ បន្តថា នេះជាលើកទីមួយហើយ​ដែលលោកបរិច្ចាកឈាម​ ប៉ុន្តែ​លោក​សប្បាយចិត្តដែលបានរួមចំណែកក្នុងកិច្ចការងារនេះ។

សម្រាប់បញ្ហាជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ​លោក ពិសើរ បានបង្ហាញអារម្មន៍តូចចិត្ត ដោយសារកម្ពុជាទើបតែបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានធ្វើជាសាក្សីផង ប៉ុន្តែភាគីថៃបែរជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ហើយ​ផ្ទុយទៅវិញបែរជាបង្កឱ្យផ្ទុះសង្គ្រាមឡើងវិញ ដែល​ផ្តល់​ផលលំបាកខ្លាំងជាងគេ គឺប្រជាពលរដ្ឋនៅតាមព្រំដែនតែម្ដង។

មានស្រុកកំណើតនៅឯ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែនថៃ ហើយជាទី​ដែល​កំពុងផ្ទុះអាវុធ លោក ពិសើរ បានបង្ហាញអារម្មណ៍ពិបាកចិត្តជាខ្លាំងដោយសារមានក្រុមគ្រួសារ ផ្ទះសម្បែងនៅទីនោះផ្ទាល់។ ពិសើរ បន្តថា ប៉ា បងប្រុស សុទ្ធតែជាទាហាន ពេលនេះ ពិសើរ មានអារម្មណ៍មួយនៅភ្នំពេញកំពុងសិក្សា​ តែអារម្មណ៍មួយទៀតបារម្ភពីក្រុមគ្រួសារ បងប្អូនដែលនៅទីតាំងនោះ។

«ខ្ញុំមានអារម្មណ៍ខកចិត្តចំពោះប្រទេសថៃដែលតែងតែឈ្លានពានមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀត»

យ៉ាងណាក៏ដោយលោក ពិសិដ្ឋ ពិសើរ បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​ស្ដាប់នូវប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ក៏ដូចជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាព ព្រោះសន្តិភាពជួយឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនទៅមុខទៀត។ ជាពិសេស យុវជនអាចចូលរួមបានតាមរូបភាពកិច្ចការសង្គម ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាថែរក្សានូវសុខសន្តិភាព ដើម្បីឈានទៅដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ កញ្ញា គី សុខហ័ង ដែល​បានមកចូលរួមបរិច្ចាគឈាម និយាយថា ពេលខ្លួន​ដឹងថាប្រទេសកម្ពុជារងការឈ្លានពានពីយោធាថៃ កញ្ញាមានអារម្មណ៍ រន្ធត់ចិត្ត អាណិតប្រជាជនដែលនៅតាមតំបន់ព្រំដែន ដែលពួក​គាត់រងគ្រោះខ្លាំង និងមានជនស៊ីវិលស្លាប់ច្រើននាក់ទៀត។ សុខហ័ង បន្តថា កញ្ញាមិនអាចជួយអ្វីបានទេ គឺមានតែការបរិច្ចាគឈាមនៅពេលសង្គមជាតិកំពុងមានតម្រូវការ។

កញ្ញា គី សុខហ័ង បានមកចូលរួមបរិច្ចាគឈាម

«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពខ្មែរយ៉ាងពេញទំហឹង ក្នុងការរក្សាសុខសន្តិភាព និងទឹកដី ហើយក៏សូមជូនពរឱ្យសុវត្ថិភាពគ្រប់ៗគ្នា»

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានសាទរចំពោះ​ការ​រួបរួម​របស់​យុវជន​កម្ពុជា​នៅ​កាលៈទេសៈនេះ ដោយថា យុវជនត្រូវតែចូលរួមជាធ្លុងមួយសាមគ្គីឯកភាពជាតិ ហើយ​បើមិនអាចជួយអ្វីបានក៏យើងត្រូវជឿទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាល មានសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជាតិ តតាំងជាមួយសត្រូវ ដែលមានមហិចតាលេបត្របាក់ទឹកដីរបស់យើង។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ក្នុងអំឡុងពេលដែលយោធាថៃប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា និងបានបាញ់ស្រោចមកលើកម្ពុជាយ៉ាងសាហាវឃោឃៅព្រៃផ្សៃ ក្នុងនាមជាយុវជនកម្ពុជា ត្រូវតែរួបរួមសាមគ្គីឯកភាពជាតិជាមួយរាជរដ្ឋាភិបាលជាស្មារតីរួមនៃប្រជាជាតិ។ លោកបណ្ឌិតបន្តថា យុវជនមិនគួរធ្វើឱ្យមានការបែកបាក់សាមគ្គីជាតិទាំងការប្រើប្រាស់ជាសារបង្ហោះ សំណេរ រូបភាពណាដែលបំបាក់ស្មារតីជាតិ បំបាក់ស្មារតីកងកម្លាំងស្មារតីជួរមុខ។

បើតាម​អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ អ្វីដែលអាច​ធ្វើបាន​ថែមទៀត ដើម្បីជួយ​ជាតិ យុវជនត្រូវប្រើចំណេះដឹងដែលខ្លួនមានជួយផ្សព្វផ្សាយ ជួយបំភ្លឺទៅអន្តរជាតិ ជួយផ្សាយព័ត៌មានពិតចេញទៅ ជួយសរសេរជាសារអំពាវនាវដល់អង្គការអន្តរជាតិ ឬស្ថាប័នព័ត៌មានអន្តរជាតិធំៗនូវអ្វីដែលថៃបានឈ្លានពានកម្ពុជា។

គួរជំរាបជូនថា នៅអង្គារ​ ទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ដោយផ្តើមចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច នៅសាកលវិទ្យាល័យការពារជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់