យុវតីជនជាតិប៊ែលហ្ស៊ីកអាយុ១៥ឆ្នាំ បញ្ចប់ថ្នាក់បណ្ឌិតរូបវិទ្យាកង់ទិច

ក្មេងជំទង់វ័យ១៥ឆ្នាំជនជាតិប៊ែលហ្ស៊ិកមួយរូប បានទទួលសញ្ញាបត្របណ្ឌិតផ្នែករូបវិទ្យាកង់ទិច និងក្លាយជាបុគ្គលវ័យក្មេងបំផុតលើពិភពលោក ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកនេះ។

យុវតី Laurent Simons បានការពារនិក្ខេបបទបណ្ឌិតរបស់នាង ដោយជោគជ័យ នៅសាកលវិទ្យាល័យ Antwerp កាលពីដើមសប្ដាហ៍នេះ ហើយគោលដៅបន្ទាប់របស់នាង គឺការរកវិធីធ្វើឱ្យមនុស្សមានជីវិតអមតៈ តាមរយៈការស្រាវជ្រាវផ្នែកវិជ្ជសាស្ត្រ។

កើតនៅប្រទេសបែលហ្ស៊ិក និងបច្ចុប្បន្នរស់នៅក្នុងប្រទេសហូឡង់ យុវតី Laurent ត្រូវបានគេចាត់ទុកថា ជាក្មេងមានទេពកោសល្យពីកំណើត។ នៅអាយុ ៨ឆ្នាំ នាងបានបញ្ចប់ថ្នាក់វិទ្យាល័យ ដោយចំណាយពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឆ្នាំ២០១៩ គាត់ស្ទើរតែបានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យសម្រាប់ខ្លួនឯងទៅហើយ សម្រាប់ការទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មុនពេលនាងមានអាយុ ១០ឆ្នាំ ប៉ុន្តែនាងបានឈប់រៀនជំនាញវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Einhoven ដោយសារតែមានជម្លោះពាក់ព័ន្ធនឹងបញ្ហាកាលវិភាគបញ្ចប់ការសិក្សា។ ផ្ទុយទៅវិញ Laurent បានប្តូរទៅកម្មវិធីបរិញ្ញាបត្ររូបវិទ្យានៅសាកលវិទ្យាល័យ Antwerp ហើយបានបញ្ចប់ការសិក្សាដោយទទួលបានកិត្តិយសបន្ទាប់ពីសិក្សាបានត្រឹមតែ ១៨ខែប៉ុណ្ណោះ ដែលរយៈពេលនេះ គឺលឿនជាងធម្មតា ៣ឆ្នាំ។

នៅអាយុត្រឹម១២ឆ្នាំ ខណៈពេលដែលមិត្តភក្ដិរបស់នាងកំពុងសិក្សានៅថ្នាក់វិទ្យាល័យនៅឡើយ Laurent បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករូបវិទ្យាកង់ទិច ដោយជោគជ័យ។

បន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត នាងបានបន្តសិក្សាថ្នាក់បណ្ឌិត ដោយមានអារម្មណ៍ថា នាងមិនទាន់ឈានដល់គោលដៅ ដែលនាងបានកំណត់នៅឡើយ។ នាងបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ VTM ថា “បន្ទាប់ពីនេះ ខ្ញុំនឹងចាប់ផ្តើមធ្វើការឆ្ពោះទៅរកគោលដៅរបស់ខ្ញុំ គឺការបង្កើតមនុស្សអស្ចារ្យ”។

យោងតាមកាសែត Newsweek និង The Brussels Times Simons បានបញ្ជាក់យ៉ាងច្បាស់ថា នាងចាប់អារម្មណ៍លើការសិក្សាអំពីអមតភាពរបស់មនុស្សតាំងពីនាងមានអាយុ ១១ឆ្នាំមកម្ល៉េះ។

យុវតី Laurent មាន IQ 145 ដែលត្រូវបានចាត់ថ្នាក់ជា “អ្នកមានទេពកោសល្យខ្ពស់” យោងទៅតាមមាត្រដ្ឋាន Wechsler និង Stanford-Binet។

ភ្លាមៗបន្ទាប់ពីការពារបណ្ឌិត នាងបានត្រឡប់ទៅទីក្រុង Munich ជាមួយឪពុករបស់នាង។ នាងបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ឌិតលើកទីពីរនៅទីនោះរួចហើយ លើកនេះផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលមានជំនាញខាងបញ្ញាសិប្បនិម្មិត (AI)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...