វៀតណាម​​សាកល្បង​បញ្ចូលមុខវិជ្ជា AI ក្នុងកម្មវិធីសិក្សា​ចាប់ពី​ខែធ្នូ​នេះ

ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម គ្រោងសាកល្បង បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅ ចាប់ពីដើមខែធ្នូ ឆ្នាំ២០២៥, នេះបើយោងតាមកាសែតវៀតណាម VN Express ។

យោងតាមសេចក្ដីព្រាងគោលការណ៍ណែនាំ ដែលចេញផ្សាយកាលពីសប្ដាហ៍មុន ការសាកល្បងនេះនឹងដំណើរការរហូតដល់ខែឧសភា ឆ្នាំ២០២៦ នៅតាមសាលារៀន ដែលបានជ្រើសរើស ខណៈព័ត៌មានលម្អិតជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយ។

បន្ទាប់ពីបញ្ចូលទៅក្នុងកម្មវិធីសិក្សា ក្រសួងនឹងពិនិត្យ វាយតម្លៃលទ្ធផលមុនពេលបញ្ចប់ក្របខ័ណ្ឌ សម្រាប់ការអនុវត្តកាន់តែទូលំទូលាយ នៅក្នុងឆ្នាំសិក្សានាពេលអនាគត។

ក្របខ័ណ្ឌអប់រំ AI ត្រូវបានរៀបចំឡើង ដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន ៤ រួមមានដូចជា ការគិតផ្ដោតលើមនុស្ស (Human Centered thinking), ក្រមសីលធម៌ AI, បច្ចេកទេស កម្មវិធី AI និងការរចនាប្រព័ន្ធ AI ។

ខ្លឹមសារមេរៀន នឹងរៀបចំឡើងស្របតាមអាយុ និងការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់សិស្សនៅទូទាំងប្រទេស ជា ២ដំណាក់កាល គឺការអប់រំជាមូលដ្ឋានសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា (ថ្នាក់ទី៦ ដល់ទី៩) និងការតម្រង់ទិសអាជីព សម្រាប់ថ្នាក់វិទ្យាល័យ។

នៅកម្រិតមូលដ្ឋាន សិស្សនឹងត្រូវបានណែនាំអំពី AI តាមរយៈកម្មវិធី ដែលមានមូលដ្ឋានលើរូប និងសំឡេង ដោយបញ្ជ្រាបការយល់ដឹងម្ដងបន្តិចៗអំពីការការពារទិន្នន័យផ្ទាល់ខ្លួន។ សិស្សមធ្យមសិក្សាបឋមភូមិ នឹងរៀនគោលគំនិតជាមូលដ្ឋានដូចជា ទិន្នន័យ និងក្បួនដោះស្រាយ និងការអនុវត្តអំពីរបៀបប្រើ AI ដើម្បីគាំទ្រការសិក្សា និងកំណត់អត្តសញ្ញាណហានិភ័យ និងភាពលំអៀង ដែលអាចកើតមាន។

នៅវិទ្យាល័យ សិស្សនឹងរៀនឌីហ្សាញប្រព័ន្ធ AI សាមញ្ញៗ អភិវឌ្ឍន៍ជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់ និងស្វែងយល់ពីការអភិវឌ្ឍអាជីពក្នុងវិស័យបច្ចេកវិទ្យា។

ក្រសួងអប់រំវៀតណាម បានសង្កត់ធ្ងន់ថា ការដាក់បញ្ជូល AI នឹងមិនធ្វើឱ្យកម្មវិធីសិក្សាបច្ចុប្បន្ន លើសកម្រិតសមត្ថភាពសិស្សនោះទេ។ សាលារៀនត្រូវបានលើកទឹកចិត្តឱ្យបន្ស៊ីខ្លឹមសារមេរៀនអំពី AI ជាមួយនឹងលទ្ធផលសិក្សារបស់សិស្ស។

សម្រាប់គ្រូបង្រៀន កម្មវិធីសាកល្បងនេះ នឹងស្វែងយល់ពីកម្មវិធី AI ក្នុងការគ្រប់គ្រងថ្នាក់រៀន ការរៀបចំផែនការមេរៀន និងវិធីសាស្ត្រវាយតម្លៃប្រកបដោយភាពច្នៃប្រឌិត។

អ្នកជំនាញបច្ចេកវិទ្យាក្នុងប្រទេសវៀតណាម លើកឡើងថា ការបញ្ចូល AI ទៅក្នុងកម្រិតបឋមសិក្សាគឺមានសារៈសំខាន់ ប៉ុន្តែត្រូវអនុវត្តតាមផែនទីបង្ហាញផ្លូវ ដោយប្រុងប្រយ័ត្ន មានសុវត្ថិភាព និងសមស្របតាមអាយុសិស្ស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី