ហ្វ្រែងឃ្លីនខូវី កម្ពុជានាំកម្មវិធី “Leader in Me” ចូលទៅកាន់សាលានានាទូទាំងប្រទេសកម្ពុជា

ហ្វ្រែងឃ្លីនខូវី កម្ពុជា មានមោទនភាពប្រកាសអំពីការអនុវត្តដោយជោគជ័យនៃកម្មវិធីសិក្សា “Leader in Me” នៅប្រទេសកម្ពុជា និង ដែលត្រូវបានទទួលស្គាល់ជាសកល។ កម្មវិធីសិក្សានេះ កំពុងត្រូវបានអនុវត្តតាមសាលាជាង ៣០ នៅប្រទេសកម្ពុជា និង ជាង7,000 សាលា ក្នុង ៨០ប្រទេស នៃទ្វីបទាំង៦ ទូទាំងពិភពលោក។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះផ្តល់ឱ្យសិស្សនូវជំនាញភាពជាអ្នកដឹកនាំ និងបំនិនជីវិតសំខាន់ៗ ដើម្បីឱ្យពួកគេមានភាពរីកចម្រើនក្នុងវិស័យសិក្សា ទំនាក់ទំនងក្នុងសង្គម និងផ្លូវអារម្មណ៍។

កម្មវិធី Leader in Me ជំរុញឱ្យ​សិស្សទទួលបានជំនាញសំខាន់ៗ ដែលមានគុណតម្លៃយ៉ាងច្រើនសំរាប់ភាពជោគជ័យក្នុងជីវិត ប៉ុន្តែគុណតំម្លៃទាំងនេះត្រូវបានមនុស្សភាគច្រើនមើលរំលង។ កម្មវិធីសិក្សានេះរួមបញ្ចូលនូវការអនុវត្តជាក់ស្តែងអំពីភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការអភិវឌ្ឍផ្ទាល់ខ្លួន ចូលក្នុងវប្បធម៌សាលា។

គន្លឹះ និងអត្ថប្រយោជន៍សំខាន់ៗសម្រាប់សិស្ស ៖

  • ភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន និងការទទួលខុសត្រូវ – ជំរុញឲ្យសិស្សមានការទទួលខុសត្រូវចំពោះទង្វើរ និងការសិក្សារបស់ខ្លួន។
  • គំនិតចង់រីកចម្រើន និងការអត់ធ្មត់ – បង្កើនសមត្ថភាពក្នុងការសម្របខ្លួន អត់ធ្មត់ និងជម្នះឧបសគ្គ។
  • បញ្ញាផ្លូវអារម្មណ៍ និងការយោគយល់ – ជួយឲ្យសិស្សយល់ពីខ្លួនឯង និងអ្នកដទៃ ដើម្បីកសាងទំនាក់ទំនងល្អ។
  • ការគិតវិភាគ និងដោះស្រាយបញ្ហា – បង្រៀនឲ្យសិស្សវិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។
  • ការសហការណ៍ និងការចូលរួមក្នុងសហគមន៍ – ជំរុញការធ្វើការជាក្រុម និងការទទួលខុសត្រូវសង្គម។
  • ទំនាក់ទំនងមានប្រសិទ្ធភាព – អភិវឌ្ឍសមត្ថភាពក្នុងការបង្ហាញគំនិតឲ្យបានច្បាស់ ទំនុកចិត្ត និងប្រកបដោយការគោរព។
  • សុខភាព និងការថែទាំខ្លួនឯង – ជំរុញឲ្យមានតុល្យភាព ការយកចិត្តទុកដាក់ និងសុខុមាលភាពផ្ទាល់ខ្លួន។

ការបញ្ចូលជំនាញទាំងនេះចូលក្នុងវប្បធម៌សាលា ធ្វើឱ្យ​សិស្សអាចទទួលបានលទ្ធផលសិក្សា ដ៏ល្អ ជាមួយនឹងការកើនឡើងនៃទំនុកចិត្ត វិន័យផ្ទាល់ខ្លួន និងសមត្ថភាពភាពជាអ្នកដឹកនាំ ដែលរៀបចំឲ្យពួកគេចូលរួមនិងមានភាពជោគជ័យលើសកម្មភាពក្រៅពីការសិក្សាក្នុងសាលារៀន។ សាលានានានៅកម្ពុជាដែលអនុវត្តកម្មវិធីសិក្សា Leader in Me បានរាយការណ៍អំពីការចូលរួមរបស់សិស្សកាន់តែខ្លាំង ការប្រព្រឹត្តល្អប្រសើរឡើង និងការចូលរួមរបស់សហគមន៍កាន់តែរឹងមាំ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី “Leader in Me” សូមទំនាក់ទំនង៖
ឈ្មោះ: អ៊ឹម ម៉ាដែន
ទូរស័ព្ទ: ០១៦ ៨១៨ ៩៥៩/ ០៩៧ ៥០៧ ៦១៦១/ ០៨១ ៩១២ ១១៣
អ៊ីមែល: nin.duk@franklincovey-kh.com
គេហទំព័រ: https://www.facebook.com/share/1A4d2Cy1xB/?mibextid=wwXIfr


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *