វៀតណាម គ្រោងកំណត់ភាសាអង់គ្លេស ជាភាសាចាំបាច់ត្រូវរៀនពីថ្នាក់ទី១

ប្រទេសវៀតណាមគ្រោងនឹងកាត់បន្ថយអាយុសម្រាប់សិស្សចាប់ផ្ដើមរៀនភាសាអង់គ្លេស ដោយផ្លាស់ប្ដូរពីថ្នាក់ទី៣ មកថ្នាក់ទី១ វិញ, នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express។

អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Pham Ngoc Thuong បានបង្ហាញផែនការ នៅក្នុងសន្និសីទអប់រំ ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។ លោកបាននិយាយថា រដ្ឋាភិបាលកំពុងពិនិត្យមើលសំណើ ដែលភាសាអង់គ្លេស នឹងនៅតែជាមុខវិជ្ជាជ្រើសរើស សម្រាប់សិស្សថ្នាក់ដំបូង ក្នុងរយៈពេលខ្លីខាងមុខនេះ។ ប៉ុន្តែក្រសួងមានបំណងកំណត់ភាសាអង់គ្លេស ជាភាសាកាតព្វកិច្ច នៅពេលដែលសាលាមានគ្រូដែលមានសមត្ថភាព និងសម្ភារៈបរិក្ខារគ្រប់គ្រាន់។

លោកអនុរដ្ឋមន្ត្រីក្រសួងអប់រំ បានសរសើរទីក្រុងហូជីមិញថា ជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ការអនុវត្តគម្រោងនេះ។ ជាច្រើនឆ្នាំមកនេះ ទីក្រុងហូជីមិញបានណែនាំភាសាអង់គ្លេសដល់កុមារថ្នាក់មត្តេយសិក្សា ហើយបានផ្ដល់ជាមុខវិជ្ជាជម្រើសសម្រាប់សិស្សចាប់ពីថ្នាក់ទី១ ដោយជួយសិស្សឱ្យស្គាល់ភាសានេះ តាំងពីនៅវ័យក្មេង។ លោកបានបន្តថា ការសិក្សាកម្រិតដំបូងមានសារៈសំខាន់ណាស់ ប្រសិនបើភាសាអង់គ្លេសក្លាយជាភាសាទី២ពិតប្រាកដនៅទូទាំងប្រទេស។

ទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងកំពូលទូទាំងប្រទេសវៀតណាម ដោយមានសិស្សទទួលបានលទ្ធផលភាសាអង់គ្លេសល្អបំផុត ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិរបស់វៀតណាម។ ឆ្នាំនេះ ពិន្ទុភាសាអង់គ្លេស ជាមធ្យម ទីក្រុងហូជីមិញស្ថិតនៅលំដាប់ថ្នាក់ទី២ បន្ទាប់ពីហាណូយ។

ការិយាល័យនយោបាយនៅឆ្នាំ២០២៤ ក៏បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ ពង្រឹងការរៀនភាសាបរទេសក្នុងចំណោមសិស្ស និងទទួលស្គាល់ភាសាអង់គ្លេសជាភាសាទី២ក្នុងសាលារៀនម្ដងបន្តិចៗ។ យោងតាមក្រសួងអប់រំ និងបណ្ដុះបណ្ដាល គោលដៅជាតិរបស់វៀតណាម​ គឺនៅឆ្នាំ២០៣៥ សិស្ស និងនិស្សិតសាកលវិទ្យាល័យ ១០០% នឹងសិក្សាភាសាអង់គ្លេសជាភាសាទី២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%