WE Forum ៖ រលកយក្សស៊ូណាមិ នៃបំណុលនិស្សិត កំពុងក្លាយជាបញ្ហាថ្មី សម្រាប់ពិភពលោក

នៅទូទាំងពិភពលោក ការអ​ប់រំត្រូវបានគេមើលឃើញថា ជាច្រកឆ្ពោះទៅរកការកសាងសមត្ថភាព ដែលអាចជួយឱ្យមនុស្សសម្របខ្លួនទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោក។ ជាច្រើនជំនាន់មកហើយ ឪពុកម្ដាយតែងប្រាប់កូនៗរបស់ពួកគាត់ថា ពួកគេ ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ពេលនោះពួកគេនឹងមានអនាគតភ្លឺស្វាង។

ប៉ុន្តែបច្ចុប្បន្ន សម្រាប់មនុស្សជាច្រើន ការលើកឡើងនេះ បែរជាមិនសមស្របនឹងជីវិតពួកគេ និងបែរជាធ្លាក់ខ្លួនទៅក្នុងអន្ទាក់បំណុលដ៏ធ្ងន់ធ្ងរទៅវិញ។ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន តម្លៃនៃការអប់រំបានលោតឡើង ខ្ពស់ជាងកំណើននៃប្រាក់ឈ្នួលឆ្ងាយ ប៉ុន្តែប្រព័ន្ធជំនួយហិរញ្ញវត្ថុ មិនបានបន្តនោះទេ។ សម្រាប់មនុស្សរាប់លាននាក់ ការសម្រេចចិត្តបន្តការសិក្សាថ្នាក់ឧត្តមសិក្សា គឺមិនមែនជាជម្រើស ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងទៀតនោះទេ។ វាជាបន្ទុកហិរញ្ញវត្ថុ ដែលមានផលវិបាកមិនត្រឹមតែសម្រាប់អ្នកខ្ចីបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចទាំងមូល។

នៅសហរដ្ឋអាមេរិកតែមួយ អ្នកខ្ចី ជំពាក់បំណុលប្រហែល ១,៨ពាន់ពាន់លានដុល្លារ។ ហើយបន្ទាប់ពីការប្រែប្រួលគោលនយោបាយជាច្រើនឆ្នាំ និងការបិទខ្ទប់អំឡុងពេលរាលដាលវីរុសរាតត្បាត បន្ទុកនោះកាន់តែកើនឡើងខ្លាំង។ ត្រឹមតែឆ្នាំ២០២៥មួយ អ្នកខ្ចីមានរហូតដល់ ៩លាននាក់ ខកខានមិនបានសងលុយត្រឡប់ទៅម្ចាស់បំណុល។

ហេតុអ្វីបានជាបំណុលប្រាក់កម្ចីនិស្សិត ក្លាយជាបញ្ហាសកល?

វិបត្តិនេះ មិនមែនមានតែនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ នៅក្នុងប្រទេសជាច្រើន បំណុលកម្ចីសិស្សកំពុងពង្រីកទាំងទំហំ និងទម្ងន់។

ប្រទេសដែលឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានបំណុលសិស្សច្រើនជាងគេបង្អស់លើពិភពលោក គឺចក្រភពអង់គ្លេស ដែលមានទំហំបំណុលរហូតដល់ ២០០ពាន់លានផោន ហើយផែនការសងត្រឡប់វិញ កាន់តែមានភាពស្មុគស្មាញ។ នៅក្នុងប្រទេសអូស្ត្រាលី ការកែតម្រូវ ការដាក់សន្ទទស្សន៍ (Indexation) កំពុងបង្កឱ្យមានកំណើនប្រាក់កម្ចីយ៉ាងខ្លាំង ដោយជំរុញឱ្យអ្នកខ្ចីមួយចំនួនកាន់តែលង់ជ្រៅទៅក្នុងអន្ទាក់បំណុលរយៈពេលវែង បើទោះបីជាងការសងបំណុលមានស្ថេរភាពក៏ដោយ។

ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ការកើនឡើងថ្លៃសិក្សា និងផ្ដល់មូលនិធិ​សាសា​ធារណមានកម្រិត កំពុងនាំឱ្យសិស្សានុសិស្សកាន់តែច្រើនខ្ចីប្រាក់ពីអ្នកឱ្យកម្ចីឯកជន ដែលមានអត្រាការប្រាក់ខ្ពស់ និងដោះស្រាយបញ្ហាបានតិច។

ក្នុងលក្ខខណ្ឌនេះ ក្រុមអ្នកស្រាវជ្រាវ កំពុងមើលឃើញថា មនុស្សវ័យក្មេងកំពុងត្រូវបានស្នើសុំឱ្យបញ្ចាំអនាគតរបស់ពួកគេ ដើម្បីវិនិយោគលើការអប់រំ ដែលគ្មានសំណាញ់សុវត្ថិភាពជាប្រព័ន្ធ ដើម្បីគាំទ្រពួកគេ ប្រសិនបើការវិនិយោគនេះ មិនអាចសងត្រលប់បាន។

វិបត្តិសេដ្ឋកិច្ចសង្គមរយៈពេលវែង

បំណុលរបស់សិស្សមិនគ្រាន់តែថ្លឹងថ្លែងបុគ្គលម្នាក់ៗនៅក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ វាពន្យារពេល ហើយក្នុងករណីខ្លះ វានឹងបំផ្លាញអនាគតហិរញ្ញវត្ថុរបស់ពួកគេថែមទៀត។

អ្នកខ្ចីទំនងជាមិនបានសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍នោះទេ។ មនុស្សជាច្រើនពន្យារពេលទិញផ្ទះ ពន្យារការមានកូន ឬពិបាកក្នុងការកសាងហិរញ្ញវត្ថុរបស់ខ្លួន។ ទាំងនេះមិនមែនជាផលប៉ះពាល់តូចតាចនោះទេ វាជាចំណុចសំខាន់នៃស្ថិរភាពសេដ្ឋកិច្ច ដែលនៅពេលដែលខកខាន វានឹងបំផ្លាញសន្តិសុខរយៈពេលវែង និងធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងតជំនាន់។

នៅសហរដ្ឋអាមេរិក ស្ត្រីកាន់កាប់ជិត២ភាគ៣ នៃបំណុលកិច្ចសិស្សទាំងអស់ ហើយពួកគេរកបានប្រាក់ចំណូលតិចជាប្រាក់ចំណូលមធ្យម។ ហើយនិស្សិតសាកលវិទ្យាល័យជំនាន់ទី១ តែងតែខ្ចីប្រាក់បន្ថែមទៀត ដោយមិនមានប្រព័ន្ធគាំពារសុវត្ថិភាពនៃទ្រព្យសម្បត្តិគ្រួសារ។

ដំណោះស្រាយបញ្ហាវិបត្តិបំណុលសិស្ស

ការដោះស្រាយវិបត្តិបំណុលសិស្ស ត្រូវការវិធីសាស្ត្រច្រើន ដែលអាចដោះស្រាយបញ្ហានេះបាន។

១. និយោជកត្រូវតែដើរតួនាទីមួយ

នៅសហរដ្ឋអាមេរិក ច្បាប់ថែទាំអាចធ្វើឱ្យនិយោជកធ្វើការរួមចំណែក ដោយមិនបង់ពន្ធចំពោះការសងប្រាក់កម្ចីរបស់និយោជិត ខណៈដែលច្បាប់សុវត្ថិភាព 2.0 អនុញ្ញាតឱ្យនិយោជកមានលទ្ធភាពក្នុងការទូទាត់ប្រាក់កម្ចីសិស្សជាមួយនឹងការរួមចំណែកផែនការចូលនិវត្តន៍ ដែលមានអត្ថប្រយោជន៍ពន្ធ។ អត្ថប្រយោជន៍ទាំងនេះ ត្រូវតែក្លាយជាការអនុវត្តស្តង់ដារ មិនមែនជាករណីលើកលែង ដែលអនុវត្តក៏បាន មិនអនុវត្តក៏បាននោះទេ។

២. គោលនយោបាយគួរតែគាំទ្រទិដ្ឋភាពសុខភាពហិរញ្ញវត្ថុពេញមួយជីវិត

ការផ្ដល់ហិរញ្ញប្បទានអប់រំ មិនគួរត្រូវបានពិចារណាដោយដាច់ដោយឡែកឡើយ។ វាដល់ពេលហើយ ដែលត្រូវទទួលស្គាល់បំណុលសិស្សជាធាតុមួយនៅក្នុងរូបភាពធំជាង បញ្ហាលំនៅដ្ឋាន ការថែទាំសុខភាព ការថែទាំងកុមារ និងការចូលនិវត្តន៍។ យើងត្រូវតែបញ្ឈប់ការស្នើសុំបុគ្គលឱ្យជ្រើសរើសរវាងការវិនិយោគនាពេលអនាគតរបស់ពួកគេ និងការរស់រានមានជីវិតក្នុងពេលបច្ចុប្បន្នរបស់ពួកគេ។

៣. AI ត្រូវតែប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

វាគួរតែត្រូវបានប្រើដើម្បីសម្រួល គាំទ្រ និងដោះស្រាយ មិនមែនគ្រាន់តែតាមដាន និងប្រមូលនោះទេ។ នេះមាន​ន័យ​ថា ការរៀបចំក្បួនដោះស្រាយ ដែលផ្ដោតលើសុខុមាលភាពអ្នកខ្ចី និងការបន្ស៊ីការបង្កើតថ្មីជាមួយនឹងបរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។

សុខុមាលភាពហិរញ្ញវត្ថុមិនគួរជាការសម្ងាត់ស្របច្បាប់នោះទេ

បច្ចុប្បន្ន គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានឱកាសក្នុងការចូលរួមដោះស្រាយបញ្ហានេះ ដើម្បីធានាថា សុខុមាលភាពហិរញ្ញវត្ថុមិនមែនជាឯកសិទ្ធិ ដែលបានបម្រុងទុកសម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើននោះទេ ប៉ុន្តែនេះជាសិទ្ធិមូលដ្ឋាន ដែលមានសម្រាប់ទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ វាទាមទារឱ្យមានសកម្មភាពពីនិយោជក និយតករ អ្នកបច្ចេកទេស និងសង្គមទាំងមូល។

វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា យើងមិនអាចរង់ចាំឱ្យរលកយក្សស៊ូណាមិនៃវិបត្តិបំណុលនេះ វាយលុកយើងបានទេ ប៉ុន្តែយើងត្រូវបង្កើតប្រព័ន្ធដែលប្រសើរជាងបច្ចុប្បន្ននេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...