សាកលវិទ្យាល័យកំពូលរបស់អូស្រ្តាលី ផ្អាកទទួលសិស្សចូលរៀន លើវគ្គសិក្សាជាង ១០០

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS) ដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីកំពុងផ្អាកការចូលរៀនវគ្គសិក្សាច្រើនជាង ១០០ រហូតដល់ចុងឆមាសរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦ ដែលជាការសម្រេចចិត្តមួយដែលប៉ះពាល់ដល់ផែនការសិក្សានៅបរទេសសម្រាប់និស្សិតទូទាំងពិភពលោក។

ច្រើនជាង ៦០% នៃកម្មវិធីសិក្សា ដែលត្រូវបានផ្អាកគឺជាកម្មវិធីសិក្សាពាក់ព័ន្ធនឹងការឌីហ្សាញ និងការសិក្សាអំពីសង្គម ខណៈដែលកម្មវិធីសិក្សាដែលរងផលប៉ះពាល់ផ្សេងទៀត មានដូចជា វិស្វកម្ម អាជីវកម្ម សុខភាព ច្បាប់ វិទ្យាសាស្ត្រ និងផ្នែកអន្តរកម្មសិក្សា។

និស្សិតដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលីបច្ចុប្បន្ន នឹងមិនរងផលប៉ះពាល់ដោយសារបញ្ហានេះទេ ហើយសាកលវិទ្យាល័យបានថ្លែងថា ការផ្អាកនេះ គឺមានគោលបំណងធ្វើឱ្យកម្មវិធីសិក្សាកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការនាពេលអនាគត។

សេចក្ដីសម្រេច ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៤ ខែសីហា នៅលើគេហទំព័តផ្លូវការរបស់ UTS ដែលកើតឡើងនៅពេលដែលសាលាកំពុងប្រឈមនឹងសម្ពាធផ្នែកហិរញ្ញវត្ថុ។ សារព័ត៌មាន Sydney Morning Herald បានរាយការណ៍ថា កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកលវិទ្យាល័យកំពុងកាត់បន្ថយការងារចំនួន ៤០០កន្លែង។ សាលាបានប្រកាសថា ការផ្អាកបណ្ដោះអាសន្ននេះ គឺដោយសារតែចំនួននិស្សិតចុះឈ្មោះមានចំនួនទាប។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ UTS នៅតែជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូលមួយរបស់ពិភពលោក ដោយជាប់ចំណាត់ថ្នាក់ទី១០០លើពិភពលោក និងទី៩ ក្នុងប្រទេសអូស្ត្រាលី, នេះបើយោងតាម QS World University Ranking 2026 ។ សាកលវិទ្យាល័យនេះ មាននិស្សិតចុះឈ្មោះប្រហែល ៥១,០០០នាក់ និងមានបុគ្គលិកច្រើនជាង ៤,០០០នាក់ ជាមួយតម្លៃសិក្សាចាប់ពី ៤ម៉ឺនដុល្លារអូស្ត្រាលី ដល់ ៥ម៉ឺនដុល្លារអូស្ត្រាលី (២៦,១០០ – ៣២,៦០០ ដុល្លារអាមេរិក)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។