លោក​ ម៉ើ មឿន​ ម្ចាស់​ជ័យលាភីមហោស្របចាប៉ីដងវែងឆ្នាំ២០២៥ ​ក្រោមប្រធានបទ “ចង់ចេះសម្លាប់អាចារ្យ​ ចង់បានផ្លែផ្កាយកភ្លើងដុតគល់”

លោក​ ម៉ើ មឿន​ ដែលជា​អ្នកលេង​ចាប៉ីដងវែង​ប្រកប​ដោយ​វោហាស័ព្ទ មក​ពីខេត្តសៀមរាប បានក្លាយ​ជាម្ចាស់ជ័យ​លាភីលេខ១ ពី​មហោស្រព​ចាប៉ីដងវែងឆ្នាំ២០២៥ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្រោមប្រធានបទ “ចង់ចេះសម្លាប់អាចារ្យ​ ចង់បានផ្លែផ្កាយកភ្លេីងដុតគល់” កាលពីចុងសប្តាហ៍​កន្លងទៅនេះ។

ម្ចាស់ជ័យលាភីចាប៉ីដងវែងឆ្នាំ២០២៥នេះ និយាយថា ក្នុងនាមជាអ្នកសិល្បៈផ្នែកចាប៉ីម្នាក់ និងជាគ្រូបង្រៀនផ្នែកចាប៉ីនេះ លោកពិតជាមានមោទនភាពដែលអាចយកឈ្នះ បេក្ខជនដែលប្រកួតដទៃទៀត ជាពិសេសអាចសម្រេចក្ដីស្រមៃរបស់ខ្លួនឯងដែលមានជាយូរណាស់មកហើយ។ លោក ម៉ើ មឿន បន្តថា អ្វីដែលអាចធ្វើឱ្យលោក​ទទួលបានជ័យលាភីលេខមួយនេះ គឺការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងធ្វើបែបណាឱ្យទាក់ទងនឹងប្រធានបទក្នុងការប្រកួត ពន្យល់នូវអត្ថន័យឱ្យបានក្បោះក្បាយជាដើម។

លោក​ ម៉ើ មឿន​ លើកឡើងថា ចាប៉ីដងវែងជានិមិត្តរូបនៃចំណេះដឹង វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិកម្ពុជា ទោះបីជាឧបករណ៍ភ្លេងខ្មែរមានច្រើនក្រៃក្ដី ប៉ុន្តែចំណង់ចំណូលចិត្ត និងសមត្ថភាពក្នុងផ្នែកចាប៉ីនេះ ធ្វើឱ្យលោកមិនអាចចាកឆ្ងាយ និងឃ្លៀតចេញពីចាប៉ីដងវែងបានឡើយ ព្រោះឧបករណ៍នេះពិតជាមានតម្លៃយ៉ាងក្រៃសម្រាប់លោក ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ។

គួរបញ្ជាក់ដែរថា ក្នុងការ​ប្រកួតចាប៉ីដងវែង កាលពីឆ្នាំ២០០៤ លោក ម៉ើ មឿន ក៏ធ្លាប់ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រឡងមហោស្របចាប៉ីដងវែងនាគ្រានោះ ហើយក្នុងឆ្នាំ២០២៥នេះ លោកក៏​បាន​ក្លាយ​ជាបេក្ខជនជ័យលាភីលេខ១ ក្នុងមហោស្របចាប៉ីដងវែងឆ្នាំ២០២៥។

យ៉ាងណាក៏ដោយ លោក ម៉ើ មឿន លើកទឹកចិត្តដល់កូនខ្មែរ ក៏​ដូចជាយុវជនជំនាន់ក្រោយ សូមចូលរួមរៀនសូត្រ និងថែរក្សាចាប៉ី និងឧបករណ៍ភ្លេងខ្មែរផ្សេងទៀតឱ្យបានច្រើន និងគង់វង្ស បើពុំនោះទេ ឧបករណ៍​ទាំងនោះអាចប្រឈមនឹងការបាត់បង់ដោយសារមិនសូវមានធនធានបន្តកេរ្តិ៍ដំណែលនេះ។

មហោស្រពចាប៉ីដងវែងទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា សប្តាហ៍​កន្លងទៅនេះ ក្រោមប្រធានបទ “ទំពាំងស្នងឫស្សី” ដែល​បានរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងគោលបំណងថែរក្សា និង​លើក​តម្លៃ​វប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិ ក៏ដូចជាចូលរួមលើកទឹក​ចិត្តសិល្ប​ករ សិល្បការិនី និង​ជំរុញទម្រង់សិល្បៈបុរាណមួយនេះ​កាន់តែផុសផុល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។