ខេត្ត​ព្រះវិហារ ជាខេត្តទី២២ ទទួល​ជ័យលាភី​បញ្ចប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល (ODF)

ខេត្ត​ព្រះវិហារ បាន​ក្លាយជា​ខេត្តទី២២​ ដែលទទួល​បានជ័យលាភី​បញ្ចប់ការ​បន្ទោ​បង់ពាស​វាល​ពាសកាល (ODF) ក្នុងចំណោម​រាជធានីខេត្ត​ទាំង​២៥​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងពីធី​ប្រកាស​ទទួលស្គាល់​ជាផ្លូវការ ខេត្តព្រះវិហារ​ជាខេត្តទី២២ ដែល​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាស​កាល (ODF) កាលពីថ្ងៃចន្ទ (១៦ មិថុនា) ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ប្រសាសន៍​ថា ខេត្តព្រះវិហារ​សម្រេច​បាន​នាពេល​កន្លងមក​លើ​គ្រប់វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់​ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ការផ្លាស់ប្តូរ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។

ឯកឧត្តម ឆាយ ឫទ្ធិសែន បន្ត​ថា ខេត្តព្រះវិហារ បាន​កែ​លម្អ​លក្ខខណ្ឌ នៃការ​រស់នៅ តាមរយៈ​ការលើក​កម្ពស់​ការផ្តល់​សេវាទឹកស្អាត និង​អនាម័យ​ដែលបាន​ធ្វើឱ្យប្រជា​ពលរដ្ឋ​មានការផ្លាស់ប្តូរ​ទម្លាប់មក​ទទួលទាន​ទឹកស្អាត ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព និង​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​ត្រឹមត្រូវ មាន​របៀបរស់​នៅ​ប្រកប​ដោយ​ភាព​ស៊ីវិល័យ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បន្ថែម​ថា ក្រសួងបាន​និងកំពុង​បន្តអនុវត្ត​ផែនការ​សកម្មភាព​ជាតិស្តីពី ការ​ផ្គត់ផ្គង់​ទឹក ការ​សំអាត និង​អនាម័យ​ជនបទ ដែល​បច្ចុប្បន្ន​សម្រេចបាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៩១,៩៨%។ ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹកស្អាត​កម្រិត​មូលដ្ឋាន ៨៩,២១% និង​អនាម័យ​ជនបទ​កម្រិត​មូលដ្ឋាន ៩៤,៧៦%។

ឯកឧត្តម ឆាយ ឫទ្ធិសែន បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ កំណត់​ថា នៅឆ្នាំ២០៣០ ប្រជា​ពលរដ្ឋ​នៅទូទាំង​ប្រទេស​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ និង​ការ​ប្រតិបត្តិ​អនាម័យ ១០០% ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ប្រកប​ដោយ​និរន្ដរភាព។

ជាមួយ​គ្នា​នេះ លោក នី សុផារ៉ាន់ នាយក​ប្រចាំ​ប្រទេស​របស់​អង្គការទស្សនៈពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ជ័យ​លាភី ODF ខេត្តព្រះវិហារ ក៏ជា​លទ្ធផលផ្លែផ្កា​នៃកិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងអភិវឌ្ឍន៍​ជនបទ រដ្ឋបាល​ខេត្តព្រះវិហារ មន្ទីរអភិវឌ្ឍជនបទ ជាមួយ​ដៃគូអភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល ជាពិសេស អង្គការ​ទស្សនៈពិភព​លោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​ដែលបាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​បំផុស និងលើក​កម្ពស់​អនាម័យ នៅតាម​សហគមន៍ សាលារៀន មណ្ឌល​សុខភាព និង​តាមទីសាធារណៈ​រហូតទទួល​បាន​លទ្ធផល​គួរជា​ទីមោទនៈ។

លោក នី សុផារ៉ាន់ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា

លោក នី សុផារ៉ាន់ បញ្ជាក់​បន្ថែម​ថា​ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រខេត្ត​ព្រះវិហារ ជាខេត្ត​គោលដៅ​អភិវឌ្ឍន៍​អស់រយៈពេល ២២ឆ្នាំ ដោយ​ចុះ​សិក្សា​ស្រាវជ្រាវ និង​វិភាគ​ពីបញ្ហា​របស់​សហគមន៍​នៅឆ្នាំ២០០៣ ហើយ​ចាប់ផ្តើម​អនុវត្តន៍​សកម្មភាព​របស់ខ្លួន​នៅឆ្នាំ​ដដែល រហូតមក​ដល់​បច្ចុប្បន្ន នៅ ក្នុងទូទាំង៨ក្រុង-ស្រុក ដោយផ្តោត​លើវិស័យជាច្រើនដូចជា សុខភាព អាហារូបត្ថម្ភ អនាម័យ​ទឹកស្អា កិច្ចការពារ និងការចូល រួមរបស់កុមារ អប់រំ កុមារទំនុកបម្រុង គណនេយ្យ​ភាពសង្គម បណ្តុំបម្រែបម្រួល​អាកាសធាតុ និងសហគមន៍បៃតង និងគម្រោង ផ្សេងៗមួយ​ចំនួនទៀត។ ក្នុងនោះ គាំទ្រក្នុងដំណើរការវាយតម្លៃ ODF ក្នុង ៧ស្រុក ១ក្រុង ៥១ឃុំ/សង្កាត់ ២២៣ ភូមិគោលដៅ និង ៧ ថ្នាក់ខេត្ត។

សូមជម្រាប​ថា ខេត្តទាំង២២ ដែលត្រូវបាន​ប្រកាស​ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF និង ODF+) រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង កំពង់ធំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ក្រចេះ កំពត និងព្រះវិហារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *