កម្ពុជា​ប្ដេជ្ញាចិត្ត​ការពារ​ធនធាន​សមុទ្រ​ពីការ​បំពុល ដើម្បី​មនុស្សជាតិ និង​អ្នក​ជំនាន់​ក្រោយ

ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តីពី​មហាសមុទ្រ​លើកទី៣ នៅ​ប្រទេស​បារាំង សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា ក្នុង​កិច្ចសហការ​ការពារ​ធនធាន​សមុទ្រ​ពីការ​បំពុល ដើម្បី​មនុស្សជាតិ និង​អ្នកជំនាន់​ក្រោយ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា តែង​ព្យាយាម​ការពារ​សមុទ្រ ធ្វើ​យ៉ាងណា​មិនឱ្យ​មាន​ការបំពុល​ទៅ​លើ​បរិស្ថាន ជាពិសេស កម្ពុជា​ធ្វើយ៉ាងណា​ឱ្យ​សមុទ្រ​មាន​ភាព​ស្រស់ស្អាត ហើយ​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​មួយ​ដែល​មានឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង​ទឹកសមុទ្រ​ស្រស់ស្អាត​បន្ថែម​ទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

នាយក​រដ្ឋមន្រ្តី​កម្ពុជា បន្ថែម​ថា កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀង​ជា​ច្រើន ពាក់ព័ន្ធ​ជាមួយ​ការ​រួមគ្នា​ការពារ​បរិស្ថាន ជាពិសេស​នៅ​ក្នុង​តំបន់​សមុទ្រ​ផ្ទាល់។ ក្នុង​នោះ កម្ពុជា​ក៏បាន​ដាក់ចេញ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បី​សម្រេច​ឱ្យបាន​ភាពស្អាត ភាព​បៃតង និង​ចីរភាព។ ហើយ​កន្លង​មក កម្ពុជា​បាន​ពង្រីក​តំបន់​ការពារ​ដែនសមុទ្រ, ការពង្រឹង​បទបញ្ញាត្តិ​លើការ​គ្រប់គ្រង​ការ​នេសាទ​ប្រកប​ដោយ​ចីរភាព និង​លើក​កម្ពស់​គំនិត​ផ្តួចផ្តើម ក្នុងការ​ទប់ស្កាត់​ការ​បំពុល​ដែន​សមុទ្រ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​ប្ដេជ្ញាចិត្ត​ធ្វើយ៉ាង​ណានឹង​ការពារ​ធនធាន​ដែលមាន​នៅក្នុង​សមុទ្រ​ប្រទេស​កម្ពុជា​ឱ្យកាន់​តែមាន​ភាព​ល្អប្រសើរ​ឡើង និង​ចូលរួម​លុបបំបាត់​ទៅលើ​ការបំពុល​សមុទ្រ​ផងដែរ។

“សមុទ្រ​គ្មាន​សំឡេង​តែពួកគេ​រស់នៅ​ជាមួយ​យើង អ្វីដែល​យើងត្រូវ​រួមគ្នា គឺធ្វើយ៉ាង​ណាឱ្យ​សមុទ្រ​នៅ​មានជីវិត ហើយ​ការពារ​ពួកយើង​នៅថ្ងៃ​ខាង​មុខ”

សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

គួរជំរាប​ជូនថា កម្ពុជាមាន​ខេត្ត​សមុទ្រ​ចំនួន៤ ជាខេត្ត​ដែលមាន​សក្កដានុពល មាន​ឆ្នេរ​សមុទ្រ និង​ទឹកសមុទ្រ​ដ៏ស្រស់ស្អាត គឺ​ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប ហើយ​សុទ្ធតែជា​ខេត្តដែល​មាន​សក្ដានុពល ជាពិសេស​ជាខេត្ត​ដែល​មាន​ឆ្នេរ​សមុទ្រ និង​ទឹក​សមុទ្រ​ដ៏ស្រស់​ស្អាត។

បើយោង​តាម​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ (UNEP) ចំនួន​នៃការ​ចោល​សំរាម​ក្នុង​សមុទ្រ និង​កាកសំណល់​ប្លាស្ទិក​បាន និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។ ហើយការ​ចោល​សំរាម​ប្លាស្ទិក​ចូលទៅ​ក្នុងប្រព័ន្ធ​អេកូឡូស៊ីក្នុងទឹក ត្រូវបាន​គេព្យាករណ៍​ថា នឹង​កើនឡើង​ជិតបីដង​នៅ​ឆ្នាំ២០៤០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *