ក្នុងដំណាក់កាល AI កំពុងរីកចម្រើនខ្លាំង តើអ្នកប្រើប្រាស់កម្ពុជាគួរទាញប្រយោជន៍ ពីបច្ចេកវិទ្យានេះ ដូចម្ដេច?

ក្នុង​បរិបទ ដែលប្រទេសមហាអំណាចបច្ចេកវិទ្យា ដូចជា អាម៉េរិក ចិន និងសហភាពអឺរ៉ុប កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការធ្វើបរិវត្តន៍កម្មឌីជីថល ក្នុងសង្គមកម្ពុជា ក៏កំពុងចាក់ឫសជ្រៅទៅក្នុងការរស់នៅប្រចាំថ្ងៃផងដែរ ដែលធ្វើឱ្យតួនាទីរបស់បញ្ញា​សិប្បនិ​ម្មិត (AI) ក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា កាន់តែសំខាន់ខ្លាំងឡើងជាលំដាប់។

រាប់ចាប់ពីការប្រើ Generative AI ដើម្បីបំពេញការងារទូទៅប្រចាំថ្ងៃ រហូតដល់ការផ្ដល់សេវាសាធារណៈ បច្ចេកវិទ្យានេះ កំពុងតែក្លាយទៅជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញផលិតភាព ប្រសិទ្ធភាព និងប្រាក់ចំណេញ ទាំងក្នុងវិស័យអប់រំ សេដ្ឋកិច្ច និងឧស្សាហកម្ម។ ដូច្នេះ តើប្រជាជនកម្ពុជា គួររៀបចំ និងត្រៀមខ្លួនបែបណា ដើម្បីសម្របទៅនឹងការមកដល់នៃបច្ចេកវិទ្យា AI? ហើយគួរមានវិធីសាស្ត្របែបណា ដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យានេះ?

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មើល​ឃើញថា បច្ចុប្បន្ន​នេះ សន្ទុះនៃការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យា AI គឺពិតជាលឿនខ្លាំង ប៉ុន្តែលោកយល់ថា យើងទាំងអស់គ្នាក៏មិនចាំបាច់បារម្ភខ្លាំងពេកដែរ។ អ្វីដែលសំខាន់ ប្រជាជនកម្ពុជា ត្រូវរកវិធីទាញយកប្រយោជន៍ពី AI ឱ្យបានច្រើនតាមលទ្ធភាព ព្រោះ AI គ្រាន់តែជាឧបករណ៍មួយ ដែលមនុស្សអាចយកមកបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីដោះស្រាយបញ្ហាតែប៉ុណ្ណោះ។

លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

សម្រាប់លោកស្រីបណ្ឌិត ព្រហ្ម សុភា សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិត (AI) នៃសាកលវិទ្យាល័យខេមតិច មើលឃើញថា ការមកដល់នៃបញ្ញាសិប្បនិម្មិត (AI) ក្នុងសង្គមកម្ពុជា និងពិភពលោក នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកប្រើប្រាស់ទូទៅ និងវិស័យសំខាន់ៗជាច្រើន ដូចជា វិស័យអប់រំ ធុរកិច្ច សេដ្ឋកិច្ច កសិកម្ម សុខាភិបាល និងឧស្សាហកម្មជាដើម។ លោកស្រីបន្តថា យ៉ាងណាក៏ដោយ ស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ប្រជាជនកម្ពុជា ចាំបាច់ត្រូវមានចំណេះដឹង ក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យានេះ ទើបអាចទាញប្រយោជន៍ ពីបច្ចេកវិទ្យានេះបាន។ ក្នុងនាមជាអ្នកជំនាញ លោកស្រីលើកទឹកចិត្ត ឱ្យអ្នកប្រើប្រាស់ ជាពិសេសយុវជន ត្រូវពង្រឹងជំនាញ (Up skilling) និងរៀនជំនាញថ្មី (Re skilling) ទាក់ទងនឹងការប្រើប្រាស់ AI នេះ។

“ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនកម្ពុជា ងាកមកចាប់អារម្មណ៍សិក្សាជំនាញ AI ឱ្យបានច្រើន ព្រោះទៅថ្ងៃអនាគតទៅ អ្វីគ្រប់យ៉ាង នឹងដំណើរការ ដោយពឹងផ្អែកលើបច្ចេកវិទ្យា។ ដោយឡែក ចំពោះអ្នករៀនចប់ហើយ ខ្ញុំ សូមលើកទឹកចិត្តឱ្យពួកគាត់ មើលខ្លួនឯង និងរកឱកាសពង្រឹងជំនាញ (Upskilling) ឬក៏ រៀនជំនាញថ្មី (Reskilling) ដើម្បីមានលទ្ធភាពទាញប្រយោជន៍ពីបច្ចេកវិទ្យានេះ…”

ជុំវិញការមកដល់នៃបច្ចេកវិទ្យា AI នេះ លោក ឡាយ គីរី ស្ថាបនិក Rean AI និងជាអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) បង្ហាញទស្សនៈ ដោយផ្អែកលើទិន្នន័យអ្នកប្រើប្រាស់ថា ការប្រើប្រាស់ AI របស់អ្នកប្រើប្រាស់កម្ពុជា មិនទាន់ល្អប្រសើរខ្លាំងនោះទេ ប៉ុន្តែអាចជួយជំរុញការអភិវឌ្ឍកម្ពុជាបាន។ ខណៈលោកមើលឃើញថា បច្ចុប្បន្ន ក្រសួងស្ថាប័នផ្សេងៗ ក៏កំពុងជំរុញយ៉ាងសកម្មផងដែរ ដើម្បីឱ្យសាធារណៈជនកម្ពុជា ងាកមកចាប់អារម្មណ៍ បច្ចេកវិទ្យា AI ឱ្យបានកាន់តែច្រើន។

លោកស្រីបណ្ឌិត ព្រហ្ម សុភា សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិត (AI) នៃសាកលវិទ្យាល័យខេមតិច ។

យ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត ព្រហ្ម សុភា បន្ថែមថា ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏ច្រើន នៃបច្ចេកវិទ្យា AI វាក៏មានឥទ្ធិពលអវិជ្ជមានមួយចំនួន ដែលអ្នកប្រើប្រាស់ ត្រូវស្វែងយល់ និងប្រុងប្រយ័ត្នដូចគ្នាដែរ ដោយគុណវិបត្តិទាំងនោះ មានដូចជា ការក្លែងបន្លំកិច្ចការស្រាវជ្រាវ (Academic Crime) ការបាត់បង់ជំនាញត្រិះរិះពិចារណា ការជំនួសការងារ (ការប្រើកម្លាំង ការងារដដែលៗ និងការងារដែលមិនទាមទារអ្នកជំនាញកម្រិតខ្ពស់) ភាពលម្អៀងផ្នែកទិន្នន័យ និងការឆបោកនៅលើបណ្ដាញអ៊ីនធឺណិត។ ហេតុនេះ អ្នកប្រើប្រាស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាដែលអាចកើតមានឡើង តាមរយៈការប្រើបច្ចេកវិទ្យា AI នេះដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...