សម្តេចធិបតី ៖ ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចីរភាព

លើកឡើង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ស្ពាន​អាកាស​មរតកតេជោ នាព្រឹក​ថ្ងៃចន្ទ (៧ មេសា) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹង​ដង្ហើមគេដក។ សម្តេចបញ្ជាក់ថា ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចីរភាព។

បើតាម​ប្រសាសន៍របស់សម្តេចធិបតី ការអភិវឌ្ឍប្រទេស​បានន័យថា ការកសាងសមិទ្ធផលដែលមានចីរភាព ហើយសមត្ថភាពដែលមានចីរភាព គឺគ្មានអ្វីក្រៅតែពីផ្ទេរជំនាញពីអ្នកជំនាញបរទេសដែល​មក​ជួយ ជំនាញពីក្រៅប្រទេស​ដែលយើងទៅរៀន ទៅធ្វើការ ចូលម​ក​ជាធនធាន​ក្នុង​ប្រទេស ដែលយើងអាច​ប្រើប្រាស់បានគ្រប់ពេលវេលា, ទាំងអស់នេះហើយ ជាការអភិវឌ្ឍធនធាន​មនុស្ស និង​ការ​អភិវឌ្ឍ​ប្រទេស​ដែលមានចីរភាព។

ក្នុងនោះសម្តេចធិបតីបានសម្តែងមោទនភាពចំពោះ​ការសាងសង់សំណង់អគារធំៗមួយ​ចំនួន​ដូចជា សំណង់ស្ពានអាកាស​មរតកតេជោ ក៏​ដូចជា​អគារវិមានសន្តិភាព ដែលសុទ្ធសឹងតែ​បានកសាងឡើងដោយ​កូនខ្មែរ​សុទ្ធសាធ ទាំងស្ថាបត្យកម្ម ក៏​ដូចជា​សំណង់។

“លក្ខណៈពិសេសរបស់ស្ពាននេះ មិញឯកឧត្តម ឧកញ៉ា ពុង ឈាវសែ គាត់បានប្រាប់ថា ស្ពាននេះ គឺដឹកនាំសាងសង់ ដោយកូនខ្មែរតែម្ដង ដោយវិស្វករខ្មែរសុទ្ធ អញ្ចឹងនេះជាមោទនភាពរបស់យើង ដែលបញ្ជាក់ពីវឌ្ឍនភាពនៃការកសាងសមទ្ធផលធំៗ ជូនខ្មែរយើង ដោយកូនខ្មែរ”

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា ជាចក្ខុវិស័យរបស់កម្ពុជា គឺនឹងធ្វើជំហានៗ ក្នុងការកសាង អភិវឌ្ឍន៍​ប្រទេស រៀបចំគ្រប់ដំណាក់កាល ទាំងផែនការ និង​ការ​ដឹកនាំធ្វើ ការត្រួតពិនិត្យ និង​ការ​ធ្វើ​កិច្ចការផ្សេងៗ ជាពិសេស​ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ​កម្រិតខ្ពស់ មានស្ពានអាកាស មានអាគារច្រើនជាន់ មានព្រលានយន្តហោះកម្រិតធំ ហើយឈានទៅ​ដល់​ការ​បណ្តុះបណ្តាល អនុវត្តន៍ធនធាន​នៅ​ក្នុង​ប្រទេស​ ដែលនេះហើយ គឺជា​ការកសាងអភិវឌ្ឍ​ប្រទេស។

សូមជំរាបជូនថា ស្ពានអាកាសមរតកតេជោ ជាស្ពានប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។ បើតាម​ប្រសាសន៍របស់ ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ វិស្វករដែលចូលរួម​ក្នុងការ​សាងសង់ស្ពាននេះ គឺសុទ្ធសឹងតែជាវិស្វករខ្មែរ ចេញពីសាលាតិចណូ ជាធនធាន​មនុស្ស​ក្នុងស្រុក តែយ៉ាងណាក៏ដោយ​មិនចោលបច្ចេកទេស​ទំនើបៗពីបណ្តា​ប្រទេស​ផ្សេងៗ​ដែរ ដើម្បី​ឱ្យ​កិច្ច​ការ​អនុវត្តគម្រោងផ្សេងៗប្រព្រឹត្តទៅដោយរលូន មានភាពរឹងមាំ និង​ជា​ប្រយោជន៍​របស់​ប្រជាជន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *