អ្នកចិត្តសាស្ត្រ ៖ ក្រៅពី IQ និងភាពឧស្សាហ៍ព្យាយាម កុមារត្រូវការ EQ ដើម្បីជោគជ័យក្នុងការសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អស់រយៈពេលជាយូរមកហើយ ដែលឪពុកម្ដាយ យល់ថា លទ្ធផលនៃការសិក្សា ដែលបង្ហាញតាមរយៈការទទួលបានពិន្ទុខ្ពស់របស់កូន គឺជាគន្លឹះ នៃភាពជោគជ័យនាពេលអនាគតរបស់ពួកគេ។ ប៉ុន្តែអ្នកជំនាញយល់ថា ប្រាជ្ញាខួរក្បាលតែមួយមុខមិនទាន់គ្រប់គ្រាន់ សម្រាប់ភាពជោគជ័យរបស់កុមារទេ។ បើតាមការបញ្ជាក់របស់អ្នកជំនាញចិត្តសាស្ត្រ បញ្ញាផ្នែកអារម្មណ៍ (EQ) ជាកត្តាគន្លឹះដែលជួយកុមារ សម្រេចភាពជោគជ័យក្នុងជីវិត ព្រោះបញ្ញាផ្នែកអារម្មណ៍ ជាជំនាញ ដែលជួយកុមារ សម្របខ្លួនជាមួយអ្នកដទៃ ដឹងពីរបៀបទំនាក់ទំនង ការដោះស្រាយបញ្ហា និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។

ស្របនឹងការលើកឡើងនេះ លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា កុមារដែលអាចយល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មានទំនោរទទួលបានលទ្ធផលល្អ ក្នុងការសិក្សា។

ការសិក្សា ដែលធ្វើឡើងដោយសមាគមចិត្តសាស្ត្រអាមេរិក ក្នុងទស្សនាវដ្តី Psychological Bulletin បានរកឃើញថា សិស្ស ដែលមានបញ្ញាផ្នែកអារម្មណ៍ខ្ពស់ មានទំនោរធ្វើបានល្អ ក្នុងការសិក្សា ដោយបានទាំងពិន្ទុ និងចំណាត់ថ្នាក់ល្អ។

អ្នកស្រាវជ្រាវ បានសិក្សាលើទិន្នន័យ ដែលបានបោះពុម្ពផ្សាយជាង ១៦០ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ដែលមានការចូលរួមពីសិស្សចំនួន ៤២,០០០នាក់ ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មហាវិទ្យាល័យ ដោយមានការចូលរួមពីនិស្សិតមកពី ២៧ប្រទេស ដែលជាង ៧៦ភាគរយ ជាអ្នកនិយាយភាសាអង់គ្លេស។

បណ្ឌិត Carolyn MacCann អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ទោះបីជាយើងដឹងថា ភាពឆ្លាតវៃខួរក្បាល (IQ) និងបុគ្គលិកលក្ខណៈដែលមានមនសិការខ្ពស់ មានសារៈសំខាន់ខ្លាំងសម្រាប់ភាពជោគជ័យក្នុងការសិក្សាក៏ដោយ តែការស្រាវជ្រាវរបស់លោកស្រី និងក្រុមការងារ បានរកឃើញកត្តាទី៣ គឺភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) ក៏ជាចំណែកសំខាន់ ជួយសិស្សទទួលភាពជោគជ័យក្នុងការសិក្សាដែរ។

លោកស្រីបណ្ឌិតបន្ថែមថា ភាពវ័យឆ្លាត និងឧស្សាហ៍ព្យាយាមមិនទាន់គ្រប់គ្រាន់ទេ សិស្សក៏ត្រូវតែអាចយល់ និងគ្រប់គ្រងអារម្មណ៍របស់ពួកគេបានដែរ ដើម្បីទទួលភាពជោគជ័យក្នុងសាលា។

បើតាមអ្នកជំនាញរូបនេះ បញ្ញាផ្នែកអារម្មណ៍ស្ដែងឡើងតាមរយៈ សមត្ថភាពគ្រប់គ្រងអារម្មណ៍អវិជ្ជមាន ដូចជាការថប់បារម្ភ អារម្មណ៍ធុញទ្រាន់ និងការខកចិត្ត ដែលអាចប៉ះពាល់ដល់ដំណើរការនៃការសិក្សា។ ក្រៅពីគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ កុមារក៏អាចសម្របខ្លួនទៅក្នុងសង្គម បង្កើតទំនាក់ទំនងកាន់តែងាយស្រួលជាមួយគ្រូបង្រៀន មិត្តភក្តិ និងគ្រួសារ ដែលផ្នែកទាំងនេះ មានសារៈសំខាន់ខ្លាំងចំពោះភាពជោគជ័យក្នុងការសិក្សា។

លោកស្រីបណ្ឌិត បានសង្កត់ធ្ងន់ថា ជំនាញសំខាន់ៗក្នុងភាពវៃឆ្លាតផ្នែកអារម្មណ៍ ដូចជា សមត្ថភាពយល់ដឹងអំពីការលើកទឹកចិត្ត និងអារម្មណ៍មនុស្ស ក៏អាចជួយកុមារងាយសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាផងដែរ។

ការបង្រៀនកុមារឱ្យស្គាល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង គឺជាការបង្រៀនដ៏មានតម្លៃបំផុត សម្រាប់ភាពជោគជ័យ ក្នុងជីវិតកុមារទាំងក្នុងការសិក្សា និងអនាគតពួកគេ។ ព្រោះតាមរយៈការបំពាក់ជំនាញនេះ សម្រាប់កុមារ ពួកគេនឹងមានការគោរពខ្លួនឯងខ្ពស់ លទ្ធផលសិក្សាកាន់តែប្រសើរ ជោគជ័យផ្នែកហិរញ្ញវត្ថុ និងសុខភាពទូទៅល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...