យុវតី ទិត្យម៉ារីណែត រៀនបចេ្ចកវិទ្យានុយក្លេអ៊ែរ ព្រោះមើលឃើញពីសារៈសំខាន់ក្នុងវិស័យសុខាភិបាល កសិកម្ម និងបុរាណវិទ្យា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅពេលដែលលឺគេនិយាយពីការសិក្សានុយក្លេអ៊ែរ មនុស្សភាគច្រើនយល់ថាវាជាការរៀនអំពីគ្រាប់ផ្ទុះ ឬការផលិតអាវុធសង្គ្រាម ប៉ុន្តែការសិក្សាអំពីនុយក្លេអ៊ែរ គឺមានច្រើនទម្រង់ និងអាចប្រើក្នុងវិស័យជាច្រើនដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម និងបុរាណវិទ្យាជាដើម។ នេះជាការលើកឡើងរបស់ កញ្ញា គី ទិត្យម៉ារីណែត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិស្វកម្មនុយក្លេអ៊ែរ។

កញ្ញា គី ទិត្យម៉ារីណែត ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មនុយក្លេអ៊ែរនៅប្រទេសរុស្សី និងជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសុវត្ថិភាព ក្រោមអាហារូបករណ៍ Erasmnus Mundus កម្រិតថ្នាក់ Joint Master។ ក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ម៉ារីណែត បានជ្រើសរើសការសិក្សា និងស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសុវត្ថិភាព (Safe and reliable nuclear applications) នៅសាកលវិទ្យាល័យ IMT Atlantique នៃប្រទេសបារាំង និង សាកលវិទ្យាល័យ Technical University of Madrid នៃប្រទេសអេស្បាញ។

ការសម្រេចចិត្តជ្រើសរើសរៀនជំនាញវិស្វកម្មនុយក្លេអ៊ែរ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រោះកញ្ញា ម៉ារីណែត សង្កេតឃើញថា នៅកម្ពុជាខ្វះខាតថាមពលប្រើប្រាស់ ហើយបច្ចេកវិទ្យានុយក្លេអ៊ែរដែលផលិតជាថាមពលអគ្គិសនី អាចជាថាមពលមួយដែលស្អាត មិនបំពុលបរិស្ថាន និងមិនសូវមានអ្នករៀនជំនាញនេះច្រើន។ ម៉ារីណែត បានប្រាប់ឱ្យដឹងថា ការសិក្សាជំនាញនេះ តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រូបនាងពិតជាជួបផលលំបាកច្រើនក្នុងការសិក្សា ទាំងភាសា និងកម្មវិធីសិក្សា។ ជាក់ស្ដែង កាលសិក្សានៅថ្នាក់បរិញ្ញាបត្រ ម៉ារីណែត ត្រូវ​ទៅ​សិក្សានៅប្រទេសរុស្ស៊ី ខណៈកម្មវិធីសិក្សាជាភាសារុស្ស៊ី និងមានកម្រិតសិក្សាខ្ពស់ទៀត តម្រូវឱ្យនាងត្រូវខិតខំស្រាវជ្រាវ និងស្វែងយល់កាន់តែច្រើនចំពោះកម្មវិធីសិក្សាដើម្បីឱ្យទាន់គេ។

“មេរៀនថ្នាក់បរិញ្ញាបត្រវិស្វកម្មនុយក្លេអ៊ែរ ពិបាករៀន ពិបាកយល់ ដូចនេះខ្ញុំត្រូវខំឱ្យខ្លាំងបំផុតទើបអាចទាន់គេ ព្រោះគេដើរ គឺខ្ញុំរត់”

កញ្ញា គី ទិត្យម៉ារីណែត

មិនទាន់បញ្ចប់ថ្នាក់សិក្សា ប៉ុន្តែ ម៉ារីណែត ចង់ធ្វើជាអ្នកស្រាវជ្រាវផ្នែកការពារវិទ្យុសកម្ម ព្រោះមើលឃើញថា នៅកម្ពុជាបច្ចុប្បន្ន​នេះបរិក្ខាពេទ្យទំនើបៗ ដែលបានមកពីជំនួយរបស់បរទេស ភាគមានច្រើនដែលទាក់ទងនឹងបច្ចេកវិទ្យា​នុយក្លេអ៊ែរ ដូចជា ម៉ាស៊ីន Gamma (Gamma Machine), PET Scan និងម៉ាស៊ីនជាច្រើនទៀត។ ហើយជំនាញទាំងអស់នេះ មានបំពាក់បច្ចេកវិទ្យានុយក្លេអ៊ែរ ដែលក្រោយពីប្រើប្រាស់រួច សុទ្ធតែមានកាកសំណល់វិទ្យុសកម្ម ដូចនេះត្រូវបែងចែកថាកាកសំណល់វិទ្យុសកម្មឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃអ្នកប្រើប្រាស់ និងអ្នក​ធ្វើការជិតស្និតជាមួយម៉ាស៊ីនទាំងអស់នេះ ត្រូវការពារខ្លួនឱ្យ​បានត្រឹមត្រូវ។ “ខ្ញុំជឿថា អ្នកដែលរៀនជំនាញនេះមិនទាន់មានច្រើនទេ ដូចនេះខ្ញុំសង្ឃឹមថានឹងអាចរៀនជំនាញនេះទៅជួយធនធានមនុស្សនៅកម្ពុជាបានកាន់តែច្រើន”។

ងាកមកនិយាយពីបទពិសោធន៍ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសវិញ យុវតី ម៉ារីណែត បានចែករំលែកបទពិសោធន៍ថា ដើម្បីដាក់អាហារូបករណ៍ឱ្យជាប់ បេក្ខជនត្រូវយល់អំពីអាហារូបករណ៍ឱ្យច្បាស់ និងស្គាល់ខ្លួនឯងឱ្យច្បាស់។ សម្រាប់ ម៉ារីណែត គន្លឹះដែលជួយឱ្យខ្លួនឯងជាប់អាហារូបករណ៍ Eramus Mundus នេះបាន ជាដំបូងត្រូវដឹងថា ខ្លួនឯងចង់ទៅបន្តសិក្សានៅប្រទេសណា មានមុខជំនាញដែលយើងចង់រៀនដែរ ឬទេ ហើយជំនាញដែលយើងចង់រៀននោះមានផ្ដល់អាហារូបករណ៍ដែរឬទេ។

ម៉ារីណែត បន្តថា អាហារូបករណ៍នីមួយៗគឺខុសគ្នា ចំពោះ អាហារូបករណ៍ Erasmus Munuds គឺគេផ្ដល់ឱ្យច្រើនជំនាញ និងដំណាក់កាលនៃការដាក់ពាក្យមានច្រើនដំណាក់កាល។ សម្រាប់ការចុះឈ្មោះស្នើពាក្យអាហារូបករណ៍ នៅវគ្គទីមួយ គឺដាក់ពាក្យតាម Online វគ្គទី២ ត្រូវសម្ភាសន៍ (ការសម្ភាសន៍មានសភាពខុសគ្នាទៅតាមជំនាញ)។ លើសពីនេះឯកសារដែលត្រូវការចំបាច់មាន ប្រវត្តិរូប, Recommendation Letter (ជាទូទៅ២ច្បាប់), Motivation Letter, IELTS (ចាប់ពី៦.៥ឡើងទៅ តាមមុខជំនាញ), ប្រត្តិបត្តពិន្ទុការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយឯកសារទាំងអស់ត្រូវបកប្រែជាភាសាអង់គ្លេស ចំពោះឯកសារដែលមិនបកប្រែជាភាសាអង់គ្លេស ត្រូវទុកជាមោឃ។

នៅក្នុងដំណាក់កាលនេះ បន្ទាប់ពីរៀបចំឯកសារគ្រប់គ្រាន់ និងគ្រប់តាមលក្ខន្តិកៈ បេក្ខជនខ្លួនឯងផ្ទាល់ ត្រូវមើលថា តើបេក្ខជនបែបណាដែលអាហារូបករណ៍ចង់បាន ត្រូវមានសមត្ថភាពអ្វីខ្លះ ប្រសិនជាយើងមិនទាន់មានទេ យើងត្រូវខិតខំបំពេញបន្ថែម។ ម៉ារីណែត សង្កត់បន្ថែមថា បេក្ខជនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចោលសិនក៏បាន ព្រោះការដាក់ពាក្យអាហារូបករណ៍មិនមែនដាក់តែម្ដង ហើយទទួលបានជោគជ័យនោះទេ ដូចនេះការដាក់ពាក្យអាហារូបករណ៍បរាជ័យក៏អាចទុកជាបទពិសោធន៍ ដោយដឹងថា ចំណុចណាដែលគួរកែប្រែ និងគួរបន្ថែមសមត្ថភាព និងដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងកាន់តែលេចធ្លោជាងមុន។

ជារួម យុវតី គី ទិត្យម៉ារីណែត សូមលើកទឹកចិត្តដល់ យុវជន យុវនារី ដែលមានចំណង់ចំណូលចិត្តក្នុងការសិក្សាជំនាញវិស្វកម្ម ឬជំនាញផ្សេងៗ សូមខិតខំរៀនដោយយកចិត្តទុកដាក់ ស្រាវជ្រាវឱ្យបានច្រើន ដើម្បីយកជំនាញទាំងនោះទៅអភិវឌ្ឍន៍ខ្លួនឯងឱ្យបានល្អ និងប្រកបដោយសមត្ថភាព និងជួយប្រទេសជាតិនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...