WE Forum ៖ ការវិនិយោគលើយុវជន គឺជាការវិនិយោគសម្រាប់អនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អត្រាអត់ការងារធ្វើសកលក្នុងចំណោមយុវជន ដែលមានអាយុចន្លោះពី១៦ ទៅ២៤ បច្ចុប្បន្ន មាន ១៣ភាគរយ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (ILO), អត្រានេះកំពុងបង្កើតកំណត់ត្រាទាបបំផុត ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ។ ការថយចុះនៃអត្រាអត់ការងារធ្វើក្នុងចំណោមយុវជននេះ ត្រូវបានគេរំពឹងទុកថា នឹងបន្តរហូតដល់ឆ្នាំ២០២៥ ដែលនេះជារូបភាពវិជ្ជមានសម្រាប់អនាគតយុវជន។

ការងើបឡើងវិញ នៃចំនួនយុវជនមានការងារធ្វើ ក្នុងចំណោមយុវជន មិនទាន់កើនឡើងនៅទូទាំងពិភពលោកនោះទេ។ យ៉ាងណាក៏ដោយ តំបន់មួយចំនួនដូចជា អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក រដ្ឋក្នុងតំបន់អារ៉ាប់ និងអាហ្វ្រិកខាងជើង នៅតែប្រឈមនឹងអត្រានៃយុវជនអត់ការងារធ្វើក្នុងកម្រិតខ្ពស់។

ចំណុចនេះមានសារៈសំខាន់ ក្នុងការបន្តរក្សាការផ្ដោតលើបញ្ហាអត់ការងាធ្វើ។ នៅឆ្នាំ២០៣០ មនុស្សវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ ទៅ២៤ឆ្នាំ នឹងមានចំនួនស្មើនឹង២០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ អត្រានេះ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលបានល្អ ដើម្បីធានាថា យុវជនអាចទទួលបានការងារសមរម្យ ដែលជំរុញឱ្យអនាគតពួកគេ កាន់តែប្រសើរ និងអាចកាត់បន្ថយការថប់បារម្ភដោយសារការងារ, លើកកម្ពស់សមភាពយេនឌ័រ និងរួមចំណែកក្នុងការបង្កើត បរិយាប័ន្ន និងសន្តិភាព។

បច្ចុប្បន្ន ២០ភាគរយ នៃមនុស្សវ័យក្មេងទូទាំងពិភពលោក មិនបានចូលរួមក្នុងសកម្មភាពការងារ ការអប់រំ ឬបណ្ដុះបណ្ដាលជំនាញនោះទេ, នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងនោះស្ត្រីវ័យក្មេង មានរហូតដល់ ២/៣ នៃក្រុមនេះ។ ប្រសិនបើអត្រានៃការផ្លាស់ប្ដូរបច្ចុប្បន្ន នៅតែបន្ត នោះសមភាពយេនឌ័រនៅក្នុងអនុបាតការងារ និងប្រជាជនក្នុងចំណោមយុវជន ប្រហែលជាមិនអាចសម្រេចបានឡើយ រហូតដល់សតវត្សរ៍បន្ទាប់។

របាយការណ៍បង្ហាញថា បុគ្គលិកវ័យក្មេងជាច្រើន ខ្វះការការពារផ្នែកសង្គម ហើយជារឿយៗត្រូវធ្វើការក្នុងការងារ ដោយមិនមានគោលដៅច្បាស់លាស់ ដែលរារាំងការអភិវឌ្ឍសមត្ថភាពរបស់គេ ក្នុងការក្លាយខ្លួនជាមនុស្សពេញវ័យឯករាជ្យម្នាក់។ 

នៅប្រទេសដែលមានប្រាក់ចំណូលទាប មានបុគ្គលិកវ័យក្មេងតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ៤នាក់ ដែលទំនងជាមានការងារទៀងទាត់ និងមានសុវត្ថិភាព បើធៀបនឹង ៣ ក្នុងចំណោម ៤នាក់ នៅប្រទេសចំណូលខ្ពស់។

ការងារសមរម្យ គឺជាកត្តាសំខាន់សម្រាប់ការធានានូវអនាគតល្អប្រសើរសម្រាប់យុវជន ហើយភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតឱកាសការងារ ដើម្បីភាពរីកចម្រើន។ ប៉ុន្តែតើយើងអាចសម្រេចបាន ដោយរបៀបណា?

ខណៈការទទួលបានការអប់រំក្នុងចំណោមយុវជន កំពុងពង្រឹង ILO លើកឡើងថា សេដ្ឋកិច្ចជាច្រើន នៅតែជួបឧបសគ្គ ក្នុងការបង្កើតការងារ ដែលមានជំនាញខ្ពស់ក្នុងអត្រាមួយគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការការងារសម្រាប់និស្សិត ដែលបញ្ចប់ការងារជារៀងរាល់ឆ្នាំ។

កម្មវិធីទីផ្សារការងារសកម្ម ដែលផ្ដោតលើយុវជនអាចជួយបាន ។ កម្មវិធីនេះ ជាអន្តរាគមន៍ ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញ ភាពជាសហគ្រិន និងជំនាញទន់ ហើយការអន្តរាគមន៍ តាមរយៈកម្មវិធីនេះ នឹងអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចសម្រាប់យុវជន និងអ្នកជំនាន់ក្រោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...