លោក អោក សុខហេង ចែករំលែកគន្លឹះសំខាន់ៗដើម្បីទទួលបានអាហារូបករណ៍ Chevening

អាហារូបករណ៍ Chevening គឺជាអាហារូបករណ៍របស់ចក្រភពអង់គ្លេស ដែលផ្តល់ឱ្យនិស្សិតមកពីទូទាំងពិភពលោកមានឱកាសទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានារបស់អង់គ្លេស។ ​ក្នុងមួយឆ្នាំៗ​មាននិស្សិតមិនតិចនោះទេ ដែលប្រាថ្នាចង់បានអាហារូបករណ៍មួយនេះ, លោក អោក សុខហេង ជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខជនកម្ពុជា​ជាច្រើននាក់ទៀត​ដែលបានជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីកម្មវិធីអាហារូបករណ៍ Chevening ឆ្នាំសិក្សា​២០២៤-២០២៥។ លោកថា គន្លឹះសំខាន់​ដើម្បីជាប់អាហារូបករណ៍នេះ គឺស្គាល់ពីខ្លួនឯង និង​មានឆន្ទៈច្បាស់លាស់។

លោក អោក សុខហេង ជាប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ផលិតផលឌីថល នៃធនាគារឯកជនមួយកន្លែង លោកនឹងទៅសិក្សាជំនាញផ្នែកបច្ចេកវិទ្យាហរិញ្ញវត្ថុ ឬហៅថា FinTech រយៈមួយឆ្នាំ តាមរយៈកម្មវិធីអាហារូបករណ៍ Chevening ។ លោក សុខហេង និយាយថា អាហារូបករណ៍ Chevening នេះ ផ្ដល់ឱកាសស្មើៗគ្នាសម្រាប់បេក្ខជនគ្រប់បណ្ដាប្រទេស លើសពីនេះអាហារូបករណ៍ផ្ដល់ឱកាសសិក្សាគ្រប់មុខវិជ្ជា គ្រប់វិស័យដែលមានក្នុងតម្រូវការរបស់ពិភពលោកបច្ចុប្បន្ន និងពេលអនាគត។ ហើយហេតុផលចម្បងដែល លោក សុខហេង សម្រេចចិត្តក្នុងការដាក់ពាក្យ​អាហារូបករណ៍ Chevening នេះ ព្រោះអាហារូបករណ៍មានរយៈពេល១ឆ្នាំ ដែលជាពេលវេលាគ្រប់គ្រាន់នឹងសមល្មមសម្រាប់ការសិក្សាបន្ថែមដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ត ។ ជាក់ស្ដែង លោក សុខហេង បានប្រឡូកក្នុងវិស័យការងារ និងមានបទពិសោធន៍ជាងប្រាំមួយឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ផលិតផលឌីជីថល ដូចនេះរយៈពេលនេះសមល្មមសម្រាប់សិក្សាបន្ថែម ក្រេបយកចំណេះដឹងថ្មី សំខាន់ និងប្លែកៗសម្រាប់មកបម្រើការងារវិញ។

ពាក់ព័ន្ធនឹងគន្លឹះក្នុងការ​ដាក់ពាក្យ​យកអាហារូបករណ៍ Chevening លោក អោក សុខហេង លើកឡើងថា ក្នុង​ដំណើរការ នៃការដាក់ពាក្យអាហារូបករណ៍របស់ចក្រភពអង់គ្លេសនេះ មានច្រើនដំណាក់កាលជាបន្តបន្ទាប់ ដោយទីមួយ បេក្ខជនត្រូវធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ ផ្ទាល់តាមរយៈគេហទំព័រ Chevening, ជាបន្ទាប់បេក្ខជនត្រូវស្នើរពាក្យចូលសិក្សានៅតាមសាកលវិទ្យាល័យដោយខ្លួនឯង។ ជំហានបន្ទាប់ ប្រសិនបើបេក្ខជនត្រូវបានជាប់នៅក្នុងវគ្គជម្រុះជុំទីមួយ (Shortlist) ភាគីអាហារូបករណ៍ Chevening នឹងអញ្ជើញទៅវគ្គសម្ភាសន៍នៅស្ថានទូតអង់គ្លេសដែលមានរយៈពេល ៤៥នាទីទៅមួយម៉ោងដើម្បីធ្វើការស្វែងយល់អំពីបេក្ខជនឱ្យបានកាន់តែច្បាស់។

ក្រោយការសម្ភាសន៍នេះ បេក្ខជននឹងទទួលបានដំណឹងថា ជាប់ ឬមិនជាប់អាហារូបករណ៍នេះជាស្ថានពរ ប៉ុន្តែបេក្ខជនត្រូវរង់ចាំ ទទួលដំណឹងពីខាងសាកលវិទ្យាល័យ ឬហៅថា School admission ។ ក្រោយទទួលបាន school admission ពីសាកលវិទ្យាល័យបេក្ខជនតម្រូវឱ្យស្នើពាក្យ School admission ទៅកាន់ភាគីអាហារូបករណ៍ដើម្បីឱ្យភាគីអាហារូបករណ៍ធ្វើការជាបន្តបន្ទាប់។

បេក្ខជនអាហារូបករណ៍រូបនេះបន្តថា ការស្នើសុំអាហារូបករណ៍ Chevening មិនតម្រូវលិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ឬ TOEFL ទេ ប៉ុន្តែភាគច្រើនភាគីសាកលវិទ្យាល័យដែលបេក្ខជនដាក់ពាក្យស្នើចូលរៀនទើបតម្រូវមានតេស្តភាសាទាំងនេះទៅតាមជាក់ស្ដែង។

“បើទោះបីជាភាគីអាហារូបករណ៍មិនតម្រូវតេស្តភាសាអង់គ្លេស ប៉ុន្តែបេក្ខជនត្រូវមានជំនាញផ្នែកភាសាអង់គ្លេស ព្រោះការសិក្សានៅសាកលវិទ្យាល័យតម្រូវឱ្យអ្នកយល់ និងសម្រាប់ប្រាស្រ័យទាក់ទងជាប្រចាំផងដែរ”

លោក អោក សុខហេង បន្ថែមថា សម្រាប់ការដាក់ពាក្យ​តាមរយៈគេហទំព័រ Chevening ​គេនឹងមានសំណួរចំនួន៤​ចោទសួរទៅកាន់បេក្ខជន ដោយ​សំណួរទីមួយ គឺទាក់ទងនឹងភាពជាអ្នកដឹកនាំ(Leadership skill) ទីពីរគឺ Networking Skill ទីបី អំពីមូលហេតុអ្វីដែលបេក្ខជនស្នើពាក្យទៅសិក្សានៅសាកលវិទ្យាល័យណាមួយដែលបានជ្រើសរើស និងទីបួននិយាយអំពី តើអ្វីជាគោលដៅបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។

បើតាម សុខហេង ក្នុង​ការឆ្លើយសំណួរនីមួយៗ បេក្ខជនមិនគួរប្រើប្រាស់ពាក្យអូសបន្លាយវែងពេក ឬសាំញ៉ាំពេកនោះទេ ជាពិសេស ការលើកឡើងក្នុងសំណួរនីមួយៗត្រូវផ្សារភ្ជាប់គ្នា និងប្រកបដោយអត្ថន័យ។ បេក្ខជន មិនគួរលើកឧទាហរណ៍ក្នុងសំណួរទីមួយជាប្រភេទ A ហើយទៅលើកឧទាហរណ៍ក្នុងសំណួរទី២ ឬទី៣ ជាប្រភេទ B ឬ C ឡើយ ដែលបង្កើតបានជាកំហុសក្នុងប្រការណាមួយ។

“នៅក្នុងសំណួរនីមួយៗ បេក្ខជនគួរឆ្លើយ និងសរសេរឱ្យបានច្បាស់លាស់ ក្បោះក្បាយ ត្រឹមត្រូវ និងផ្សារភ្ជាប់គ្នា ព្រោះក្នុងមួយសំណួរយើងនឹងមានសិទ្ធសរសេរត្រឹម៥០០ពាក្យតែប៉ុណ្ណោះ”

ឥឡូវនេះ លោក អោក សុខហេង បានមកដ​ល់ទឹកដី នៃចក្រភពអង់គ្លេស ហើយលោកក៏កំពុងត្រៀមខ្លួនចូលវគ្គសិក្សាថ្មីនៅសាកលវិទ្យាល័យ Bradford ។ លោក សុខហេង បានប្រាប់ថា ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ នឹងមានភាពមមាញឹកច្រើន ដែលមានការស្រាវជ្រាវ និងកម្មវិធីសិក្សាខុសពីកម្មវិធីសិក្សានៅកម្ពុជា ដូចនេះលោកបានស្រាវជ្រាវជាមុនអំពីវិធីសាស្ត្រនៃការសិក្សា និង Research ជាពិសេសស្វែងយល់អំពីមេរៀនដែលពាក់ព័ន្ធមុននឹងចូលថ្នាក់សិក្សាដោយផ្ទាល់ជាមួយសាស្ត្រាចារ្យ។

ជាមួយគ្នានេះ លោក អោក សុខហេង ក៏បង្ហាញពីឆន្ទៈនឹងនាំយកចំណេះដឹងថ្មីៗដូចជា បច្ចេកវិទ្យា ការអប់រំដែលទទួលបានពីការសិក្សានៅចក្រភពអង់គ្លេសនេះ មកបម្រើក្នុងការងារឱ្យបានកាន់តែច្រើន និងធ្វើការចែករំលែកទៅកាន់ការងារផ្នែកខាងក្រៅបន្ថែមឱ្យកាន់តែប្រសើរ ជាពិសេសទាក់ទងនឹងផ្នែកហិរញ្ញវត្ថុនៅតាមស្ថាប័នគ្រឹះស្ថាន ឬធនាគាជាដើម។ លើសពីនេះ លោកក៏មានគម្រោងនឹងបង្កើតជាក្រុមការងារប្រឹក្សាមួយដែលផ្ដល់សេវាកម្មដំណោះស្រាយហិរញ្ញវត្ថុទៅកាន់ឯកជន ឬស្ថាប័នផ្សេងៗដែលគាត់ត្រូវការអំពី Financial Solution និង Technological Solution ។

លោក អោក សុខហេង គាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសិស្សនិស្សិតកម្ពុជាគ្រប់រូបចាប់យកឱកាសសិក្សាអាហារូបករណ៍ Chevening ដែលផ្ដល់ជូនដោយស្មើភាពគ្នាក្នុងការទទួលបាន។ លើសពីនេះ លោកបន្តថា បេក្ខជនគួរស្វែងយល់ និងស្គាល់ពីខ្លួនឯងចូលចិត្ត ស្រលាញ់អ្វី និងមានឆន្ទៈឱ្យបានច្បាស់។ បន្ថែមលើការគាំទ្រ លោក អោក សុខហេង មិនភ្លេចជូនពរអ្នកដែលមានបំណងស្នើពាក្យអាហារូបករណ៍ដទៃទៀតទទួលបានជោគជ័យទាំងការដាក់ពាក្យអាហារូបករណ៍ ការសិក្សា និងការងារដែលបន្តអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *