អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

តើមានកម្មវិធីអាហារូបករណ៍អ្វីខ្លះដែលអាចឱ្យនិស្សិតមកពីទូទាំងពិភពលោកមានឱកាសបន្តការសិក្សានៅប្រទេសតួគីបាន?

បើតាមគេហទំព័រនៃ OPM Opportunities បានបង្ហាញថា មានកម្មវិធីអាហារូបករណ៍ចំនួន៥ ដែលតែងតែផ្ដល់សម្រាប់និស្សិតអន្តរជាតិមកពីគ្រប់ទិសទីក្នុងពិភពលោក ឱ្យសិក្សាក្នុងថ្នាក់ផ្សេងៗជាច្រើន ហើយកម្មវិធីអាហារូបករណ៍ក៏មានផ្ដល់ជាអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក។

ខាងក្រោមនេះជាកម្មវិធីអាហារូបករណ៍ទាំង៥ដែលនិស្សិតមានបំណងបន្តការសិក្សានៅប្រទេសតួគីគួរដឹង ៖

១. កម្មវិធីអាហារូបករណ៍ Türkiye Scholarships For International Students ៖ អាហារូបករណ៍នេះជាអាហារូបករណ៍ពេញលេញដែលផ្ដល់ដោយរដ្ឋាភិបាលតួគី សម្រាប់និស្សិតអន្តរជាតិដែលខ្វះខាតផ្នែកហិរញ្ញវត្ថុ និងមានបំណងបន្តការសិក្សា​​នៅក្នុងប្រទេសតួគី។ អាហារូបករណ៍នេះ ផ្ដល់ការសិក្សានៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសតួគី សម្រាប់កម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត។ លើសពីនេះ អាហារូបករណ៍ផ្តល់ការសិក្សារយៈពេល ៤ ឬ៦ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ (អាស្រ័យលើមុខវិជ្ជាសិក្សា និងបូកបញ្ជូលការសិក្សាភាសាតួគីមួយឆ្នាំ)។ ការសិក្សារយៈពេល៣ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត (បូករួមនិងការរៀនភាសាតួគី១ឆ្នាំ) និង៥ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត (បូករួមនិងការរៀនភាសាតួគី១ឆ្នាំ)។

អាហារូបករណ៍ Türkiye Scholarships For International Students នេះផងដែរនឹងផ្ដល់កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ (គិតតាមកម្រិតសិក្សា) ការធានារ៉ាប់រងសុខភាព ថ្លៃសំបុត្រយន្តហោះ និងវគ្គសិក្សាភាសាតួគីមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.turkiyeburslari.gov.tr/scholarshipsprograms ។

២. កម្មវិធី អាហារូបករណ៍សាកលវិទ្យាល័យ Eastern Mediterranean (EMU)៖ អាហារូបករណ៍EMU ផ្ដល់ពេញលេញសម្រាប់ថ្នាក់បណ្ឌិត ប៉ុន្តែនៅក៏ផ្ដល់តាមផ្នែកសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផងដែរ។ អាហារូបករណ៍ពេញលេញដែល EMU ផ្ដល់ឱ្យ ថ្លៃសិក្សារហូតបញ្ចប់ថ្នាក់(តាមកម្មវិធីសិក្សា) កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ អាហារ៣ពេលក្នុងមួយថ្ងៃ។ បេក្ខជនដែលមានបំណងដាក់ពាក្យសិក្សា ត្រូវភ្ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រតិចារិកសិក្សា រូបថតទំហំលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់ភាសាអង់គ្លេស និងឯកសារចាំបាច់ផ្សេងៗទៅតាមឆ្នាំនីមួយៗ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://io.emu.edu.tr/en/students/prospective-students/scholarships ។

៣. កម្មវិធីអាហារូបករណ៍ KHAS Scholarship Programs ៖ សាកលវិទ្យាល័យ Kadir Has (KHAS) ជាសាកលវិទ្យាល័យស្រាវជ្រាវធំមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី ដែលត្រូវបានគេស្គាល់ថា ជាសកលវិទ្យាល័យសម្រាប់ស្រាវជ្រាវក្នុងវិស័យសិក្សាផ្សេងៗគ្នា។ KHAS បានផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិនៅកម្រិត និងមុខវិជ្ជាផ្សេងៗនៃការសិក្សា រួមទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បេក្ខជនជ័យលាភីអាហារូបករណ៍ KHAS ត្រូវមានឆន្ទៈក្នុងការសិក្សា និងរក្សានូវសមត្ថភាពភាសារបស់ខ្លួនឱ្យបានល្អ ជាក់ស្ដែងត្រូវរក្សា GPA ចាប់ពី1.8ឡើងទៅ រៀងរាល់វគ្គសិក្សា។ បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងទទួលបានការគាំទ្រពេញលេញពីភាគីអាហារូបករណ៍ លើថ្លៃសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនទៀត។ ជាមួយគ្នានេះ បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ជាបេក្ខជនដែលមានកំណត់ត្រាសិក្សាឆ្នើម មានជំនាញក្នុងភាពជាអ្នកដឹកនាំ ជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រពេញម៉ោង។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.khas.edu.tr/en/ ។

៤. កម្មវិធី អាហារូបករណ៍ Bilkent University(BUS) ៖ BUS ជាកម្មវិធីអាហារូបករណ៍ពេញលេញ ដែលផ្ដល់សម្រាប់និស្សិតអន្តរជាតិ និងគ្រប់ដណ្ដប់លើការចំណាយលើការសិក្សា ថ្លៃសិក្សា ការធានារ៉ាប់រងសុខភាពឯកជន ប្រាក់ឧបត្ថម្ភប្រចាំខែ និងកន្លែងស្នាក់នៅ ប័ណ្ណអាហារ (សម្រាប់អាហារនៅកន្លែងដែលអាហារូបករណ៍រៀបចំឱ្យ) ទទួលបានកុំព្យូទ័រមួយ (Laptop) និងអត្ថប្រយោជន៍ជាច្រើនទៀត។ BUS ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតមកពីគ្រប់សញ្ជាតិសាសន៍។

និស្សិតអាហារូបករណ៍ BUS ត្រូវរក្សាជ័យលាភីរបស់ខ្លួនតាមរយៈការសិក្សាដោយរក្សានូវពិន្ទុ GPA ប្រចាំឆ្នាំអប្បបរមា ២.០០ នៃ៤.០០។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់  https://w3.bilkent.edu.tr/international/scholarships-for-international-students/ ។

៥. កម្មវិធីអាហារូបករណ៍ Sabanci University Scholarship (SUB) ៖ SUB ជាកម្មវិធីអាហារូបករណ៍ ដែលផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Sabanci នៃប្រទេសតួគី។ អាហារូបករណ៍ផ្ដល់ជម្រើសសិក្សាលើផ្នែកមួយចំនួនរួមមាន វិទ្យាសាស្ត្រកុំព្យូទ័រ, Cyber Security, គណិតតវិទ្យា, វិស្វកម្មមេកាត្រូនិច, រូបវិទ្យា, សេដ្ឋកិច្ច, ការសិក្សាប្រវត្តិសាស្ត្រ, វិទ្យាសាស្ត្រនយោបាយ, ទំនាក់ទំនងអន្តរជាតិ និងជំនាញជាច្រើនទៀត។ បេក្ខជនអាហារូបករណ៍នឹងមានឱកាសទទួលបានអាហារូបករណ៍ ចាប់ពី២៥% រហូតដល់១០០% សម្រាប់ការសិក្សាពេញលេញ ថ្លៃស្នាក់នៅក្នុងកំឡុងពេលសិក្សា (គិតទៅតាមរយៈពេលសិក្សារបស់កម្រិតសិក្សា) និងប្រាក់ឧបត្ថម្ភប្រចាំខែ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://iro.sabanciuniv.edu/en ។

គួរបញ្ជាក់ដែរថា ក្រៅពីអាហារូបករណ៍ទាំងនេះ ក៏មានអាហារូបករណ៍ផ្សេងទៀតជាច្រើនដែលផ្ដល់ជូនដោយរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំផ្សេងនៅក្នុងប្រទេសតួគី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។