២០២០ គឺជាទសវត្សនៃការពង្រឹងជំនាញ (Upskill)

យោងតាម WE Forum បានឱ្យដឹងថា ការលេចឡើងនូវបច្ចេកវិទ្យាអស្ចារ្យជាច្រើន ដូចជា បញ្ញាសិប្បនិម្មិត (AI) គឺជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើន ដែលកំពុងរំខានដល់ពិភពការងារក្នុងពេលបច្ចុប្បន្ន។ កត្តាទាំងនោះមានដូចជា បញ្ហាកម្លាំងពលកម្មមានវ័យចំណាស់, ការបំពេញការងារពីចម្ងាយ និងដំណោះស្រាយបន្ទាន់ក្នុងការលុបបំបាត់គម្លាតជំនាញ។

ដំណោះស្រាយសំខាន់ ដើម្បីឈានទៅដោះស្រាយបញ្ហាដែលបានរៀបរាប់ គឺការពង្រឹងជំនាញ (Upskill) និងដឹងរបៀប ដែលយើងត្រូវពង្រឹងជំនាញជាបន្តបន្ទាប់។ ទាំងបុគ្គលិក និងនិយោជក ការពង្រឹងជំនាញ (Upskill) គឺជាមធ្យោបាយតែមួយគត់ សម្រាប់ពួកគេ ដើម្បីអាចឈរជើង និងបន្តនាំឈានមុខ ក្នុងការប្រកួតប្រជែង នៃពិភពលោក ដែលមានការវិវត្តយ៉ាងឆាប់រហ័ស។

ជំនាញដែលមានស្រាប់ កាន់តែមិនសូវពាក់ព័ន្ធនឹងរបៀបធ្វើការសម័យថ្មី។ នៅក្នុងពិភពលោកមួយ ដែលកិច្ចការជាច្រើន នឹងត្រូវជំនួសដោយស្វ័យប្រវត្តិកម្ម (Automation) និងម៉ាស៊ីន, ដូច្នេះ តើអ្វីជាជំនាញស្នូល ដែលម៉ាស៊ីនមិនអាចជំនួសមនុស្សបាន ?

ជំនាញការយល់ដោយញាណ (cognitive) និងភាពជឿជាក់លើសមត្ថភាពខ្លួនឯង (self-efficacy) គឺជាជំនាញដែលជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមជំនាញសំខាន់ទាំង១០ នៅឆ្នាំ២០២៣ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ខណៈជំនាញដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់មានដូចជា ការគិតបែបវិភាគ និងប្រកបដោយភាពច្នៃប្រឌិត, ភាពធន់, ភាពបត់បែន និងរហ័សរហួន, ការលើកទឹកចិត្ត និងយល់ពីខ្លួនឯង, ភាពចង់ចេះចង់ដឹង និងការៀនសូត្រពេញមួយជីវិត។

ការពង្រឹងជំនាញផ្នែកបច្ចេកវិទ្យា នឹងក្លាយជាគន្លឹះសំខាន់ សម្រាប់សម័យកាលនេះ។ ខណៈជំនាញបច្ចេកវិទ្យា ក៏ស្ថិតក្នុងជំនាញលំដាប់កំពូលទាំង ១០ដែរ ប៉ុន្តែនិយោជកបែរជា​កំពុងជួបការលំបាក ក្នុងការជ្រើសរើសបុគ្គលិកលើជំនាញនេះ។ ល្បឿនយ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឌីជីថល គឺជាកត្តាដ៏សំខាន់ផងដែរក្នុងបញ្ហានេះ, ចំណែក ការផ្លាស់ប្ដូរបៃតង (Green transition) គឺជាហេតុផលមួយទៀត ដែលត្រូវឱ្យបុគ្គលិក និងនិយោជកត្រូវតែពង្រឹងជំនាញរបស់ខ្លួន។

និន្នាការទាំងនេះ ជាចំណែកដែលជំរុញឱ្យមានការព្យាករណ៍ថា អ្នកជំនាញចំនួន ៤៤ ភាគរយ នឹងត្រូវជួបការរំខាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយបុគ្គលិក ៦នាក់ ក្នុងចំណោម ១០នាក់ នឹងត្រូវ​ឱ្យមានការបណ្ដុះបណ្ដាលជំនាញបន្ថែមមុនឆ្នាំ២០២៧, នេះបើយោងតាមរបាយការណ៍ស្តីពីអនាគតការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...