បញ្ហាអាកប្បកិរិយាមិនល្អរបស់សិស្ស ធ្វើ​ឱ្យ​អ្នកប្រកបអាជីពជាគ្រូបង្រៀនមួយចំនួនប្រឈម​នឹងសម្ពាធផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

វិបត្តិអាកប្បកិរិយាមិនល្អ គ្មានសីលធម៌ គ្មានសុជីវធម៌ របស់សិស្សមួយចំនួន កំពុងតែធ្វើ​ឱ្យ​អ្នកប្រកបអាជីពជាគ្រូបង្រៀន ប្រឈម​នឹងសម្ពាធផ្លូវចិត្ត ដែលទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់ និង​រកដំណោះស្រាយ​ឱ្យបានសមស្រប។

លោក ស៊ីលី សុវណ្ណនី ជាគ្រូបង្រៀន នៅអនុវិទ្យាល័យវត្តហ្លួង ខេត្តពោធិ៍សាត់ និយាយថា ក្នុងអាជីពជាគ្រូបង្រៀនលោកតែងប្រឈមការលំបាកមួយចំនួនក្នុងការអប់រំសិស្ស ហើយពេលខ្លះលោកក៏ត្រូវជួបនូវបញ្ហាសម្ពាធផ្លូវចិត្តដែលអាចប៉ះពាល់ដល់មនសិការ និងការអប់រំ ព្រោះតែអាកប្បកិរិយាសិស្សមិនល្អ ហើយ​គ្រូបង្រៀនមិនអាចដាក់ពិន័យ ខ្លាចហួសព្រំដែន មិនគោរពសិទ្ធិកុមារ ឬមានការប្តឹងពីអាណាព្យាបាលសិស្សជាដើម ។ ទាំងនេះ គឺជាហេតុនាំឱ្យ​ការអប់រំមិនសូវមានប្រសិទ្ធិភាព ដូចជាឥរិយាបថ សីលធម៌របស់សិស្ស ព្រោះគេដឹងថា គ្រូបានត្រឹមតែនិយាយមិនអាចធ្វើការពិន័យគេបាន។

លោក ស៊ីលី សុវណ្ណនី គ្រូបង្រៀននៃអនុវិស័យវត្តហ្លួង ខេត្តពោធិ៍សាត់

ដូចគ្នានេះដែរ អ្នកគ្រូ ចាន់ តុងអឺ ជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៅអនុវិទ្យាល័យហ៊ុនសែនអង្គលំទង លើកឡើងដែរថា​ ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកគ្រូហាក់មានក្ដីបារម្ភច្រើនក្នុងការអប់រំសិស្ស​ នៅពេលដែលសិស្សធ្វើខុស​ ដោយគ្រូមិនអាចដាក់ពិន័យដោយការវាយ​នឹងរំពាត់ សម្លុត​ សិស្សបានទេ។ អ្នកគ្រូថា នៅតាមសាលារៀននីមួយៗគ្រូបង្រៀនតែងតែជួបបញ្ហាខុសៗគ្នា​ ក៏ប៉ុន្តែចំពោះបញ្ហាដែលសិស្សប្រើអាកប្បកិរិយាមិនសមរម្យគឺអ្នកគ្រូមិនទាន់ជួបនៅឡើយ ដោយអ្នកគ្រូច្រើនជួបតែបញ្ហាសិស្សគេចសាលាមិនចូលរៀន​ សិស្សជក់បារីអេឡិចត្រូនិក​ សិស្សចូលរៀនប៉ុន្តែមិនខំប្រឹងរៀន។ តែយ៉ាងណាប្រសិនបើគ្មានដំណោះស្រាយណាមួយសមស្របទេ អ្នកគ្រូយល់ថា​ គ្រូបង្រៀនគឺមានសម្ពោធផ្លូវចិត្តខ្លាំង ដោយសារតែលែងហ៊ាននិយាយអប់រំទូន្មានប្រៀនប្រដៅសិស្សទៀតហើយ។

«ប្រសិនបើគ្មានដំណោះស្រាយទេ​ គ្រូបង្រៀនគឺមានសម្ពោធផ្លូវចិត្តខ្លាំងណាស់ដោយសារតែលែងហ៊ាននិយាយអប់រំទូន្មានប្រៀនប្រដៅកូនសិស្សប្រភេទ​នោះទៀត ដោយសារគ្រូអស់កម្លាំងចិត្តក្នុងការបង្រៀន»

អ្នកគ្រូ ចាន់ តុងអឺ

ក្នុងនាមជាគ្រូបង្រៀនម្នាក់​ អ្នកគ្រូ ចាន់ តុងអឺ យល់ថា ដើម្បីកុំឱ្យគ្រូបង្រៀនមានសម្ពោធផ្លូវចិត្ត​តទៅមុខទៀតគឺ នាយកសាលាត្រូវហៅភាគីខាងម្ដាយ និងឪពុកសិស្ស ​ឬអាណាព្យាបាលសិស្សមកប្រជុំ​ ដើម្បីអប់រំម្ដងទៀត​ និងរកដំណោះស្រាយដែលសមហេតុផលផ្សេងៗទៀត។ ជាមួយគ្នានេះ អ្នកគ្រូក៏បានសំណូមពរឱ្យមាតាបិតាសិស្សជួយតាមដានការសិក្សារបស់កូនឱ្យបានជាប់លាប់​ ដើម្បីកុំឱ្យកូនៗដើរផ្លូវខុស។ ទន្ទឹមគ្នានេះ បើចង់ឱ្យកូនល្អគឺត្រូវផ្ដើមចេញពីគ្រួសារដែលមានឪពុក-ម្តាយជាអ្នកអប់រំកូនៗ​ ហើយប្រសិនចង់ឱ្យសិស្សពូកែ សូមលោកគ្រូ អ្នកគ្រូ​ យកចិត្តទុកដាក់ក្នុងការបង្រៀន​  ការផ្ទេរចំណេះដឹងដល់សិស្សស្រាវជ្រាវរកវិធីសាស្រ្តបង្រៀនថ្មីៗ​ និងអប់រំទូន្មានប្រៀនប្រដៅក្នុងនាមជាឪពុកម្ដាយទីពីររបស់សិស្ស។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏​មើលឃើញដែរថា គ្រូបង្រៀនល្អ ពិតជាមានសម្ពាធផ្លូវចិត្ត ដោយបារម្ភខ្លាចបង្រៀនកូនគេមិនចេះ។ ខណៈ​ដែល​កត្តាសិស្សរៀនមិនចេះ មិនមែនមកពីគ្រូតែម្នាក់នោះដែរ គឺបណ្ដាលមកពីកត្តាសង្គមជាច្រើន ក្នុងនោះក៏ពាក់ព័ន្ធជាមួយគណៈគ្រប់គ្រងសាលា និងឪពុកម្ដាយសិស្សដែលមិនយកចិត្តទុកដាក់ចំពោះកូនផងដែរ។

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ គ្រូបង្រៀនមានសម្ពាធផ្លូវចិត្ត ប៉ុន្តែមិនអាចធ្វើអ្វីបាន។ លោកបន្តថា សិស្សមួយចំនួនមកដល់សាលារៀន ប៉ុន្តែមិនចូលថ្នាក់រៀននោះទេ។ នៅពេលគ្រូសួរនាំ ដាក់ពិន័យបន្តិចបន្តួច ឪពុកម្ដាយសិស្សមួយចំនួនមិនដឹងរឿងច្បាស់លាស់ក៏រករឿងគ្រូ ទាំងដែលគ្រូចង់ឱ្យសិស្សល្អ។

តាមលោក គង់ សំនៀង ដើម្បីដោះស្រាយបញ្ហានេះ គណៈគ្រប់គ្រងគួរតែយល់ និងប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការសម្របសម្រួលភាគីគ្រូបង្រៀន និងឪពុកម្ដាយសិស្ស ដើម្បីរួមចំណែកជួយគ្រូបង្រៀនកុំឱ្យមានសម្ពាធផ្លូវចិត្ត។ លោកថា អជ្ញាធរដែនដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន គួរបន្តពិនិត្យតាមដាន និងផ្សព្វផ្សាយចំណេះដឹងល្អៗ ជាពិសេស អ្នក​អាណាព្យាបាលសិស្ស ត្រូវចូលរួមលើកទឹកចិត្តគ្រូបង្រៀនដោយកុំបន្ថែមបន្ទុក ឬសម្ពាធ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមការស្រាវជ្រាវកន្លងមក នៅក្នុងពិភពលោកមើលឃើញអំពីចំណុចប៉ះពាល់ជាច្រើនអំពីការប្រើអំពើហិង្សានៅក្នុងការដាក់ពិន័យសិស្សទោះនៅក្នុងបរិបទណាក៏ដោយ ។ លោកជំទាវថា ដើម្បីអប់រំកុមារឱ្យមានប្រសិទ្ធភាព ក្រសួងអប់រំ បានដាក់បញ្ចូលកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅគ្រប់កម្រិតស្ដីពីចិត្តគរុកោសល្យគ្រូបង្រៀន ដើម្បីសិក្សាស្វែងយល់អប្បកិរិយារបស់កុមារ ហើយគ្រូត្រូវតែមានភាពទន់ភ្លន់នៅក្នុងការអនុវត្ត ដើម្បីណែនាំប្អូនៗសិស្សានុសិស្សដើរមកក្នុងផ្លូវល្អវិញ។

អ្នកនាំពាក្យក្រសួងអប់រំបន្ថែមថា នៅក្នុងស្ដង់ដាសាលារៀនគ្រប់កម្រិតដែលក្រសួងអប់រំបានដាក់ចេញ គឺមានស្ដង់ដាមួយសំខាន់ដែលទាក់ទងនឹងកិច្ចសហការល្អជាមួយនឹងសហគមន៍។ នៅក្នុងន័យនេះ គឺមានន័យថា សាលារៀនមានតួនាទីធ្វើការងារជិតស្និតជាមួយសហគមន៍ ក៏ដូចជាមាតាបិតាសិស្ស ដើម្បីផ្ដល់ព័ត៌មានបានទៀងទាត់ និងទាន់ពេលវេលាទាក់ទងទៅនឹងអត្តចរិតសិស្ស ក៏ដូចជាការប្រព្រឹត្តិរបស់ប្អូនៗសិស្សានុសិស្សនៅក្នុងសាលារៀន ដើម្បីធ្វើយ៉ាងណាចូលរួមទាំងអស់គ្នានៅក្នុងការកែលំអរដើម្បីឱ្យលទ្ធផលសិក្សា ក៏ដូចជាអត្តចរិត និងចរិយាសម្បទា របស់សិស្សានុសិស្សអាចដើរតាមផ្លូវត្រូវវិញ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា ជឿថា នៅក្នុងការអប់រំប្អូនៗសិស្សានុសិស្ស គឺត្រូវតែមានការចូលរួមយ៉ាងជិតស្និតពីសាលារៀនដែលក្នុងនោះមានគណៈគ្រប់គ្រងសាលារៀន អ្នកគ្រូ លោកគ្រូ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស មាតាបិតាសិស្សតែម្ដង ដែលត្រូវចូលរួមនៅក្នុងការអប់រំប្អូនៗឱ្យយកទុកដាក់នៅក្នុងការសិក្សា ក៏ដូចជាមានអត្តចរិក និងអាកប្បកិរិយាល្អ ចេះដឹងគុណ មានកតញ្ញូធម៌ជាមួយលោកគ្រូ អ្នកគ្រូ និងពង្រឹងកិច្ចសហការល្អជាមួយនឹងមិត្តភក្តិនៅក្នុងថ្នាក់រៀន និងប្រែក្លាយខ្លួនអនុវត្តជាប្រចាំនូវភាពជាសិស្សល្អ កូនល្អ មិត្តល្អ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានអំពាវនាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងអ្នកគ្រប់គ្រងសាលា ត្រូវរួមគ្នាឱ្យបានជិតស្និតនៅក្នុងការបង្រៀនសិស្សានុសិស្ស ដើម្បីធានាយ៉ាងណាឱ្យសិស្សានុសិស្សក្លាយខ្លួនជាសិស្ស ឬយុវជនដែលមានបំណិនសតវត្សទី២១ ពោលគឺអាចមានសមត្ថភាព និងចរិយាសម្បទា ដែលគ្រប់គ្រាន់និងពេញលេញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិនៅក្នុងឆ្នាំ២០៥០ខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...