ការសិក្សា ៖ កុមារ និងយុវជន ដែលមានទម្លាប់អាន និងសរសេរពេលទំនេរ មានសុខភាពផ្លូវចិត្តល្អជាងមនុស្សវ័យក្មេងទូទៅ

យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ទម្លាប់អាន និងការសរសេរ អាចជួយឱ្យកុមាររីកចម្រើននៅក្នុងសាលា និងមានភាគរយទទួលភាពជោគជ័យ ក្នុងអាជីពនាពេលអនាគត ។ ប៉ុន្តែឥឡូវនេះ ការអាន និងសរសេរ មានអត្ថប្រយោជន៍លើសពីភាពជោគជ័យ ក្នុងការសិក្សា និងអាជីព, ទម្លាប់នៃការចាត់ទុកការអាន និងសរសេរ ជាការកម្សាន្ត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកុមារឱ្យដឹកនាំជីវិតខ្លួនឯង ឆ្ពោះទៅរកសុភមង្គលជីវិត និងមានសុខភាពល្អ។

យោងតាមរបាយការណ៍របស់ National Literacy Trust របស់ចក្រភពអង់គ្លេស មានចំណងជើងថា «ទំនាក់ទំនងរវាង សុខុមាលភាពផ្លូវចិត្ត នឹងការអាន និងសរសេរ – Mental wellbeing, reading and writing» បានរកឃើញថា កុមារដែលចូលចិត្តអាន និងសរសេរនៅពេលទំនេរ មានសុខុមាលភាពផ្លូវចិត្តល្អប្រសើរជាងកុមារ ដែលមិនមានទម្លាប់មួយនេះ។

លទ្ធផលនៃការសិក្សាបង្ហាញថា កុមារដែលចូលចិត្តអាន និងសរសេរ នៅពេលទំនេរ ក្រៅម៉ោងសិក្សា មានអាកប្បកិរិយាវិជ្ជាចំពោះអក្ខរកម្ម និងទំនងជាមានកម្រិតសុខុមាលភាពផ្លូវចិត្តខ្ពស់ជាងមិត្តភក្តិរបស់គេបីដង (៣៩,៤ ភាគរយ ទល់នឹង ១១,៨ ភាគរយ)។ ផ្ទុយមកវិញ បើនិយាយចំពោះកុមារ ដែលមិនចូលចិត្តអាន និងសរសេរ គឺងាយរងគ្រោះនឹងបញ្ហាផ្លូវចិត្ត ជាមិត្តភក្ដិរបស់គេរហូតដល់ ២ ដង (៣៧,៤ភាគ ទល់នឹង ១៥ ភាគរយ)។

លទ្ធផលនេះ គឺផ្អែកលើការស្ទង់មតិប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា «ការស្ទង់មតិអក្ខរកម្មប្រចាំឆ្នាំ – Annual Literacy Survey» ដែលសិក្សាលើកុមារ និងមនុស្សវ័យក្មេងចំនួន ៤៩,០៤៧ នាក់ ដែលមានអាយុ ចន្លោះពី ៨ ទៅ ១៨ ឆ្នាំ នៅទូទាំងប្រទេសអង់គ្លេស។ បន្ថែមពីលើការស្ទង់មតិចំពោះកុមារ អំពីអាកប្បកិរិយា ការអាន និងសរសេរ, ក្រុមអ្នកស្រាវជ្រាវ ក៏បានសួរអំពីអារម្មណ៍របស់ពួកគេផងដែរថា តើកុមារទាំងនេះ មានភាពរីករាយក្នុងការរស់នៅកម្រិតណា?

ផ្អែកការឆ្លើយតបនឹងសំណួររបស់កុមារ ក្រុមអ្នកស្រាវជ្រាវ អាចបង្កើតសន្ទស្សន៍សុខុមាលភាពផ្លូវចិត្តថ្មីមួយ (Mental Wellbeing Index)។ នៅលើមាត្រដ្ឋាន ពី ១ ដល់ ១០ សន្ទស្សន៍នោះ បានបង្ហាញអ្នកស្រាវជ្រាវអំពីកម្រិតនៃភាពរីករាយរបស់កុមារ ក្នុងការរស់នៅរបស់ពួកគេ និងរបៀបដែលពួកគេអាច ស៊ូទ្រាំនឹងស្ថានភាពលំបាក និងរបៀបដែលពួកគេមានអារម្មណ៍មកលើខ្លួនឯង។

លទ្ធផលជារួម កុមារ និងយុវជន នៅទូទាំង ចក្រភពអង់គ្លេស មានសុខុមាលភាពផ្លូវចិត្តល្អប្រសើរ (ទទួលបានពិន្ទុ ៧,៣ លើ ១០)។ ទោះជាយ៉ាងណាក៏ដោយ កុមារម្នាក់ក្នុងចំណោម ១០នាក់ ទទួលបានពិន្ទុទាបជាងពាក់កណ្ដាល នៃសន្ទស្សន៍សុខុមាលភាពផ្លូវចិត្ត ដែលបានកំណត់ដោយក្រុមអ្នកស្រាវជ្រាវ ហើយទិន្នន័យនេះ បង្ហាញថា កុមារទាំងនោះ មិនពេញចិត្តចំពោះជីវិតរបស់ខ្លួនឯង។ ដូច្នេះ អ្នកស្រាវជ្រាវអាចសន្និដ្ឋានបានថា កាលណា កុមារ និងយុវជនកាន់តែច្រើន ឱ្យតម្លៃលើការអាន និងសរសេរ នាពេលទំនេរ កម្រិតនៃសុខភាពផ្លូវចិត្តរបស់ពួកគេ ក៏កាន់តែល្អប្រសើរតាមនោះដែរ។

ហេតុអ្វី? ព្រោះថា តាមរយៈការចាត់ទុកការអាន និងសរសេរ ជាការកម្សាន្ត នាពេលទំនេរ អាចជួយឱ្យកុមារអភិវឌ្ឍជំនាញអក្ខរកម្ម ដែលពួកគេត្រូវការ ដើម្បីគ្រប់គ្រងស្ថានការណ៍តានតឹងណាមួយ ក្នុងជីវិត។ ព្រមទាំងជួយឱ្យកុមារយល់អំពីលំហូរនៃអារម្មណ៍ខ្លួនឯង និងដឹងពីរបៀបបង្ហាញគំនិត និងអារម្មណ៍ នៅពេលដែលពួកគេត្រូវការមតិយោបល់ ឬការគាំទ្រពីអ្នកដទៃ។

អ្វីដែលរឹតតែពិសេសនោះគឺ ការចាត់ទុក ការអាន និងសរសេរ ជាការកម្សាន្តនៅពេលទំនេរ ក៏ផ្ដល់អត្ថប្រយោជន៍ សម្រាប់ការព្យាបាលផ្លូវចិត្តផងដែរ ព្រោះទម្លាប់នេះ អាចជួយកុមារ បង្កើតទំនុកចិត្ដលើខ្លួនឯង យល់ពីខ្លួនឯង កាត់បន្ថយអារម្មណ៍តានតឹង និងថប់បារម្ភ ព្រមទាំងជំរុញស្មារតីឱ្យចង់រៀនសូត្រ និងឆាប់យល់ទស្សនៈរបស់អ្នកដទៃ។

បច្ចុប្បន្ន កុមារ និងយុវជន កំពុងប្រឈមមុខនឹងសម្ពាធជាច្រើន ទាំងនៅសាលារៀន ផ្ទះ និងសង្គម។ ដូច្នេះ ការកសាងភាពធន់ ផ្នែកផ្លូវកាយ និងអារម្មណ៍របស់ពួកគេ គឺជារឿងសំខាន់ ដើម្បីអនុញ្ញាតឱ្យពួកគេអាចប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ ខណៈក្រុមអ្នកស្រាវជ្រាវ ជឿជាក់ថា បុគ្គល ដែលមានទម្លាប់ អាន និងសរសេរ អាចដោះស្រាយបញ្ហារបស់ខ្លួនបានច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...