គន្លឹះទាំង៤ បង្កើនទំនុកចិត្តដល់កូនខ្សោយទំនាក់ទំនង

កុមារគ្រប់រូបតែងមានអាកប្បកិរិយាខុសៗគ្នា ។ កុមារដែលមានឥរិយាបថខ្លាំង ឬខ្សត់ទំនាក់ទំនងនៅក្នុងគ្រួសារនឹងជះឥទ្ធិពលដល់ទំនាក់ទំនងនៅក្នុងដំណើរជីវិត ។ កុមារខ្សត់ទំនាក់ទំនងអាចកើតឡើងដោយសារកត្តាជីវសាស្ត្ររបស់កុមារ និងកត្តាគ្រួសារជាអ្នកផ្តល់ទៅកាន់ពួកគេ ។ ការសិក្សាពីចិត្តសាស្ត្រកុមាររបស់មូលនិធិក The Nemours Foundation បានបង្ហាញថា ម្តាយឪពុកជាតួអង្គសំខាន់ដែលអាចជួយឱ្យកុមារមានអាការៈខ្សោយទំនាក់ទំនង ក្លាយជាមនុស្សមានទំនាក់ទំនងល្អប្រសើរឡើងវិញ ។

១. ឪពុកម្តាយធ្វើជាគំរូល្អ ៖ វាមិនមែនជារឿងលំបាកនោះទេនៅពេលដែលម្តាយឪពុកបង្កើតទម្លាប់ធ្វើជាគំរូល្អសម្រាប់កូន ។ កុមារអាចនឹងរៀន ឬធ្វើត្រាប់តាមសកម្មភាពនៅពេលដែលពួកគេឃើញម្តាយឪពុកនិយាយគ្នា ធ្វើម្ហូបអាហារ លាងចាន រៀបចំបន្ទប់ និងចាត់ចែងសកម្មភាពការងារផ្សេងៗ ។ សកម្មភាពទាំងនេះ តម្រូវឱ្យមានវត្តមានកុមារចូលរួមដោយរីករាយ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកត្រូវបញ្ជៀតពាក្យពេចន៍ពន្យល់ ព្រមទាំងឆ្លើយតបដោយទន់ភ្លន់ទៅកាន់កូន ។ គំរូភាពការងារនឹងជួយឱ្យកូនមានចំណង់ចំណូលចិត្តលើទំនាក់ទំនងកាន់តែខ្លាំង ។

២. ចៀសវាងរិះគន់​ធ្ងន់ៗ ៖ ពាក្យពេចន៍គំរោះគំរើយ ពាក្យបន្តុះបង្អាប់ និងពាក្យប្រៀធៀបដែលចេញពីមាត់ម្តាយឪពុក ជាពាក្យសម្តីដែលកុមារមិនចូលចិត្តឡើយ ។ កុមារអាចបាត់បង់ទំនាក់ទំនងនៅក្នុងគ្រួសារ នៅពេលដែលរូបគេលឺពាក្យពេចន៍ទាំងនេះញឹកញាប់រហូតក្លាយជាទម្លាប់ ។ ម្តាយឪពុកគួរផ្លាស់ប្តូរពីពាក្យសម្តីរិះគន់ធ្ងន់ៗទៅលើកូន ដោយប្រើប្រាស់រូបភាពលួងលោម ឬពន្យល់ហេតុផលត្រឹមត្រូវដោយវិជ្ជមានវិញ នោះប្រសិទ្ធភាពនៃទំនាក់ទំនងនឹងកើតឡើងកាន់តែប្រសើរ ។

៣. លើកទឹកចិត្តលើភាពខ្លាំងរបស់កូន ៖ សក្តានុពលរបស់កូន និងទេពកោសល្យរបស់កូន គ្មាននរណាស្គាល់ច្បាស់ជាងម្តាយឪពុកឡើយ ។ នៅពេលដែលដឹងថា កូនជាមនុស្សមានអត្តចរឹកទន់ភ្លន់ រឹងរុស ឬទន់ខ្សោយ ឬកូនមានចំណង់ចំណូលចិត្តធ្វើអ្វីមួយ វិធីដែលអាចជួយកូនដោយលឿនបំផុត គឺម្តាយឪពុកត្រូវអន្តរាគមន៍ផ្នែកអាកប្បកិរិយាកូន ។ ការអន្តរាគមន៍អាកប្បកិរិយាកូន ទាមទារឱ្យម្តាយឪពុកត្រូវបង្កើនសកម្មភាពទំនាក់ទំនងឱ្យបានច្រើនតាមអាចធ្វើទៅបាន ស្របទៅតាមចរឹកលក្ខណៈ និងភាពខ្លាំងរបស់កូន  ។ 

៤. បង្រៀនឱ្យកូនមានទំនួលខុសត្រូវ ៖ កុមារខ្សត់ទំនាក់ទំនងអាចមកពីរូបគេមិនមានសមត្ថភាពទទួលខុសត្រូវអ្វីមួយដោយខ្លួនឯង ។ កុមារដែលគ្មានទំនួលខុសលើកិច្ចការអ្វីមួយ ពួកនឹងមិនអាចក្លាយជាមនុស្សរវាសរវៃ ឬមានទំនាក់ទំនងជាមួយអ្នកដទៃឡើយ ។ ទម្លាប់ដាក់បន្ទុកបន្តិចម្តងៗដល់កូន នោះពួកគេនឹងស្វែងរកដំណោះស្រាយ បង្កើតចម្ងល់ ព្រមទាំងបង្កើតសំណួរមកកាន់ម្តាយឪពុកវិញ ។ នេះជាវិធីសាស្ត្របង្កើនទំនុកចិត្តដល់កូន និងជួយឱ្យកូនមានទំនាក់ទំនងឆាប់រហ័សនៅក្នុងគ្រួសារ ។

គួរបញ្ជាក់ថា វិបត្តិទំនាក់ទំនក់របស់កុមារនៅក្នុងគ្រួសារអាចនឹងរុញច្រានឱ្យកុមារក្លាយជាមនុស្សឯកាមិនចូលក្នុងចំណោមមិត្តភក្តិ កើតវិបត្តិផ្លូវចិត្ត និងអាចក្លាយជាមនុស្សដែលខ្សត់មនោសញ្ចេតនាជាមួយមនុស្សជុំវិញខ្លួន ។ ទំនាក់ទំនងរបស់កូននិងម្តាយឪពុកអាចបង្កើតឡើងបានតាំងពីទារកចាប់កំណើតនៅក្នុងផ្ទៃម្តាយ ហើយទម្លាប់លេងសើចជាមួយកូនជាប្រចាំ ជាគន្លឹះជោគជ័យមួយលើការបង្កើនទំនាក់ទំនងដែលម្តាយឪពុក និងកូនត្រូវធ្វើរួមគ្នា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)