កុមារីកម្ពុជាមានទម្លាប់និងចំណង់ចំណូលចិត្តអានសៀវភៅច្រើនជាងកុមារា

ភ្នំពេញ – ថ្វីត្បិតមិនមានតួលេខជាក់លាក់មកអះអាងថា កុមារីកម្ពុជាចូលចិត្តអានច្រើនជាងកុមារាចំនួនប៉ុន្មាន ឬប៉ុន្មានភាគរយ ប៉ុន្តែតាមការកត់សម្គាល់លើសកម្មភាពអំណានរបស់អង្គការរូមធូរីដកម្ពុជា បានបង្ហាញថា កុមារីមានចំណង់ចំណូលចិត្តអានច្រើនជាងកុមារា ហើយកុមារីតែងមានទម្លាប់អានទៀងទាត់ទៅលើសៀវភៅអំណានរបស់ពួកគេនៅក្នុងបណ្ណាល័យ ។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេស នៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកុមារកម្ពុជាចាប់ផ្តើមមាននិន្នាការអានសៀវភៅ ហើយអត្រាអ្នកចូលចិត្តអានសៀវភៅមានការកើនឡើង ។ ទន្ទឹមគ្នានេះ បើតាមការកត់សម្គាល់របស់អង្គការរូមធូរីដកម្ពុជា កុមារីមានចំណូលចិត្តអានសៀវភៅច្រើនជាងកុមារា ។ កុមារីតែងមានទម្លាប់អានដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់លើអំណានរបស់ពួកគេ ។

 “បច្ចុប្បន្នកុមារីមានទំនោរអានសៀវភៅជាងកុមារា ជាក់ស្តែងទិវាជាតិអំណានលើកទី៨ និងពិព័រណ៌សៀវភៅ យើងសង្កេតឃើញមានកុមារីជាច្រើនចូលរួមសកម្មភាពអំណាន ដែលសកម្មភាពអំណាននេះជាការបណ្តុះទម្លាប់អានដ៏ល្អសម្រាប់ពួកគេ” – លោក ជា វ៉ាន់ថា

ទាក់ទងនឹងការកក់សម្គាល់លើវត្តមានកុមារីចូលចិត្តអាចសៀវភៅជាងកុមារានេះ ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ផ្អែកតាមការលទ្ធផលសិក្សារបស់សិស្ស និងកំណត់សម្គាល់ជាក់ស្តែង កុមារីចូលចិត្តអានសៀវភៅជាងកុមារា ។ លទ្ធផលសិក្សាកន្លងទៅរបស់នាយកដ្ឋានបឋមសិក្សា ក៏បានបង្ហាញដែរថា កុមារីខិតខំប្រឹងប្រែងសិក្សាជាងក្មេងប្រុស ។

  ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា

“ជាក់ស្តែងក្មេងស្រីក្មេងប្រុសមិនមានគម្លាតពីគ្នាឡើយពេលចូលរៀននៅថ្នាក់បឋមសិក្សា ដូច្នេះដើម្បីជំរុញលទ្ធផលសិក្សាឱ្យបានស្មើគ្នា គឺទាមទារឱ្យម្តាយឪពុក ឬអាណាព្យាបាលត្រូវជំរុញការអានរបស់កុមារបន្ថែម ពិសេសពេលវេលាចន្លោះពីការសិក្សានៅសាលារៀន”

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចាន់ សុភា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ចង់ឃើញចំនួនក្មេងស្រីនិងក្មេងប្រុសចូលចិត្តអានសៀវភៅដូចគ្នា ពីព្រោះអំណានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អនាគតកុមារ ។ លើសពីនេះ ក្រសួងអប់រំបន្តលើកកម្ពស់គុណភាពអំណាននេះឱ្យកាន់តែទូលំទូលាយនៅកម្រិតបឋមសិក្សា ដោយសារទម្លាប់អានជះឥទ្ធិពលដល់ការសិក្សា និងគុណភាពជីវិតកុមារ ។

សូមជម្រាបថា បើផ្អែកតាមការសិក្សារបស់អង្គការរូមធូរីដកម្ពុជា ដែលកំពុងលើកកម្ពស់វិស័យអំណានកុមារបានឱ្យដឹងថា អំណានកម្រិតដំបូង និងអំណានសម្រាប់កុមារ គឺមានឥទ្ធិពលអានពេញមួយជីវិតកុមារ ហើយម្តាយឪពុកជាតួអង្គសំខាន់ជំរុញនិងលើកទឹកចិត្តដល់កុមារឱ្យចូលចិត្តអានសៀវភៅ ។ ការអានជាទង្វើល្អមួយដែលម្តាយឪពុកមិនគួរមើលរំលង ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....