សិល្បៈ៦ចំណុចក្នុងការដឹកនាំខ្លួនឯងឱ្យបានល្អប្រសើរ

ពាក្យថាដឹកនាំខ្លួនឯងជាពាក្យធំទូលំទូលាយដែលអ្នកត្រូវដឹង និងស្វែងយល់ដើម្បីអាចដឹកនាំខ្លួនឯង និងក្លាយខ្លួនជាអ្នកដឹកនាំល្អបាន ។ ចង់ធ្វើជាអ្នកដឹកនាំដែលល្អ ខ្លួន​ឯងត្រូវចេះដឹកនាំខ្លួនឯង និងចេះពីអ្វីដែលចង់ដឹកនាំគេសិន ។ នេះជាការលើកឡើងរបស់លោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុនអប្សរា មេឌា សឺវីស នៅក្នុងសិក្ខាសាលា «មគ្គុទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង រដូវកាលទី ៣» កាលពីពេលថ្មីៗកន្លងទៅ ។

លោកស្រី នុត ក្លារ៉ា លើកឡើងថា តាមការស្រាវជ្រាវអ្នកដឹកនាំទាំងអស់សុទ្ធតែមានអាថ៌កំបាំងផ្សេងៗគ្នា ដូចនេះលោកស្រីនឹងចែករំលែកគន្លឹះសំខាន់ចំនួន៦ដើម្បីអាចដឹកនាំខ្លួនឯងបានល្អ ។

ចំណុចសំខាន់ទាំង៦រួមមាន៖


១. ការតស៊ូព្យាយាម ៖ អ្នកដឹកនាំជាមនុស្សដែលផ្ដល់តម្លៃការងារខ្លួនឯងខ្លាំងណាស់ដូចនេះនឹងមានការខិតខំប្រឹងប្រែងតស៊ូព្យាយាមក្នុងការងារជាខ្លាំង ។ ហើយអ្នកដឹកនាំជឿថា ភាពជោគជ័យមិនមានផ្លូវកាត់នោះទេ មិនអាចនៅសុខៗអាចក្លាយជាអ្នកដឹកនាំដោយមិនមានការតស៊ូឡើយ មានតែការខិតខំនោះទេទើបទទួលបានជោគជ័យ ។

២. ចិត្តអំណត់ ៖ ជាអ្នកដឹកនាំត្រូវមានចិត្តអំណត់ ចិត្តធ្ងន់ ចង់ធ្វើរឿងធំត្រូវមានចិត្តអំណត់ ព្រោះរបស់ល្អត្រូវការពេលវេលា ។ នៅពេលដឹកនាំ អ្នកនឹងជួបរឿងរ៉ាវ និងឧបសគ្គជាច្រើន​ដូចនេះត្រូវធ្វើចិត្តឱ្យអំណត់ ចិត្តត្រជាក់និងស្វែងរកដំណោះស្រាយ មិនអាចជួបរឿងបន្តិចបន្តួចអាចធ្វើឱ្យចិត្តអ្នកដឹកនាំរង្គោះរង្គើ ឆាប់តូចចិត្ត ឡើយ ។ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឯងបានល្អទេ អ្នកក៏មិនអាចក្លាយជាអ្នកដឹកនាំគេបានល្អដែរ ។

៣. ការលះបង់ ៖ ប្រសិនបើអ្នកមិនអាចលះបង់ដើម្បីអ្វីដែលអ្នកចង់បាន នោះអ្វីដែលអ្នកចង់បាននឹងក្លាយជាការលះបង់ ​។ ដូចនេះអ្នកដឹកនាំយល់ច្បាស់ពីការដឹកនាំនឹងលះបង់ជាច្រើនដើម្បីក្លាយខ្លួនជាអ្នកដឹកនាំល្អ ដូចជា លះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី លះបង់ពេលវេលា ឬអ្វីនៅជុំវិញខ្លួនដើម្បីអ្វីមួយ ឬនរណាម្នាក់ដែលគាត់យល់ថាមានតម្លៃធំធេងជាងការលះបង់ផ្ទាល់ខ្លួនរបស់គាត់ ។

៤. ភាពស្ថិតស្ថេរ ៖ អ្នកដឹកនាំមិនធ្វើរឿងមួយតែម្ដងនោះទេ គឺគាត់នឹងខិតខំធ្វើរឿងនោះដដែលៗរាល់ថ្ងៃដើម្បីសម្រេចគោលដៅរបស់គាត់ ព្រោះការធ្វើអ្វីដែលមានគោលដៅអាចធ្វើឱ្យមានភាពស្ថិតស្ថេរ និងធ្វើឱ្យអ្នកដឹកនាំដឹងពីអ្វីដែលគាត់ត្រូវធ្វើឈានទៅរកគោលដៅធំរបស់ដែលមានការឆ្លងកាត់ពេលវេលាយូរ ។

៥. វិន័យ ៖ អ្នកដឹកនាំគាត់ជឿទៅលើវិន័យ វិន័យជាអំណាច និងជាដំណោះស្រាយយ៉ាងធំជាមួយនឹងបញ្ហា ភាពស្មុគស្មាញជាច្រើនសម្រាប់អ្នកដឹកនាំ ។ វិន័យក្នុងចំណុចនេះគឺ នៅពេលអ្នកដឹកនាំសម្រេចចិត្តធ្វើអ្វីមួយ មានន័យថាគាត់ធ្វើរឿងមួយនោះឱ្យបានសម្រេច ។

៦. ទំនុកចិត្តលើខ្លួនឯង ៖ អ្នកដឹកនាំ និងបុគ្គលគ្រប់រូបមិនអាច និងមិនគួរគិតយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេ ។ អ្នកត្រូវប្រើប្រាស់ពាក្យសម្ដីជាមួយខ្លួនឯងឱ្យបានត្រឹមត្រូវដើម្បីជម្រុញ និងលើកទឹកចិត្តខ្លួនឯងពីខាងក្នុង រៀនស្ដីបន្ទោសឱ្យខ្លួនឯដើម្បីកែលម្អខ្លួនឯងនិងមានទំនុកចិត្តខ្លួនឯងខ្លាំងជាមុន ។ អ្នកដឹកនាំតែងតែមើលឃើញថា ភាពស្រស់ស្អាតពិតប្រាកដជាភាពខុសប្លែកគ្នា ចម្រុះគ្នាហើយនៅជាមួយគ្នាបាន មិនចាំបាច់ទាល់តែគេដូចយើងហើយយើងដូចគេនោះទេ ប៉ុន្តែអាចរស់នៅជាមួយគ្នាបាន និងធ្វើឱ្យរឿងនោះស្អាតជាងមុន ។

« អ្នកដឹកនាំពិតប្រាកដមិនធ្វើរឿងដែលស្រួលនោះទេ តែធ្វើរឿងដែលត្រឹមត្រូវ»

លោកស្រី នុត ក្លារ៉ា

គួរបញ្ជាក់ដែរថាកម្មវិធីសិក្ខាសាលា «មគ្គុទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង» ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលយុវជន មិត្តនិស្សិត និងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ដូចជា សិល្បៈនៃការដឹកនាំខ្លួនឯង, សិល្បៈនៃការដឹកនាំក្រុម និងសិល្បៈក្នុងការដឹកនាំស្ថាប័ន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...