ការសម្ដែងកាយវិការ និងប្រើពាក្យសម្ដី ប្រកបដោយក្តីមេត្តា ជាប្រភពនៃក្តីសុខផ្លូវចិត្ត

ការចេះរៀបចំខ្លួនឱ្យល្អ កាយវិការសមរម្យ ចង់ឱ្យអ្នកដទៃបានសុខ ក៏ជាបុណ្យមួយដែរ ហើយអ្នកមានបុណ្យមិនសូវពិបាកចិត្តនោះទេ ព្រោះសប្បាយចិត្តពីខាងក្នុង។ នេះជាសង្ឃដីការបស់ព្រះតេជគុណ គូ សុភាព នៅក្នុងកម្មវិធី TEDx Phnom Penh កាលពីពេលសប្ដាហ៍កន្លងទៅ។

ព្រះតេជគុណមានសង្ឃដីកាថា សកម្មភាព ដែលយើងធ្វើល្អ ត្រូវបានគេស្គាល់ថា ជាមេត្តាកាយកម្ម មានន័យថា កាយវិការប្រកបដោយសេចក្ដីមេត្តា ដែលផ្ដល់ស្នាមញញឹម និងសេចក្តីគោរព ដល់អ្នកដទៃ​ ដោយសន្តានចិត្ត ចង់ឱ្យគេបានសុខ។ ចំណែក យើងជាអ្នកប្រព្រឹត្តិអំពើនឹងក្លាយជាមនុស្សមានបុណ្យ ចិត្តត្រជាក់ សប្បាយ និងគ្មានទុក្ខ។

អ្នកមានបុណ្យ គឺគ្មានទុក្ខនោះទេ រីឯអ្នកដែលដើរខឹងគេ គឺអ្នកអោបទុក្ខ។

សង្ឃដីកា ព្រះតេជគុណ គូ សុភាព

ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ក្រៅពីការធ្វើទង្វើល្អ ការនិយាយប្រកបដោយមេត្តា គឺរឹតតែសំខាន់ ព្រោះសកម្មភាពនេះ ជួយឱ្យយើងអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដោយភាពចុះសម្រុង។ ម្យ៉ាងទៀត ក្នុងនាមជាមនុស្ស ត្រូវរៀនបើកចិត្តឱ្យទូលាយ ទើបអាចរស់នៅក្នុងសេចក្ដីស្ងប់សុខ និងមានសុភមង្គល។

ព្រះតេជគុណ គូ សុភាព មានសង្ឃដីកា ដោយលើកជាឧទាហរណ៍ថា ដើមឈើ ប្រសិនបើនៅក្រោមដំបូល គឺមិនអាចលូតបានខ្ពស់នោះទេ ទាល់តែបានជួបប្រឈមឧបសគ្គ ត្រូវខ្យល់ ត្រូវភ្លៀង ទើបអាចលូតបានខ្ពស់។ ដូច្នេះ ជាមនុស្ស ទាល់តែយើងរៀនបើកចិត្តឱ្យទូលាយ ទើបអាចមើលឃើញថា អ្នកដទៃមានសេចក្ដីល្អ មានគុណធម៌ និងមានសក្តានុពលរីកចម្រើន។

ទន្ទឹមនឹងនេះ ព្រះអង្គ​ក៏​ចង់ឃើញ ពុទ្ធសាសនិកគ្រប់រូប ចេះបើកចិត្តចូលរួមផ្ដល់ដំណោះស្រាយ ជាជាងគ្រាន់តែលើកបញ្ហាមកឱ្យគេឃើញ ឬបង្កើតបញ្ហាបន្ថែមសម្រាប់សង្គម។ ការបើកចិត្តនេះ នឹងនាំឱ្យសង្គមរបស់យើងអាចអភិវឌ្ឍបានដោយភាពវិជ្ជមាន ជាមួយនឹងប្រជាជន ដែលផ្លូវចិត្តរឹងមាំ និងមានសេចក្ដីសុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។