បណ្ណាល័យសួនបញ្ញា ជួយលើក​កម្ពស់ការអានដល់កុមារ និង​យុវជន​ក្នុងសហគមន៍

បណ្ណាល័យសហគមន៍សួនបញ្ញា មានទីតាំងនៅភូមិ កំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ បណ្ណាល័យសហគមន៍នេះ បានបើកដំណើរការកាលពីឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់ កុមារ និងយុវជននៅក្នុងសហគមន៍ បានទទួលចំណេះដឹងតាមរយៈការអានសៀវភៅ និងកម្មវិធីផ្សេងៗ។ តែគួរ​ឱ្យសោកស្តាយ​បណ្ណាល័យមួយនេះបានបិទទៅវិញកាលពីឆ្នាំ២០២០ កំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

លោកស្រី សៀង ចាន់រ៉ា អ្នកអាណាព្យាបាលសិស្ស រស់នៅក្នុងភូមិកំប៉ូវ មានប្រសាសន៍ថា កាលដើមឡើយក្មេងៗនៅក្នុងតំបន់នេះ ភាគច្រើនចូលចិត្តលេងទូរស័ព្ទដៃ ប៉ុន្តែ​ចាប់តាំងពីបណ្ណាល័យសហគមន៍សួនបញ្ញា បានបើកដំណើរការ លោកស្រីសង្កេតឃើញថា ក្មេងៗបានចាប់អារម្មណ៍មកអានសៀវភៅនៅបណ្ណាល័យ ដោយកាត់បន្ថយការលេងទូរស័ព្ទ ហើយមើលទៅពួកគេ​ហាក់ខិតខំរៀន ក៏ដូចជាចូលចិត្តអានសៀវភៅ។

បណ្ណាល័យសហគមន៍ សួន បញ្ញា

លោកស្រី បញ្ជាក់ថា គាត់ចង់ឱ្យបណ្ណាល័យសហគមន៍ សួន បញ្ញា នេះបើកឡើងវិញ ដើម្បីជួយឱ្យកុមារ សិស្សានុសិស្ស និងយុវជន បានមករៀនសូត្រ អានសៀវភៅ ព្រោះមានទីតាំងនៅជិតផ្ទះ។ លោកស្រី​ បន្តថា ការដែលមានបណ្ណាល័យសហគមន៍សួនបញ្ញា នៅក្នុងសហគមន៍ គឺល្អ ក្មេងៗក្រោយពេលចេញពីរៀនគាត់មកអានសៀវភៅជុំគ្នា។

«ក្នុងសហគមន៍ខ្ញុំនេះមានតែបណ្តាល័យ សួន បញ្ញា នេះដែលខ្ញុំយកកូនខ្ញុំមកអានសៀវភៅ និងមកលេង។ ខ្ញុំចង់ឱ្យបណ្ណាល័យនេះដំណើរការដូចដើមវិញ»។

លោកស្រី សៀង ចាន់រ៉ា អ្នកអាណាព្យាបាលសិស្ស

យុវជន នឿន ទិត្យសត្យា សិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា​ នៅពេលទំនេរពីការសិក្សានៅសាលារៀនរូបគេតែងតែមកអានសៀវភៅនៅបណ្ណាល័យសហគមន៍សួនបញ្ញា ជាពិសេសនៅពេលមានកម្មវិធីនៅបណ្ណាល័យ។

រូបភាព ៖ កុមារ សិស្សានុសិស្ស និងយុវជននៅបណ្ណាល័យសហគមន៍ សួន បញ្ញា ។

យុវជន នឿន ទិត្យសត្យា បន្តថា បន្ទាប់ពីបណ្ណាល័យបិទដំណើរការរូបគេមិនបានមកអានសៀវភៅដូចពេលមុនទៀតឡើយ។ ទន្ទឹមគ្នានេះ ប្រសិនបើបណ្ណាល័យសហគមន៍សួនបញ្ញា បើកដំណើរការឡើងវិញនោះគេមានឱកាសអានសៀវភៅ ចូលរួមកម្មវិធីបណ្ណាល័យផ្សេង ដើម្បីទទួលបានចំណេះដឹងបន្ថែម។

កញ្ញា យ៉ែម បញ្ញា សហស្ថាបនិកបណ្ណាល័យសហគមន៍សួនបញ្ញា បាននិយាយថា ការដំណើរការបណ្ណាល័យនៅតាមសហគមន៍ គឺប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសកាលពីអំឡុងវិបត្តិជំងឺកូរីដ១៩ ដែលជាហេតុនាំឱ្យបណ្ណាល័យនេះមិនអាចបន្តដំណើរការទៅមុខបាន។ ប៉ុន្តែក្រោយពីមានកិច្ចគាំទ្រទាំងនេះ កញ្ញា បានប្រកាសប្តេជ្ញាចិត្តថា នឹងបើកដំណើរការបណ្ណាល័យសហគមន៍នេះឡើងវិញ នៅក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកម្មរបស់ខ្លួន ដែលតាមរយៈបណ្ណាល័យនេះ អាចឱ្យយុវជន និងកុមារនៅស្រុកកំណើតទទួលបានចំណេះដឹងពីការអានសៀវភៅ។

ការប្រគល់សៀវភៅជូនបណ្ណាល័យសួនបញ្ញា

បើទោះជាបណ្ណាល័យមិនទាន់បើកដំណើរការឡើងវិញក៏ដោយ តែកញ្ញា បញ្ញា បានអះអាងថា ក្រុមយុវជន និង​កុមារ តែងគៀងគរគ្នាមកជួបជុំគ្នា ដើម្បីអានសៀវភៅម្តងម្កាលដែរ ។ កញ្ញា រំពឹងថា សាធារណជននឹងបន្តគាំទ្រដល់បណ្ណាល័យសហគមន៍សួនបញ្ញា បន្តទៀតទាំងសម្ភារៈ និង​ស្មារតី។

លោក សុខ ឡាក់ សហស្ថាបនិកសៀវភៅមួយសហគមន៍មួយ និងជាស្ថាបនិកបណ្តាល័យបញ្ញវន្ត

លោក សុខ ឡាក់ សហស្ថាបនិកសៀវភៅមួយសហគមន៍មួយ និងជាស្ថាបនិកបណ្តាល័យបញ្ញវន្ត លើកឡើងថា កាលពីពេលថ្មីៗនេះ លោកនិងក្រុមការងារបានរៀបចំបេសកម្មរយៈពេល២ថ្ងៃមកកាន់ខេត្តបាត់ដំបង ដោយមានគោលដៅដើម្បីចែករំលែកសៀវភៅសម្ភារៈសិក្សា និងចែករំលែកក្តីស្រលាញ់ទៅដល់កុមារ និងយុវជននៅក្នុងសហគមន៍ដោយផ្ទាល់ ។ លោកថា គោលដៅសំខាន់ក្នុងបេសកកម្មនោះ គឺដើម្បីគាំទ្របណ្ណាល័យតាមសហគមន៍ ក៏ដូចជាបណ្ណាល័យសហគមន៍សួនបញ្ញា ដើម្បីអាចដំណើរការបណ្ណាល័យឡើងវិញ។

«យើងដាក់សៀវភៅបន្ថែមឱ្យពួកគាត់ ដើម្បី​ឱ្យពួកគាត់មានសមត្ថភាព ឬសៀវភៅច្រើនជាជម្រើសដល់សាធារណជន និងក្មេងៗ។ យើងក៏មកសិក្សាបន្ថែម ព្រោះក្នុងអំឡុងកូវីដ-១៩ មានបណ្តាល័យមួយចំនួនមិនដំណើរការទេ។ ដូច្នេះ យើងនឹងជជែកគ្នាដើម្បីផ្តល់ការគាំទ្រពួកគាត់ឱ្យដំណើរការបណ្ណាល័យឡើងវិញ»

លោក សុខ ឡាក់ សហស្ថាបនិកសៀវភៅមួយសហគមន៍មួយ

សម្រាប់ កញ្ញា យ៉ែម បញ្ញា សហស្ថាបនិកបណ្ណាល័យសហគមន៍សួនបញ្ញា ថា ការចុះមកដល់ផ្ទាល់របស់ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាគុណប្រយោជន៍មួយដែលពួកគាត់អាចយកសំឡេងជាបណ្ណាល័យ ឬជាសៀវភៅនេះមកដល់សហគមន៍ ជាពិសេសក្មេងៗនៅតាមតំបន់ជនបទ។ ទន្ទឹមគ្នានេះ នៅពេលសហគមន៍ឃើញសកម្មភាពនៃការគាំទ្រនេះ អាចបង្ហាញឱ្យយុវជនបានផ្សារភ្ជាប់គ្នាដើម្បីលើកកម្ពស់ការអាននៅកម្ពុជា។

គួរជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៣ កន្លងមកនេះ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍នៅទូទាំងប្រទេស បានបង្កើតបណ្ណាល័យសហគមន៍ចំនួន ២៨កន្លែង ខណៈឆ្នាំ២០២៤នេះ បេសកម្មយុទ្ធនាការសៀវភៅមួយសហគមន៍មួយ គ្រោងពង្រីងបណ្ណាល័យនៅទូទាំងប្រទេសឱ្យបានដល់ទៅ ៦០កន្លែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...