ការកំណត់គោលដៅ ជំរុញយុវតី ហេ ជីងយៀក ឈ្នះមេដាយមាសក្នុងការប្រកួតគណិតវិទ្យាលំដាប់អន្តរជាតិ

ការកំណត់គោលដៅ គឺជាកត្តាសំខាន់មួយដើម្បីជួយមនុស្សគ្រប់រូបឱ្យសម្រេចបានលទ្ធផលដែលខ្លួនចង់សម្រេចបាន។ ទន្ទឹមគ្នានេះ កំណត់គោលដៅឱ្យកាន់តែខ្ពស់ ក៏អាចជួយជំរុញទឹកចិត្តយើងឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងជាងមុន ដើម្បីទៅដល់គោលដៅដែលបានកំណត់នោះ។

ដោយសារការកំណត់គោលដៅខ្ពស់នេះហើយ បានជំរុញឱ្យ យុវតី ហេ ជីងយៀក ទទួលបានជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤ ក្នុងចំណោមសិស្សជាង២ពាន់នាក់មកពី៣០ប្រទេសជុំវិញពិភពលោក។

យុវតី ហេ ជីងយៀក បច្ចុប្បន្នជាសិស្សថ្នាក់ទី៨ មកពីសាលារៀន Northbridge International School និងជាម្ចាស់ជ័យលាភីមេដាយមាសគណិតវិទ្យា SIMOC បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យរូបគេចូលរួមប្រឡងគណិតវិទ្យា SIMOC គឺដោយសារចង់សាកល្បងសមត្ថភាពរបស់ខ្លួនឈានដល់កម្រិតណាបើប្រៀបធៀបជាមួយសិស្សពូកែគណិតវិទ្យាមកពីប្រទេសផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ជីងយៀក ក៏ធ្លាប់ប្រឡងគណិតវិទ្យាកម្រិតថ្នាក់ជាតិច្រើនមកហើយ ហេតុនេះទើបចង់ដឹងសមត្ថភាពខ្លួនក្នុងការចេញទៅប្រកួតក្រៅប្រទេស ដោយមានការលើកទឹកចិត្តឱ្យចូលរួមប្រឡងពីគ្រួសារ។

យុវតី ហេ ជីងយៀក បញ្ជាក់ថា រូបគេបានរំពឹងទុករួចជាស្រេចហើយថា ការចូលរួមប្រឡងគណិតវិទ្យា SIMOC នេះ នឹងយកជ័យលាភីមេដាយមាសឱ្យបាន។ ហើយរូបគេ មានអារម្មណ៍សប្បាយចិត្ត នៅពេលទទួលបានមេដាយមាសផ្នែកគណិតវិទ្យាដូចការរំពឹងទុក។

ម្ចាស់ជ័យលាភីមេដាយមាសគណិតវិទ្យា SIMOC រូបនេះ បញ្ជាក់បន្ថែមថា គន្លឹះដែលជួយឱ្យរូបគេទទួលបានមេដាយមាសផ្នែកគណិតវិទ្យា គឺទី១. កំណត់គោលដៅឱ្យខ្ពស់ មានន័យថា គ្រប់ការប្រឡងទាំងអស់រូបគេតែងតែដាក់គោលដៅឱ្យខ្ពស់ ដោយរាល់ពេលប្រឡងយ៉ាងហោចណាស់ក៏គិតថា ត្រូវយកមេដាយមាស បើទោះបីពេលខ្លះយើងធ្វើមិនបានដូចការរំពឹងទុកក៏ពិតមែន ប៉ុន្តែអាចជាកត្តាជំរុញទឹកចិត្តដ៏សំខាន់ក្នុងការខំប្រឹងឱ្យទៅដល់គោលដៅ និងទទួលបានលទ្ធផលល្អណាមួយមិនខាន ទី២. ស្រាវជ្រាវរកលំហាត់ចាស់ៗរបស់កម្មវិធីយកមកធ្វើឱ្យបានច្រើន និងឧស្សាហ៍ធ្វើលំហាត់គណិតវិទ្យាអូឡាំពិកឱ្យច្រើនដងរហូតចេះរបៀបធ្វើ និងចងចាំរបៀបធ្វើ។

យុវតី ហេ ជីងយៀក ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់អាចសាកល្បងចូលរួមប្រឡងគណិតវិទ្យា SIMOC នៅឆ្នាំក្រោយៗទៀត ព្រោះកម្មវិធីប្រឡងគណិតវិទ្យា SIMOC មានភាពខុសប្លែកគ្នាពីកម្មវិធីប្រកួតផ្សេងៗ មិនត្រឹមតែមានការប្រឡងគណិតប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រកួតជាក្រុម មានការលេងហ្គេមខួរក្បាលជាដើម ដែលផ្ដល់ឱកាសឱ្យសិស្សានុសិស្សស្គាល់គ្នានិងរាប់អានគ្នាជាមួយសិស្សមកពីប្រទេសផ្សេងៗ និងដើម្បីជួយគ្នាពង្រឹងការសហការជាក្រុម។

គួរជម្រាបជូនថា យុវតី ហេ ជីងយៀក ធ្លាប់ចូលរួមប្រកួតគណិតវិទ្យា Kangaroo 2022 ទទួលបានមេដាយមាស, គណិតវិទ្យាអូឡាំពិកអន្តរជាតិ Copernicus 2022 មេដាយប្រាក់, គណិតវិទ្យាអង្គរអូឡាំពិក 2022 មេដាយមាស, គណិតវិទ្យា Kangaroo 2023 មេដាយមាស, គណិតវិទ្យា SASMO 2023 មេដាយប្រាក់, គណិតវិទ្យាអូឡាំពិកអន្តរជាតិ Copernicus 2023 មេដាយប្រាក់, គណិតវិទ្យា SIMOC 2023 មេដាយមាស, គណិតវិទ្យា FISO 2023 មេដាយមាស, គណិតវិទ្យា AMO 2023 មេដាយមាស, គណិតវិទ្យា SMGF 2024 មេដាយប្រាក់, គណិតវិទ្យា SASMO 2024 មេដាយមាស និងDr CT 2024 មេដាយមាស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...