កីឡាករវាយសី ស៊ុយ សំណាង បង្កើតឱកាសឱ្យខ្លួនឯងតាមរយៈការហ្វឹកហាត់កីឡា

ភ្នំពេញ  –  លោក ស៊ុយ សំណាង ជាកីឡាករវាយសីមួយរូបដែលបានចូលរួមប្រកួតកីឡាវាយសី (PARA BADMINTON) នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ។ ថ្វីត្បិតការប្រកួតលើកនេះ លោក ស៊ុយ សំណាង មិនទទួលបានជ័យជម្នះមេដាយលើការប្រកួតវិញ្ញាសារវាយសីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែលោកបានចាត់ទុកការចូលរួមប្រកួតកីឡាប៉ារ៉ាសម្រាប់ជនមានពិការភាព ហាក់កំពុងបង្កើតឱកាសឱ្យរូបលោកបង្ហាញពីភាពរឹងមាំ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង ។

កីឡាករមានទីកន្លែងកំណើតនៅខេត្តសៀមរាបរូបនេះ បាននិយាយថា កីឡាបានជួយដល់រូបលោកយ៉ាងច្រើន ។ ពិសេសកីឡាជួយរំដោះផ្នត់គំនិតរបស់លោកឱ្យចាកចេញពីឧបសគ្គលំបាកសម្រាប់ជនមានពិការភាព ។ តាមរយៈការហ្វឹកហាត់ និងការចូលរួមប្រកួតកីឡាវាយសីទាំងក្នុងនិងក្រៅបរទេស សកម្មភាពរាងកាយ និងស្មារតីកីឡា កំពុងជួយឱ្យលោកមានជំនឿចិត្តកាន់តែខ្លាំងចំពោះខ្លួនឯង ។

លោក ស៊ុយ សំណាង កីឡាករវាយសី បានបញ្ជាក់ថា ៖ 

“ ទទួលស្គាល់ថា ពិការភាពរាងកាយរបស់យើងគឺទន់ខ្សោយ ! ប៉ុន្តែជម្នះភាពទន់ខ្សោយនេះបាន គឺគ្មាននរណាម្នាក់អាចជួយយើងបានគ្រប់ពេលនោះទេ មានតែយើងខ្លួនឯងទេដែលអាចជួយខ្លួនឯងបាន ហើយយើងអាចបង្ហាញសមត្ថភាពផ្ទាល់ខ្លួនឱ្យអ្នកដទៃបានដឹងពីភាពខ្លាំងរបស់យើង”

កីឡាករវាយសីវ័យ ៣៤ឆ្នាំរូបនេះ បាននិយាយដោយមានទំនុកចិត្តថា គ្មាននរណាម្នាក់អាចស្គាល់រូបលោកនោះទេ ប្រសិនបើលោកមិនបានជ្រើសរើសកីឡា និងប្រកួតកីឡា ។ ការជម្នះលើឧបសគ្គប្រកួតរបស់កីឡាករមានពិការភាពម្នាក់ៗ គឺជាសក្ខីភាពអាចបញ្ជាក់ថា ពិការភាពមិនមែនជាឧបសគ្គឡើយសម្រាប់អត្តពលិកមានពិការភាព ។

សូមជម្រាបថា លោក ស៊ុយ សំណាង បច្ចុប្បន្នជាបុគ្គលិកកំពុងបម្រើការងារនៅក្លឹបវាយសីមួយកន្លែងនៅខេត្តសៀមរាប ។ លោកមានពិការភាពស្វិតដៃម្ខាង និងជើងម្ខាងតាំងពីកុមារភាព ។

បើទោះបីលោក ស៊ុយ សំណាង ប្រកួតអស់ពីសមត្ថភាពតែពុំទទួលបានជ័យជម្នះ លោកនៅតែបន្តគាំទ្រដល់មិត្តភក្តិ និងកីឡាករមកពីប្រទេសសមាជិកអាស៊ានទាំងអស់ដោយស្នាមញឹម ។ តាមរយៈសម្ភាសន៍ជាមួយ AMS Education លោក ស៊ុយ សំណាង លើកទឹកចិត្តដល់ជនមានពិការភាព គួរជ្រើសរើសប្រភេទកីឡាណាមួយដែលសមស្របតាមកាយសម្បទា ដើម្បីហ្វឹកហាត់ និងបញ្ចេញសក្តានុពលរបស់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...