កម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៥ រកឃើញ​ក្រុមឈ្នះជ័យលាភី

ក្រោយការប្រកួតជជែកវែកញែកលើប្រធានបទជាច្រើនតំណាក់កាល ទីបំផុតគេបានរកឃើញក្រុម “ពុទ្ធនារីឬទ្ធិ” ដែលមានសមាជិក៤នាក់ ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជន វគ្គផ្ដាច់ព្រ័ត្រ រដូវកាលទី៥ ពាក់ព័ន្ធប្រធានបទស្រ្តី និង​យេនឌ័រ។

យុវតី ឈាង ម៉ីនាង ជានិស្សិតឆ្នាំទី១ ជំនាញវិស្វករ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាតំណាងក្រុម និយាយថា ការចូលរួមកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជននេះ ព្រោះចង់អភិវឌ្ឍជំនាញទន់ ជាពិសេសមត្ថភាពនិយាយឱ្យកាន់តែពូកែ។ លើសពីនេះ ចង់បានឱកាសចូលរួមកម្មវិធីប្រកួតនានា ដើម្បីមានអាទិភាពក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។

ក្រុម “ពុទ្ធនារីឬទ្ធិ” ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៥

យុវតី ម៉ីនាង បញ្ជាក់បន្ថែមថា នៅពេលចូលរួមប្រកួតដំបូងក្រុមរបស់ខ្លួនមិនរំពឹងថាអាចជាប់ជ័យលាភីក្នុងកម្មវិធីនេះទេ តែក្រោយពេលបានស្គាល់សមាជិកក្រុម និងបានពិភាក្សាគ្នារួច ក្រុមក៏រំពឹងថា នឹងខំប្រឹងរួមគ្នាឱ្យអស់ពីសមត្ថភាពដើម្បីយកជ័យលាភីឱ្យបាន។ ម៉ីនាង បន្តថា​ នៅពេលបានជាប់ជ័យលាភីលេខ១នេះ ក្រុមរបស់ខ្លួនសប្បាយចិត្តជាខ្លាំង ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមរយៈពេល២ខែ ទទួលបានលទ្ធផលល្អ។

តំណាងក្រុម “ពុទ្ធនារីឬទ្ធិ” លើកឡើងថា ក្រុមរបស់ខ្លួនបានឈានមកដល់ការប្រកួតវគ្គផ្ដាច់ព្រ័តនេះ ជាក្រុមបដិសេធ លើប្រធានបទ «ចំណាកស្រុកជាកត្តាជំរុញឱ្យស្រ្តីមានការអភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិ»។ យុវតី ឈាង ម៉ីនាង បន្តថា កត្តាដែលជំរុញឱ្យក្រុមទទួលបានជោគជ័យលើការប្រកួត ដោយសារក្រុមរបស់ខ្លួនបានបដិសេធទៅប្រធានបទថា គឺមានតែការសិក្សាពេញមួយជីវិតទេ ដែលជាកត្តាជំរុញឱ្យស្រ្តីមានការអភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិបានល្អ។ ស្រ្តីត្រូវតែមានការសិក្សារៀនសូត្រនូវចំណេះ ជំនាញជាមុនសិន ហើយបើទោះជាចង់ចំណាកស្រុកក៏ស្រ្តីមានជំនាញខ្ពស់ ដើម្បីទទួលបានប្រាក់ខែខ្ពស់ និងធានាសុខុមាលភាព។

យុវតី ឈាង ម៉ីនាង បន្ថែមថា ក្រុមរបស់ខ្លួនក៏បានលើកអំណះអំណាងចំនួន៣ ដើម្បីគាំទ្រគំនិតការសិក្សាពេញមួយជីវិតសម្រាប់ស្រ្តី រួមមាន ទី១. ពន្លឿនការអភិវឌ្ឍសមត្ថភាពស្រ្តីឱ្យក្លាយជាជនធានមនុស្ស ទី២. អភិវឌ្ឍជំនាញទន់ និងជំនាញរឹង និងទី៣. ពង្រឹងសុវត្ថិភាព និងសុខុមាលភាពស្រ្តី។

តំណាងក្រុមជ័យលាភីលេខ១ រូបនេះ បន្ថែមទៀតថា បន្ទាប់ពីបានចូលរួមកម្មវិធីប្រកួតជជែកដេញដោលនេះ ក្រុមខ្លួនទទួលបានបទពិសោធន៍ថ្មី មានគ្រូណែនាំ ចេះស្រាវជ្រាវ ស្វែងរកឯកសារយោង ព័ត៌មានថ្មីដែលមានប្រភពច្បាស់លាស់។ លើសពីនេះ ចេះប្រើប្រាស់បណ្ដាញសង្គម សម្រាប់ការស្រាវជ្រាវ ដូចជា ហ្វេសប៊ុក, google, AI និង Chatgpt ជាដើម។

យុវតី ឈាង ម៉ីនាង ក៏បានលើកទឹកចិត្តឱ្យយុវជនដែលជាសិស្សនិស្សិតគួរចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនានា ដើម្បីទទួលបានជំនាញទន់ វិធីសាស្រ្តក្នុងការនិយាយ ចំណេះដឹងថ្មីៗ និងឱកាសថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *