លោក ឃឿន ចន្ទតូ និស្សិតខ្មែរ​នៅ​ប្រទេស​រុស្ស៊ី ជាប់ជ័យលាភី​លេខ១ “Best Blogger” ក្នុង​កម្មវិធី YouRussai

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

លោក ឃឿន ចន្ទតូ ជានិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្តៅ នៃសាកលវិទ្យាល័យជាតិស្រាវជ្រាវនុយក្លេអ៊ែរ MEPhI បានជាប់ជ័យលាភីលេខ១ ផ្នែក “Best Blogger” ក្នុងកម្មវិធី YouRussia ដែលមានបេក្ខជនចូលរួមសរុបប្រមាណជាង១៣០នាក់ និងមកពី៣០ប្រទេស។

និស្សិត​ខ្មែរ​អាយុ២២ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញរូបលោកឱ្យចូលរួមប្រឡងក្នុងកម្មវិធី YouRussia ដោយសារតែការស្រឡាញ់ចូលចិត្តផលិតវីឌីអូ ចែករំលែកចំណេះដឹង និងសាកល្បងនូវអ្វីដែលថ្មី។ លោក ចន្ទតូ បន្តថា កាលពីឆ្នាំមុនលោកក៏ធ្លាប់បានចូលរួមប្រឡងម្តងដែរ ប៉ុន្តែបានជាប់ត្រឹមតែបេក្ខជន១០នាក់ចុងក្រោយ ប៉ុន្តែឆ្នាំនេះ លោកស្ទើរតែបោះបង់ហើយ តែក៏សម្រេចចិត្តសាកល្បងដាក់ប្រកួតម្តងទៀត ទីបំផុតក៏ទទួលបានជ័យលោភីលេខ១។

លោក ឃឿន ចន្ទតូ និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យកម្តៅ នៃសាកលវិទ្យាល័យជាតិស្រាវជ្រាវនុយក្លេអ៊ែរ MEPhI

និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្តៅ រូបនេះ បញ្ជាក់បន្ថែមថា ការចូលរួមកម្មវិធីប្រឡង YouRussia នេះ បេក្ខជនត្រូវដាក់ពាក្យស្នើរសុំចូលរួមតាមរយៈអនឡាញ ដោយភ្ជាប់ជាមួយនឹងវីឌេអូរបស់ខ្លួនទាក់ទងនឹងប្រធានបទដែលកម្មវិធីដាក់ឱ្យ បន្ទាប់មកបេក្ខជនត្រូវរង់ចាំលទ្ធផល ដោយការវាយតម្លៃពឹងផ្អែកទៅលើ ភាពច្នៃប្រឌិត គំនិតនៅក្នុងវីឌីអូ។

លោក ឃឿន ចន្ទតូ បន្ថែមថា ប្រធានបទនៅក្នុងកម្មវិធីប្រឡង YouRussia នេះ មាន ៣ធំៗ គឺ ទី១. “មួយថ្ងៃរបស់ខ្ញុំក្នុងនាមជានិស្សិតនុយក្លេអ៊ែរ?” ទី២.“តើខ្ញុំអាចចូលរៀននៅក្នុងសាកលវិទ្យាល័យនឹងទទួលបានអាហារូបករណ៍ដោយរបៀបណា?” និងទី៣. “ដំណើរកំសាន្តនៅប្រទេសរុស្ស៊ី”។ សម្រាប់លោក ឃឿន ចន្ទតូ​ បានជ្រើសរើសធ្វើលើប្រធានបទ “តើខ្ញុំអាចចូលរៀននៅក្នុងសាកលវិទ្យាល័យនឹងទទួលបានអាហារូបករណ៍ដោយរបៀបណា? នៅក្នុងវីឌីអូនិយាយជាភាសាអង់គ្លេសនេះ លោកបានបញ្ចូលនូវរាល់សមិទ្ធផលនានាដែលបានសាងកន្លងមកកំឡុងពេលរៀននៅសាកលវិទ្យាល័យនេះ។

ម្ចាស់ជ័យលាភីលេខ១ ផ្នែក “Best Blogger” រូបនេះ លើកឡើងថា សម្រាប់សមិទ្ធផលនានាដែលរូបលោក បានបញ្ចូលនៅក្នុងវីឌីអូមានដូចជា សកម្មភាពដែលលោកបានចូលរួមកម្មវិធីទាំងឡាយមានដូចជា World Youth Festival, Media Training Program, Bandom Digital Start-up Awardee, Obninsk Tech Winter School, Obninsk Summer School ជាដើម។ ទន្ទឹមគ្នានេះ នៅក្នុងវីឌីអូ លោកបានរៀបរាប់ពីដំណើរការនៃការដាក់ពាក្យ និងរៀបចំឯកសារតាមអនឡាញ និងដំណើរការសម្ភាសន៍អាហារូបករណ៍ និងផលលំបាកផ្សេងៗ។

លោក ឃឿន ចន្ទតូ និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យកម្តៅ នៃសាកលវិទ្យាល័យជាតិស្រាវជ្រាវនុយក្លេអ៊ែរ MEPhI

យុវជនមកពីខេត្តពោធិ៍សាត់ រូបនេះ បញ្ជាក់ថា កត្តាដែលជំរុញឱ្យលោកជាប់ជ័យលាភីលេខ១ ផ្នែក “Best Blogger” ក្នុងកម្មវិធី YouRussia ដោយសារគណៈកម្មការដាក់ពិន្ទុមើលទៅលើ ភាពច្នៃប្រឌិតនៅក្នុងវីដេអូមានភាពទាក់ទាញ និងផ្តល់ជាការជំរុញទឹកចិត្ត (Inspiration) ទៅដល់អ្នកទស្សនា។

លោក ឃឿន ចន្ទតូ លើកឡើងទៀតថា បើទោះជាបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីកំពុងតែជួបបញ្ហាសង្រ្គាម ប៉ុន្តែលោកយល់ថា កម្មវិធី YouRussia គឺកម្មវិធីមួយដែលមិនបានពាក់ព័ន្ធជាមួយនឹងសង្រ្គាមនោះទេ ប៉ុន្តែជាឱកាសសម្រាប់យុវជន បានបង្ហាញនូវស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនផ្ទាល់ទៅកាន់និស្សិតបរទេសផ្សេងៗទៀតពីសមត្ថភាពរបស់យុវជនកម្ពុជា។

ជាមួយគ្នានេះ លោក ឃឿន ចន្ទតូ ក៏បានលើកទឹកចិត្តទៅដល់យុវជន ប្រសិនអ្វីដែលខ្លួនកំពុងធ្វើ និងខិតខំធ្វើកន្លងមកវាមិនទាន់បានលទ្ធផលដូចដែលខ្លួនចង់បាន សូមកុំទាន់បោះបង់ ត្រូវជឿជាក់លើខ្លួនឯង និងការខិតខំរបស់ខ្លួនឯង ទោះតិច ឬច្រើនយើងនឹងទទួលបានផលមកវិញត្រឡប់មកវិញនាពេលអនាគត។ គួរជម្រាបជូនថា បេក្ខជនដែលចូលរួមប្រកួតក្នុង កម្មវិធី YouRussia រួមមាន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសហ្គាណា ប្រទេសអេហ្ស៊ីប ប្រទេស​នីហ្សេរីយ៉ា ប្រទេសអង់គ្លេស ប្រទេសអេត្យូពី ប្រទេសអ៊ូបេគីស្ថានជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *