សកម្មភាព​ដែល​គួរ​អនុវត្តន៍​នៅ​ពេល​ការ​ចងចាំ​ចាប់​ផ្ដើម​ប្រែប្រួល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការ​ចងចាំ​មាន​ការប្រែប្រួល ពីមួយ​ពេល​ទៅមួយពេល ដោយ​ពេលខ្លះ​ផ្អែកទៅ​តាមវ័យ ផ្អែក​តាម​ទម្លាប់​ប្រចាំថ្ងៃ និង​របៀប​បែបបទ​នៃ​ការរស់នៅ​ជាដើម។ តាមរយៈ​គេហទំព័រ Time បាន​បង្ហាញ​សកម្មភាព​មួយចំនួន​ដែល​គួរ​អនុវត្តន៍ នៅពេល​ដែល​ការ​ចងចាំ​ចាប់​ផ្ដើម​ប្រែប្រួល ឬ​អនុវត្តន៍​ដើម្បីពង្រឹង​ការ​ចងចាំ​ឡើងវិញ។

១. រកឱ្យឃើញ​នូវកត្តា​ដែលនាំ​ឱ្យការ​ចងចាំ​ធ្លាក់ចុះ ៖ ព្យាយាម​កត់សម្គាល់​ឱ្យបានច្រើនដង ថា តើ​កត្តា​អ្វីខ្លះ ដែល​បណ្ដាល​ឱ្យ​អាការ​ភ្លេចភ្លាំង​កើត​ឡើង​ជាលំដាប់ ឬ​ក៏ការចងចាំ​ចាប់ផ្តើម​ធ្លាក់ចុះពី​មួយពេល​ទៅមួយពេល។ ពេលខ្លះ​អាចដោយ​សារ​កត្តាវ័យ ទម្លាប់​នៃការ​ប្រើប្រាស់​បច្ចេកវិទ្យា ឬការ​បរិភោគ​អាហារ​ជាដើម ការ​ដែលដឹង​អំពី​ចំណោទ​បញ្ហា​ជាមុន បានរួម​ចំណែក​ក្នុងការ​ដោះស្រាយ ដោយ​ពេលខ្លះ​ត្រូវមាន​ការណែនាំ​ពីពេទ្យ ឬអ្នក​ជំនាញ​ជាដើម។

២. ​ផ្លាស់ប្ដូរ​ទម្លាប់​ថ្មីៗ ៖ ការទុកដាក់​របស់​របរ​ជុំវិញខ្លួន ក៏បានរួមចំណែក​ដល់ការ​ចងចាំ​ផងដែរ ដើម្បី​ដោះស្រាយ​ទៅនឹង​ចំណោទ​មួយនេះ​បាន ជាដំបូង​ត្រូវរៀបចំ​កាលវិភាគ​ផ្ទាល់ខ្លួន​ឡើងវិញ ដោយ​កាត់ចោល​នូវ​សម្ភារៈ​ដែលពុំចាំបាច់ ក៏ដូចជាការទុកដាក់​សម្ភារៈទៅ​តាមកន្លែង​ដើមវិញ បន្ទាប់​ពីប្រើប្រាស់​រួច។

៣. លំហាត់​ខួរក្បាល​តាមរយៈ​ការលេងហ្គេម ៖ លំហាត់​ខួរក្បាល មិនត្រឹមតែ​ជា​ការដោះស្រាយ​លំហាត់​គណិតវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​តាមរយៈ​រូបភាពដទៃ​ជាច្រើន​ទៀត! តួយ៉ាង​ដូចជា​ការជ្រើសរើស​ហ្គេម​ទាំងឡាយ​ណា ដែលត្រូវ​ការខួរក្បាល​ដើម្បី​ហ្វឹកហាត់ មិនថា​លេង​ដោយប្រើប្រាស់​បច្ចេកវិទ្យាក្ដី ឬក៏​ការលេង​ជាក្រុម​ជាមួយ​មនុស្សក្ដី ដូចជា​ការ​លេង​បូកលេខ ការ​លេងផ្គុំរូប និងហ្គេមដទៃៗទៀត​ដែលនាំឱ្យ​ខួរក្បាល​មាន​ភាពសកម្ម។

៤. និយាយ​ជាមួយ​អ្នកដទៃ​រាល់ថ្ងៃ ៖ នេះជា​សកម្មភាព​ដ៏សាមញ្ញមួយ ដែល​មនុស្ស​អាចធ្វើបាន​ក្នុងការ​អនុវត្ត​ប្រចាំថ្ងៃ ការ​និយាយ​ជាមួយ​អ្នកដទៃ​បាន​រាល់ថ្ងៃ បានរួម​ចំណែក​ដល់​ការចងចាំ អភិវឌ្ឍន៍​ជំនាញ​និយាយ ក៏ដូចជាការ​ពង្រឹង​ជំនាញ​សង្គម​ផងដែរ។

៥. ការ​យកចិត្តទុកដាក់​លើបញ្ហា​ហិរញ្ញវត្ថុ ៖ បញ្ហា​ហិរញ្ញវត្ថុ បានរុញ​ច្រាន​ស្ថានភាព​ផ្លូវចិត្តឱ្យ​ធ្លាក់ក្នុង​វិបត្តិ​ផ្លូវចិត្ត ឬក៏ភាព​តានតឹង​រ៉ាំរ៉ៃ​ផងដែរ ដូច្នេះ​ការចាប់​ផ្តើម​គិតគួរ ដោះស្រាយ​បញ្ហា​ជាប់គាំង​ដោយសារ​តែមិនបាន​គ្រប់គ្រង​លុយ​កាក់​ចេញ ដោយ​ការគិតគួរ​អំពី​អនាគត ការ​ស្វែងរក​អ្នកជំនាញ​ដើម្បីប្រឹក្សា សុទ្ធសឹង​តែ​ជាការ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​អាការៈ​ភ្លេចភ្លាំង និង​សម្រាលនូវ​ភាព​តានតឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *