ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍​កម្ពុជា សមាគម​ឧស្សាហកម្ម​ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន ថា ក្រសួង​សហការជាមួយ​ក្រុមហ៊ុន Travelport Official Partner – Cambodia បើកវគ្គ​បណ្តុះបណ្តាលជំនាញ​កក់សំបុត្រយន្តហោះ (Ticketing) តាម​ប្រព័ន្ធកក់សំបុត្រយន្តហោះ ដោយឥតគិតថ្លៃ។

វគ្គសិក្សា​មានចំនួន ៦វគ្គ ដែល​រួមមាន ៖

  • វគ្គទី១ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • វគ្គទី២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
  • វគ្គទី៣ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥
  • វគ្គទី៤ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
  • វគ្គទី៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
  • វគ្គទី៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥

លក្ខខណ្ឌនៃការជ្រើសរើស ៖ មានចំណេះដឹងភាសាអង់គ្លេស, អាច​ប្រើប្រាស់​កុំព្យូទ័រ​កម្រិតមូលដ្ឋាន។

លក្ខខណ្ឌប្រឡង​បញ្ចប់ការសិក្សា ៖ បេក្ខជន​ត្រូវ​ប្រឡង​បញ្ចប់វគ្គ និង​ទទួលបានពិន្ទុចាប់ពី៨០ពិន្ទុឡើងទៅ (ពិន្ទុ​អតិបរមា១០០ពិន្ទុ)។ សិក្ខាកាម​ដែលបាន​បញ្ចប់​វគ្គបណ្តុះបណ្តាល​ដោយជោគជ័យ នឹងទទួល​បានវិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​លើជំនាញកក់សំបុត្រ​យន្តហោះ​តាមប្រព័ន្ធ Galileo Distribution System។

Two air tickets on white laptop keyboard

គួរកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះ ក្នុង១វគ្គ​ត្រូវ​បានកំណត់សិក្ខាកាម​តែចំនួន១០នាក់ប៉ុណ្ណោះ ហើយទីតាំង​សម្រាប់វគ្គបណ្តុះបណ្តាល គឺស្ថិត​នៅ​ការិយាល័យ​ក្រុមហ៊ុន Travelport Official Partner Cambodai បន្ទប់លេខ១២២ និង១២៣ នៃមជ្ឈមណ្ឌលភ្នំពេញ ស្ថិត​នៅ​តាម​បណ្តោយមហាវិថីព្រះសីហនុ កែង​មហាវិថីសម្តេចសុធារស។

សម្រាប់អ្នក​បម្រើ​ការ​ក្នុងវិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ អាច​ចុះឈ្មោះតាមរយៈ​នាយកដ្ឋានបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ឬ​តាមរយៈតេឡេក្រាម 078 899 919 និង​តាម​រយៈ​អាសយដ្ឋានគេហទំព័រ www.tptd.org ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *