អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់និស្សិត យុវជន និងមន្ត្រីរាជការកម្ពុជាគ្រប់រូប។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន គ្រប់គ្រងធុរកិច្ច, វិទ្យាសាស្ត្រនយោបាយ, នីតិសាស្ត្រ, គណនេយ្យនិងហិរញ្ញវត្ថុ , សវនកម្ម, សេដ្ឋកិច្ច, គ្រប់គ្រងធនធានមនុស្ស, រដ្ឋបាលសាធារណៈ, បង្រៀនភាសាអង់គ្លេស, គ្រប់គ្រងការអប់រំ និងភាពជាអ្នកដឹកនាំ ធនាគារនិងហិរញ្ញវត្ថុ។ ជំនាញសម្រាប់ថ្នាក់បណ្ឌិតរួមមាន វិទ្យាសាស្ត្រនយោបាយ នីតិសាស្ត្រ សេដ្ឋកិច្ច គ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រអប់រំ និងជំនាញគោលនយោបាយសាធារណៈ។

លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់មានតម្លៃស្មើសម្រាប់បេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់បណ្ឌិត។ ជាមួយគ្នានេះបេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងត្រូវទទួលបន្ទុកចំណាយផ្សេងៗ និងគោរពតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យនៅពេលចុះឈ្មោះចូលរៀន។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវភ្ជាប់ក្នុងការស្នើសុំអាហារូបករណ៍រួមមាន ពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ១ច្បាប់ សញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់មានតម្លៃស្មើ១ច្បាប់ (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ១ច្បាប់ (សម្រាប់ថ្នាក់បណ្ឌិត)។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់ និងរូបថតថ្មីៗទំហំ៤x៦ស.ម ថតពីមុខគ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមធ្វើការទាញយកពាក្យស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក រាជធានីភ្នំពេញតាមរយៈតំណភ្ជាប់ https://bit.ly/46737uV ដើម្បីបំពេញ។ បេក្ខជនក៏អាចទំនាក់ទំនងដាក់ពាក្យផ្ទាល់ និងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជតាមរយៈលេខទូរស័ព្ទ ០១៦ ៨៣១ ៣៨៧។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...