សហភាពអឺរ៉ុប និង​កម្ពុជា ដាក់​ឱ្យ​ដំណើរការគម្រោង Global Gateway Flagship សម្រាប់ការអប់រំបៃតង និងការងារឌីជីថល

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤ លោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ឱ្យ​ដំណើរការ​នូវ​គម្រោង Global Gateway Flagship ​ការអប់រំសម្រាប់ការងារបៃតង និង​ការងារឌីជីថល សម្រាប់យុវជន​កម្ពុជា។

តាមសេចក្តីប្រកាស​ព័ត៌មានរបស់សហភាពអឺរ៉ុប គម្រោង Global Gateway Flagship នឹងជួយ​ទៅ​ដល់​ការ​បណ្តុះបណ្តាល​ក្រុមអ្នក​បច្ចេកទេស​វិជ្ជាជីវៈកម្រិតមធ្យម ដល់កម្រិតខ្ពស់ សម្រាប់ជំនាញ​ដែលមានតម្រូវការក្នុងវិស័យ​ឧស្សាហកម្ម​នៅកម្ពុជា ក៏​ដូចជា​ជួយ​ទៅ​ដល់​ការស្រាវជ្រាវ ការផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សា ការ​ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិត​សម្រាប់​មុខ​វិជ្ជា STEM ជា​ដើម។

ក្នុងកម្មវិធីដែលធ្វើឡើងនៅ​ក្នុងវិទ្យាល័យចំណេះទូទៅ និង​បច្ចេកទេស​ហ៊ុនសែន​ជម្ពូវ័ន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ ដោយ​ថ្លែង​អំណគុណ​ដល់​សហគមន៍អឺរ៉ុប ក្នុងការជួយគាំទ្រ​ដល់វិស័យអប់រំកម្ពុជា ហើយ​ដែល​អាច​ជួយ​ផ្តល់​នូវជំនាញ​ដល់យុវជន​កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា គម្រោង Global Gateway Flagship របស់សហគមន៍អឺរ៉ុប នឹងជួយ​ដល់យុវជន​ ក៏​ដូចជា​និស្សិត​កម្ពុជា​ទទួលបាន​នូវ​ជំនាញ ជាពិសេស​លើ​ការ​ផ្លាស់ប្តូរ​និស្សិត ក៏​ដូចជា​លោកគ្រូអ្នកគ្រូ លើក​កម្ពស់​នូវ​ការ​កែលម្អ​គោលនយោបាយអប់រំ លើក​កម្ពស់​ការស្រាវជ្រាវ និង​ជំនាញ ក៏​ដូចជា​លើក​កម្ពស់ការចូលរួមរបស់ផ្នែក​ឯកជនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យសម្តែង​ការ​ជឿជាក់ថា តាមរយៈកម្មវិធីផ្តល់នូវទីផ្សារ​នាំទៅ​អឺរ៉ុប ក៏​ដូចជា​ការ​ជួយ​បណ្តុះបណ្តាល​ខាងផ្នែកជំនាញ នឹងផ្តល់​ឱកាស​​ឱ្យ​យុវជន​កម្ពុជា​ទទួលបាន​នូវជំនាញ ដើម្បី​ឱ្យ​កម្ពុជា​បោះជំហានឆ្ពោះ​ទៅ​កាន់ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។

លោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែល​ក៏ធ្លាប់ជាគ្រូបង្រៀន និង​ក៏​ជា​អតីតសកម្មជន​យុវជន លើកឡើងថា ការវិនិយោគដែលពិភពលោក​អាចធ្វើបាន គឺទៅលើយុវជន ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធ​តែជាយុវជន​ ដូច្នេះ​ការ​ធានា​​យ៉ាង​ណា​ឱ្យ​យុវជននៅ​តែអាចមានភាពធន់ និង​ចង់រៀន​សូត្រ​នូវ​អ្វីថ្មីៗ​ទៀត គឺជា​គន្លឹះ​ដើម្បីរក្សា​និរន្តរភាព នៃការ​អភិវឌ្ឍ និង​ផ្តល់​ឱ្យ​ការ​អភិវឌ្ឍ​កាន់តែល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...