របៀបទប់ទល់នឹងផ្នត់គំនិតអវិជ្ជមាន ដើម្បីជីវិតរីករាយ

តាមរយៈ​ការសិក្សា​របស់ U.S National Science បាន​ឱ្យដឹង​ថា ក្នុងមួយថ្ងៃៗ មនុស្ស​បង្កើត និង​ទទួល​គំនិត​ពីមជ្ឈដ្ឋានខុសៗគ្នា​ប្រមាណពី ១២,០០០ ទៅ ៥០, ០០០ ដែលគំនិតទាំងនោះ បានមក​ពីបណ្តាញ​សង្គមផង និង​បានមក​ពី​បរិយាកាស​ដែលខ្លួន​រស់នៅ​ផង ហើយ​៨០ភាគរយ​នៃគំនិត គឺ​បង្កប់​ដោយ​ផ្នត់គំនិត​អវិជ្ជមាន។

ម្តងម្កាល ទោះបី​ក្រុម​មនុស្ស​ដែល​ប្រកាន់​ជំហរ នៃការ​គិត​បែបសុទិដ្ឋិ​និយម ក៏អាច​មានឱកាស​ធ្លាក់ចូល​ស្ថានការណ៍​ នៃ​ការគិត​អវិជ្ជមាន​ដូចគ្នា​ដែរ ទាំងនេះ​ក៏ដោយសារ​តែពួកគេ រុំព័ទ្ធ​ទៅដោយ​បរិយាកាស​មិនល្អ ឬ​ក៏ផ្តោត​លើបញ្ហា​ច្រើន​ជាង​ដំណោះស្រាយ​ជាដើម។ កាល​ដែលមិន​ដោះស្រាយ​បញ្ហា​នេះ យូរៗ​ទៅ​ ក៏បណ្តាល​ឱ្យការ​គិតអវិជ្ជមាន មាន​លទ្ធភាព​សាយភាយ​ទៅកាន់​មនុស្ស​ក្បែរខ្លួន​ផងដែរ។

ការស្វែង​រកជំនួយ និង​ការប្រឹក្សា​ពីមនុស្ស​ដែល​មាន​ជំនាញ ជាចំណែក​សំខាន់​ក្នុង​ការ​ដោះស្រាយ​ស្ថានភាព​ណាមួយ តែ​យ៉ាងណា តាមរយៈ​គេហទំព័រ Power of Positivity បាន​បង្ហាញ​គន្លឹះមួយ​ចំនួន ក្នុងការ​ទប់ទល់​នឹង​ស្ថានការណ៍​អវិជ្ជមាន ដែល​ផ្តើម​ចេញពី​ខ្លួនឯង ដោយ​មានរៀបរាប់​លម្អិត​នៅ​ខាង​ក្រោម ៖

១. បង្ហាញ​ការពេញចិត្ត​ទៅកាន់​ក្រុម​មនុស្ស​ដែល​ធ្លាប់​គាំទ្រខ្លួន ៖ ជាទូទៅ​ក្នុងរយៈពេល​ពេញ​មួយថ្ងៃ មាន​រឿងខ្លះ​ពេញចិត្ត ហើយ​នឹង​រឿងខ្លះ​មិន​ពេញចិត្ត។ យ៉ាង​ណា​ក៏ដោយ ការ​ផ្តោតលើ​មនុស្ស ឬសាច់រឿង​ដែលខ្លួន​ពេញចិត្ត គឺជាដើម​ចម​ដំបូងក្នុង​ការទប់ទល់​នឹង​ស្ថានការណ៍​អវិជ្ជមាន ការ​ផ្តោតលើ​ក្រុម​មនុស្ស​ដែលផ្តល់​នូវ​ការគាំទ្រ មិនត្រឹម​តែបាន​អនុវត្តន៍​នូវភាព​កតញ្ញុតាធម៌​ចំពោះអ្នក​ដែលបាន​ជ្រោម​ជ្រែង​យើង​នោះទេ ប៉ុន្តែក៏​ជាឱកាស​ឆ្លុះបញ្ចាំង​ចំពោះខ្លួន​ឯង​ផង​ដែរ​ថា ប្រសិន​បើគ្មាន​អ្នកដែល​ផ្តល់​ការគាំទ្រ​ទាំង​នោះទេ តើ​ជីវិត​នេះនឹង​ទៅ​ជា​យ៉ាង​ណា? ការ​ធ្វើបែប​នេះ​បាន​ជាញឹកញាប់ ប្រៀប​ដូចជា​ការ​បណ្តុះ​នូវផ្នត់​គំនិត​សុទិដ្ឋិនិយម​មួយ​ផ្នែកដែរ។

២. កត់​សម្គាល់​ប្រភេទ​ផ្នត់គំនិត​ទុទ្ទិដ្ឋិនិយម ៖ ការកត់​ចំណាំ​ឡើងវិញ​រាល់​ស្ថានការណ៍​ដែលបាន​កើត គឺ​រាប់បញ្ចូល​ទាំង​ព្រឹត្តិការណ៍​ដែល​បានកើត​មានពីមុនៗ ដូចជា​បទពិសោធន៍​ដែលខ្លួន​មិន​ពេញចិត្ត ហេតុអ្វី​បាន​ជា​បន្ទោស​ខ្លួនឯង, ការ​សន្មត​នូវ​បញ្ហា​ដែលពុំ​ទាន់​កើត​មាន រួមទាំង​កត់​អំពី​សកម្មភាព​ទាំងល្អ និងមិនល្អ ដើម្បី​វាស់វែង​អំពីការ​គិតផ្ទាល់ខ្លួន។ ដោយ​ចាប់ផ្តើម​ប្រើពេល​មួយថ្ងៃ​ក្នុង​ការសាកល្បង​សកម្មភាព​ទាំងនេះ ជាមួយ​គ្នានោះ សូមកុំភ្លេច​រិះរក​ដំណោះស្រាយ ដោយរៀន​កែប្រែស្ថានភាព​ដែលមិន​ល្អមួយៗ រកឱ្យឃើញ​ថា តើអ្វីទៅ​ជាចំណុច​ដែល​អាច​រៀនសូត្រ​ពីវា​បាន ធ្វើបែបនេះ​ដើម្បី​ទាញរក​ភាពវិជ្ជមាន​ពី​ស្ថានការណ៍​ដែល​មិនល្អ។

៣. ជ្រើសរើស​នូវផ្នត់​គំនិត​ណាមួយ​ដែល​ត្រូវប្តូរ ៖ ក្រោយ​ពីការ​កត់សម្គាល់​រួចមក​ហើយ កិច្ចការ​បន្ទាប់ គឺ​ការសម្រេចិត្តថា តើសកម្មភាព ឬស្ថានភាព​មួយណា​ដែលចាំ​បាច់ត្រូវ​ដោះស្រាយ​មុនគេ ដើម្បី​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព គួរ​សរសេរ​ទៅក្នុង​កំណត់​ហេតុ ព្រោះនេះ​ជាសកម្មភាព​មួយបង្ហាញ​ពីភាព​ឈ្លាសវៃ។ ឧទាហរណ៍ ការ​សរសេរ​អំពី​អារម្មណ៍​អាក់អន់ចិត្ត និង​របៀបដែល​លោកអ្នក​បាន​អនុវត្តន៍​ដើម្បី​ដោះស្រាយ​ជាមួយ​អារម្មណ៍​ទាំងនោះ។

៤. សម្លឹង​មើលមួយ​ផ្នែក​ទៀត នៃភាព​ងងឹត ៖ ដើម្បី​កែប្រែ​ស្ថានភាព​អ្វីមួយ គឺទាល់តែ​មាន​ទម្លាប់​ប្លែកៗ ឬគិត​បែប​ផ្ទុយ ឬគិត​វិភាគឱ្យ​បាន​ច្រើនជ្រុង ឬមួយក៏​ការបង្រៀន​ចិត្តឱ្យចេះ​ទទួលយក​រាល់ស្ថានភាព​ដែល​បានកើតមាន ឬក៏​ការ​ពង្រឹង​ឆន្ទៈផ្លាស់ប្តូរ​ទៅ​រកផ្លូវ​វិជ្ជមាន។ ឧទាហរណ៍ លោកអ្នក​មានបញ្ហា នៃការ​គេងមិនលក់ ជំនួស​ឱ្យការ​ផ្តោតទៅ​លើ​ផលប៉ះពាល់ គួរចាប់​ផ្តើម​ប្តូរ​ទម្លាប់​វិជ្ជមាន​ដូចជា ទទួលទាន​អាហារ​ដែល​ជំរុញការគេង ឬក៏​កាត់បន្ថយ​ការប្រើប្រាស់​ស្រ្គីន​ជាដើម ដែល​ធ្វើយ៉ាង​ណា​ត្រូវ​មាន​សកម្មភាព​ទម្លាប់ខ្លួន​ទៅនឹង​រឿងល្អៗ ជាជាង​រំពឹងតែ​ផលវិជ្ជមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *