គន្លឹះ៥ ជួយ​លោកអ្នកដោះស្រាយទម្លាប់បង្កឱ្យមានភាពតានតឹង

ទប់ទល់នឹងភាពតានតឹងតាមរយៈការរក្សាទម្លាប់វិជ្ជមាន ជាចំណែកទប់ស្កាត់អាការៈអស់កម្លាំងមិនធម្មតា  ការងារមានតុល្យភាព និងពង្រឹងបាននូវសុខុមាលភាព។ គេហទំព័រ Entrepreneur ផ្តល់នូវវិធីមួយចំនួនដើម្បីជំនះទម្លាប់មិនល្អ រួមទាំងពន្លឿននូវភាពរីករាយនៅកន្លែងបំពេញការងារ។

១. រកចំណោទបញ្ហាដែលនាំឱ្យបាត់ថាមពល ៖ ដោយហេតុថា មានកត្តាច្រើនយ៉ាង ដែលបណ្តាលឱ្យកើតមាននូវអាការៈអស់កម្លាំងមិនធម្មតានៅកន្លែងការងារ ដូច្នេះរកឱ្យឃើញអំពីមូលហេតុដែលបង្កឱ្យកើតមានជាមុនសិន សឹមដោះស្រាយតាមក្រោយ។ ការកំណត់បញ្ហាប្រឈមឱ្យបានជាក់លាក់ វាសំខាន់នៅត្រង់ថា យើងអាចស្គាល់ស្ថានភាពខ្លួន​ឯង និងផ្តល់ជូននូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានអាការៈអស់កម្លាំងមិនធម្មតា ដោយការប្រឹងបំពេញគម្រោងមួយ ហើយប៉ះពាល់ទៅដល់តុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន នោះលោកអ្នកនឹងដឹងថា តើដំណោះស្រាយបែបណាដែលស័ក្តិសមនឹងចំណុចនេះ។

២. ថែទាំខ្លួនឯងទាំងសុខភាពផ្លូវចិត្ត និងរាងកាយ ៖ វិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងភាពតានតឹង គឺត្រូវផ្តល់អាទិភាពដល់ការថែទាំខ្លួនឯងទាំងរូបរាងកាយ និងសុខភាពផ្លូវចិត្ត តាមរយៈសកម្មភាពទាំងឡាយណា ដែលនាំឱ្យលោកអ្នកមានភាពរីករាយ មានដូចជា ធ្វើលំហាត់ប្រាណ អាន និងចំណាយពេលជាមួយមនុស្សដែលជាទីគាប់ចិត្តណាម្នាក់។ ការផ្តល់អាទិភាពចំពោះការថែទាំខ្លួនឯងប្រៀបដូចជា កំពុងបញ្ចូលថាមពលឱ្យខ្លួនឯង និងកាត់ចោលនូវភាពតានតឹង ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏រួមចំណែកក្នុងការរក្សាដំណើរជីវិតឱ្យមានតុល្យភាពជាមួយនឹងការងារ រួមទាំងផ្តល់ឱ្យការរស់នៅកាន់តែមានភាពងាយស្រួលជាងមុន។

៣. យកជំនាញគ្រប់គ្រងពេលមកអនុវត្តន៍ឱ្យចេញជាលទ្ធផល ៖ គ្រាន់តែបានដឹងអំពីវិធីក្នុងការគ្រប់គ្រងពេល ឬកាលវិភាគ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ការអភិវឌ្ឍជំនាញនេះបន្ថែម ឬការអនុវត្តផ្ទាល់តាមរយៈការកំណត់ឱ្យច្បាស់អំពីកិច្ចការអាទិភាព បំបែកកាងារធំឱ្យទៅជាចំណុចតូចៗងាយស្រួលក្នុងការអនុវត្ត ឬក៏ផ្ទេរភារកិច្ចមួយចំនួនទៅឱ្យអ្នកដទៃក្នុងករណីដែលចាំបាច់។

៤. បើកចំហចំពោះកិច្ចសន្ទនា ៖ ការនិយាយសន្ទនាគ្នា គឺជាគន្លឹះដែលមានប្រសិទ្ធភាពមួយក្នុងការទប់ទល់បរិយាកាសមិនល្អ ឬការបង្កឱ្យមានទំម្លាប់មិនល្អនៅកន្លែងការងារ ដែលវារួមបញ្ចូលទាំងការកំណត់ដែនរវាងតួនាទីនីមួយៗ រួមទាំងបង្ហាញពីភាពស្មោះត្រង់អំពីស្ថានភាពការងារដោយបើកចំហ និងតម្លាភាព។

៥. បណ្តុះផ្នត់គំនិតវិជ្ជមាន និងទស្សនៈល្អៗ ៖ មានវិធីច្រើនណាស់ក្នុងការអនុវត្តនដើម្បីបណ្តុះផ្នត់គំនិតវិជ្ជមាន តាមរយៈសកម្មភាពមួយចំនួនដូចជា ដឹងគុណចំពោះរឿងរ៉ាវដែលកើតមាននៅជុំវិញខ្លួន និងការផ្តោតលើភាពខ្លាំងនៃខ្លួនឯង ។  

សរុបជារួមមកវិញ ការព្យាយាមកែប្រែទម្លាប់ដែលមិនល្អនៅកន្លែងការងារ មិនមែនជារឿងដែលទទួលបានលទ្ធផលភ្លាមៗនោះទេ ហើយមិនត្រឹមតែត្រូវការរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវការភាពអត់ធ្មត់ និងការប្តេជ្ញាបន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...