៣វិធី ទីក្រុងអាចរៀបចំប្រព័ន្ធដឹកជញ្ជូន ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

យោងតាម WE Forum បានឱ្យដឹងថា ប្រព័ន្ធចល័តភាពក្នុងទីក្រុង (Urban Mobility) មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ច និរន្តរភាព និងគុណភាពជីវិតប្រជាជន ។ សហគមន៍ដែលបន្តវិនិយោគលើមូលដ្ឋានគ្រឹះអគ្គីសនិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចល័តភាពទ្រង់ទ្រាយធំ (Mass transit) គឺជាសកម្មភាពដ៏ល្អបំផុត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងការត្រៀមសម្រាប់អនាគត។

សហគមន៍ទីក្រុងទាំងនោះក៏បានទទួលបានពិន្ទុខ្ពស់បំផុត នៅក្នុងសន្ទស្សន៍ការតម្រៀមលក្ខណៈចល័តក្នុងទីក្រុងប្រចាំឆ្នាំទីប្រាំ (Urban Mobility Readiness Index) ដែលបានចេញផ្សាយក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយវេទិកា Oliver Wyman និងសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ប៊ឺកឡេ។ ការស្រាវជ្រាវបានប្រើប្រាស់សូចនាករ សំខាន់ៗចំនួន ៥៦ ដើម្បីកំណត់ចំណាត់ថ្នាក់ទីក្រុងចំនួន ៦៥ នៅទូទាំងពិភពលោក អំពីការត្រៀមខ្លួនរួចរាល់របស់ពួកគេ ក្នុងការបង្កើតប្រព័ន្ធចល័តភាពក្នុងទីក្រុងប្រកបដោយនិរន្តភាព។ របាយការណ៍នេះ ក៏បានរួមបញ្ចូលផងដែរ នូវសន្ទស្សន៍រងស្ដីពីការចល័តប្រកបដោយនិរន្តរភាព និងប្រព័ន្ធចល័តភាពទ្រង់ទ្រាយធំ។

ទីក្រុង Helsinki ដែលបានឡើងដល់ ៦ ចំណាត់ថ្នាក់ ចាប់តាំងពីឆ្នាំ២០២០ បានជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់ឆ្នាំ២០២៣ ដោយសារការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចល័តភាព និងធ្វើឱ្យប្រព័ន្ធនោះកាន់តែមាននិរន្តរភាព។ ខណៈទីក្រុង ដែលទទួលបានចំណាត់ថ្នាក់ទាបដូចជា ជេដដា (Jeddah) និង បាងកក (Bangkok) ក៏បានកើនឡើងចំណាត់ថ្នាក់របស់ខ្លួនដែរ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការជំរុញឱ្យមានការប្រើប្រាស់សេវាកម្មចល័តភាពសាធារណៈ ដែលមានតម្លៃសមរម្យ និងមានភាពងាយស្រួល។

ខាងក្រោមនេះ គឺជាមេរៀនសំខាន់ៗចំនួន ៣ ដែលទីក្រុងផ្សេងៗទៀត អាចរៀនសូត្រពីទីក្រុងដែលបានរៀបរាប់ទាំងនេះ ដើម្បីរៀបចំប្រព័ន្ធដឹកជញ្ជូនសម្រាប់អនាគត។

១. ផ្ដោតលើមូលដ្ឋានគ្រឹះ ៖ ទីក្រុងត្រូវតែបន្តវិនិយោគទៅលើប្រព័ន្ធចល័តរបស់ខ្លួន និងមិនអាចពង្រើយកន្ដើយនឹងបច្ចេកវិទ្យាថ្មីនោះទេ នេះបើយោងតាមសន្ទស្សន៍ ការត្រៀមលក្ខណៈចល័តក្នុងទីក្រុងឆ្នាំ២០២៣ ។ រលកកម្ដៅ ដែលបំបែកកំណត់ត្រា បានបង្កើនល្បឿននៃតម្រូវការមធ្យោបាយដឹកជញ្ជូនដែលកាន់តែបៃតង និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពនៃការចល័តសកម្ម។ ទីក្រុងនាំមុខគេ គឺផ្ដោតលើការពង្រីកហេដ្ឋារចនាសម្ព័​ន្ធ, ធ្វើឱ្យប្រព័ន្ធចល័តភាពទ្រង់ទ្រាយធំមានតម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងមានតម្លៃសមរម្យ។ រួមទាំងការលើកទឹកចិត្ត ដល់ការសម្របទៅក្នុងការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដោយជំរុញឱ្យមានការទិញ និងបង្កើនលទ្ធភាពចូលទៅកាន់ស្ថានីយ៍សាកថ្ម។

ទីក្រុង Helsinki មានវិធីសាស្ត្រចម្រុះ ដែលរួមមានការបង្កើតឱ្យមានតំបន់គ្មានរថយន្ត ហេដ្ឋារចនាសម្ព័ន្ធជិះកង់ទំនើប និងបណ្ដាញផ្លូវដែលទំនើប ដែលអាចឱ្យប្រជាជនកាត់បន្ថយ ឬជៀសវៀងការប្រើប្រាស់យានជំនិះ ដែលប្រើសាំងផ្ទាល់ខ្លួន។ ទីក្រុងនេះ ក៏កំពុងជំរុញឱ្យមានការដឹកជញ្ជូនទ្រង់ទ្រាយធំកាន់តែច្រើន ដោយធ្វើឱ្យវាកាន់តែមានតម្លៃសមរម្យ ជាមួយនឹងសំបុត្រប្រហែល ៣ដុល្លារ ដែលអាចធ្វើដំណើរតាមរយៈមធ្យោបាយធ្វើដំណើរមួយណាក៏បាន។ រដ្ឋធានីហ្វាំងឡង់ក៏បន្ថែមកន្លែងសាកថ្មចំនួន ២០០ កន្លែងទៀតផងដែរ នៅឆ្នាំ ២០២៣ ដោយមានបំណងធ្វើឱ្យរថយន្តអគ្គិសនីមានចំនួន ៣០ភាគរយ នៃយានយន្តទាំងអស់នៅឆ្នាំ២០៣០។

២. ធ្វើឱ្យមាននិរន្តរភាព ៖ ទីក្រុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្ពោះទៅរកការបំភាយឧស្ម័នក្នុងកម្រិតសូន្យ (Net Zero) ។ ខណៈទីក្រុងជាង ៧០០ នៅទូទាំងពិភពលោក បានប្ដេជ្ញាកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនឱ្យបានពាក់កណ្ដាលនៅត្រឹមឆ្នាំ២០៣០ ដើម្បីអនុលោមតាមគោលដៅរបស់កិច្ចព្រមព្រៀងប៉ារីសក្នុងការកំណត់ការឡើងកម្ដៅផែនដីត្រឹម ១,៥ អង្សារសេ។ ការដឹកជញ្ជូនមានចំនួនមួយភាគបីនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងទីក្រុង ហើយអាចកើនឡើងនៅពេលទីក្រុងពង្រីក។

ជាសំណាងល្អ ទីក្រុងឈានមុខគេជាច្រើនបានផ្ដល់អាទិភាពដល់គោលនយោបាយ និងការវិនិយោគ ដែលបង្កើនភាពចល័សកម្ម ដូចជា ការជិះកង់ និងការដើរជាដើម។ ចំណែក ផលប៉ះពាល់នៃចរន្តអគ្គិសនីប្រែប្រួលអាស្រ័យលើថា តើប្រភពថាមពលរបស់ទីក្រុងមួយត្រូវបាន decarbonized ដែរឬទេ ប៉ុន្តែការលើកទឹកចិត្តឱ្យប្រើប្រាស់ EV ជាមួយនឹងការលើកទឹកចិត្តក្នុងការទិញ និងការបង្កើនស្ថានីយ៍សាកថ្មក៏សំខាន់ផងដែរ។ ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ទូទាំងពិភពលោកដែលត្រូវបានស្ទង់មតិនៅចុងឆ្នាំ ២០២៣ ដោយវេទិកា Oliver Wyman បាននិយាយថា ភាពអាចរកបាននៃស្ថានីយ៍សាកថ្មគឺជាកត្តាកំពូលក្នុងការសម្រេចចិត្តរបស់ពួកគេថា តើត្រូវទិញ ឬជួលរថយន្ត EV ហើយហេតុផលនេះ គឺសំខាន់ជាងបញ្ហាហិរញ្ញវត្ថុទៅទៀត។

៣. ពង្រឹងការដឹកប្រព័ន្ធចល័តភាពទ្រង់ទ្រាយធំ ៖ ទីក្រុងធំៗជាច្រើន ត្រូវបន្ដការវិនិយោគលើប្រព័ន្ធចល័តភាព ដើម្បីសម្រេចឱ្យបាននូវគោលដៅអាកាសធាតុរយៈពេលវែង។ ការធានាថា ប្រព័ន្ធចល័តភាព មានតម្លៃសមរម្យ និងងាយស្រួល គឺជារឿងសំខាន់។ ស្ទើរតែពាក់កណ្តាលនៃអ្នកប្រើប្រាស់ដែលបានស្ទង់មតិក្នុងឆ្នាំ២០២៣ ដោយវេទិកា Oliver Wyman បានលើកឡើងពីលទ្ធភាពក្នុងការចំណាយ និងភាពងាយស្រួលប្រើប្រាស់ គឺជាកត្តាសំខាន់បំផុត ដែលនាំឱ្យគេសម្រេចចិត្ត កាត់​បន្ថយការប្រើប្រាស់យានយន្ត ដែលប្រើសាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន