ផ្តល់មេត្តាចំពោះខ្លួនឯងប្រៀបដូចជាបណ្តុះនូវផ្នត់គំនិតសុទិដ្ឋិនិយម

ការផ្តល់ក្ដីមេត្តាចំពោះខ្លួនឯងក្នុងន័យនេះ សំដៅដល់សកម្មភាពទាំងឡាយណា ដែលធ្វើល្អទៅកាន់ខ្លួនឯង និងអ្នកដទៃ តាមរយៈការចេះទទួលយករឿងរ៉ាវមិនសមបំណង ការចេះអភ័យ និងទទួលយកធម្មជាតិនៃដំណើរជីវិត ហើយអភិវឌ្ឍបាននូវផ្នត់គំនិតសុទិដ្ឋិនិយម ក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជំរុញឱ្យបំពេញការងារមានផលិតភាព។ យោងតាមគេហទំព័រ everydayhealth បានពន្យល់ថា ការចេះផ្តល់ភាពអាណិតអាសូរ ឬការប្រណីទៅកាន់ខ្លួននឯង គឺជាការយល់ពីសច្ចនៃជីវិត ក៏ដូចជាយល់ដឹងពីបុព្វហេតុផ្សេងៗដែលមនុស្សជួបប្រទះ ហើយរៀនចេះដោះស្រាយប្រកដោយភាពវិជ្ជមាន ថែមទាំងជួយឱ្យមនុស្សមានសមត្ថភាពក្នុងការកំណត់ដឹងពីប្រភេទបញ្ហា និងការឆ្លើយតបដោយមានប្រសិទ្ធភាព។

តើការមានមេត្តាចំពោះខ្លួនឯងសំខាន់យ៉ាងដូចម្តេចខ្លះ?

ផ្តល់ក្ដីមេត្តាទៅកាន់ខ្លួនឯង អាចពង្រឹងបាននូវភាពធន់នឹងការប្រឈមបញ្ហារបស់ដំណើរជីវិតទាំងឡាយ ព្រមទាំងចេះសម្របខ្លួន ផ្លាស់ប្តូរទៅរកចំណុចវិជ្ជមាន បំប្លែងបទពិសោធន៍មិនល្អឱ្យទៅជាមានប្រយោជន៍។ ជៀសវាងរាល់ការបន្ទោស ឬរិះគន់ខ្លួនឯង កាត់ចោលរាល់អារម្មណ៍អៀនប្រៀនដែលមិនចាំបាច់ ហើយវាក៏ជាវិធីសាស្រ្តមួយជួយជំរុញឱ្យមានផាសុកភាពផ្នែករាងកាយផងដែរ។ ការស្រាវជ្រាវមួយ ក៏បានបង្ហាញដែរថា ការអនុវត្តទម្លាប់ ឬសកម្មភាពដែលនាំឱ្យមានក្ដីមេត្តាចំពោះខ្លួនឯង អាចកាត់បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹង។ បើផ្អែកតាម study review បានពន្យល់បន្ថែមថា នៅពេលដែលមនុស្សបានអនុវត្តវីធីសាស្រ្តផ្តល់ក្ដីមេត្តាជូនទៅកាន់ខ្លួនឯងជាញឹកញយ នោះវានឹងជួយឱ្យពួកគេកាន់តែមានទំនាក់ទំនងល្អ ប្រកបដោយភាពកក់ក្ដៅ ឆាប់យល់អារម្មណ៍គ្នាទៅវិញទៅមក និងហ៊ានបញ្ចេញយោបល់ដោយគ្មានភាពភ័យខ្លាច រួបបញ្ចូលទាំងការបង្កើនភាពច្បាស់លាល់ និងចេះទទួលយករាល់រឿងរ៉ាវដែលបានកើតឡើង។

មានមេត្តាទៅកាន់ខ្លួនឯង ក៏ភ្ជាប់ជាមួយនឹងការបង្កើនសមត្ថភាពក្នុងការឆ្លើយតបជាមួយបញ្ហាស្រ្តេសប្រកបដោយភាពបត់បែន និងការចេះគ្រប់គ្រងខ្លួនឯងនៅពេលមានបញ្ហាធ្លាក់ទឹកចិត្ត ឬមិនសប្បាយចិត្ត។ ចំណុចសំខាន់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺអាចកាត់បន្ថយការបារម្ភច្រើន ការពន្យារពេល ដែលវាអាចជួយការពារមិនឱ្យកើតបញ្ហាផ្លូវចិត្តតាមរយៈផ្នែកណាមួយ។ ដូចនេះ តើធ្វើដូចម្តេចដើម្បីជំរុញការអនុវត្តសកម្មភាពដែលនាំឱ្យមានការផ្តល់មេត្តាចំពោះខ្លួនឯង? ខាងក្រោមជាវិធីសាស្រ្តប្រាំពីរចំណុច ដែលជួយដល់ការផ្តល់មេត្តាចំពោះខ្លួនឯង៖

១. រំឮកដឹងអំពីខ្លួនឯងជារៀងរាល់ថ្ងៃ ៖ ចាប់ផ្តើមដោយបំផុសសំណួរទៅខ្លួនឯងថា តើបច្ចុប្បន្ននេះខ្ញុំត្រូវការអ្វី? វាជាសំណួរដែលបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ជាមួយខ្លួនឯង។ ជាធម្មតាអ្នកប្រហែលជាត្រូវការរយៈពេលកន្លះម៉ោង ដើម្បីសម្រាកក្នុងការទាញថាមពលត្រឡប់មកវិញ ឬក៏អ្នកត្រូការគេង ឬជជែកជាមួយមិត្តដែលមានផាសុកភាព ដើម្បីធានាបាននូវការស្រូបទាញកម្លាំងត្រឡប់មកវិញ។ ដូច្នេះត្រូវផ្ទៀងផ្ទាត់ពីតម្រូវការរបស់ខ្លួនឯង។

២. កត់ត្រាពេលជួបព្រឹត្តិការណ៍ពិបាកៗ ៖ ក្នុងមួយសប្តាហ៍គឺមានព្រឹត្តការណ៍ ឬរឿងរ៉ាវជាច្រើនកើតឡើងទៅកាន់អ្នក ដូច្នេះបើមិនបានកត់រាល់សកម្មភាពដែលបានកើតមកទាំងអស់នោះទេ ចូរកត់នូវចំណុចសំខាន់ៗ ឬរឿងណាដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាពិបាកក្នុងការនិយាយចេញមកក្រៅ។ កត់រាល់ពាក្យ ដែលអ្នកចង់និយាយទៅកាន់ខ្លួនឯង មិនថាជាការគិតបែបវិជ្ជមាន ឬក៏អវិជ្ជមាន។ បន្ទាប់ពីកត់ហើយ ចូរអ្នក សរសេរសំណួរមួយចោទទៅកាន់ខ្លួនឯងថា នៅពេលដែលខ្ញុំគិតអវិជ្ជមានទៅកាន់ខ្លួនឯង តើវាបានជួយអ្វីដល់ខ្ញុំខ្លះ? ហើយថាតើ វានឹងមានរឿងអ្វីកើតឡើង បើសិនជាខ្ញុំផ្លាស់ប្តូរវាចេញ?

៣. រកវិធីសាស្រ្តសាមញ្ញៗដើម្បីដោះស្រាយពេលស្ថិតក្នុងស្ថានភាពមិនសូវល្អ ៖ ដើម្បីជំរុញឱ្យការប្រព្រឹត្ត ការបង្កើនមេត្តាទៅកាន់ខ្លួនឯង លោកអ្នកគ្រាន់តែ ឆុងតែមួយកែវដើម្បីយកមកក្រេបសន្សឹមៗជាការកម្សាន្ត និងមើលវីឌេអូកម្សាន្តៗដើម្បីបណ្តុះសំណើចបានមួយគ្រា ខណៈស្ថិតក្នុងស្ថានភាពមិនអំណោយផល។ មួយវិញទៀត ការសរសេរកំណត់ហេតុ ឬធ្វើសមាធិ និងដើរឱ្យមានចលនាក្នុងរយៈពេលខ្លីៗ ដែលសកម្មភាពទាំងអស់នេះហើយ អាចជួយឱ្យអ្នកសម្រាលភាពតានតឹងមានមួយចំណែក។

៤. ចូលរៀនវគ្គសិក្សាណាមួយ ៖ ការចុះឈ្មោះចូលរៀនវគ្គសិក្សា មិនកំណត់ពីប្រភេទជំនាញឱ្យជាក់លាក់នោះទេ ហើយក៏មិនកំណត់ថា ទាល់តែទៅចូលរៀននៅសាលាដោយផ្ទាល់ដែរ។ លោកអ្នក អាចសាកល្បងតាមរយៈកម្មវិធីសិក្សាអនឡាញបាន ដូចជា ចុះឈ្មោះចូលរៀនពីរបៀបអភិវឌ្ឍការហាត់កីឡា ដែលជំនាញនេះក៏អាចជួយឱ្យស្ថានភាពផ្លូវចិត្តស្ងប់ រាងកាយមានសុខភាព។ វគ្គសិក្សាដែលអាចជះឥទ្ធិពលទៅកាន់ជីវិតរបស់អ្នកបាន គឺទាល់តែអ្នកយកវាទៅអនុវត្តន៍ក្នុងការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ទើបរកឃើញលទ្ធផល។

៥. ស្រមៃទៅអតីតកាល ៖ នៅពេលដែលអ្នកអាក់អនចិត្ត ឬមិនពេញចិត្តជាមួយបច្ចុប្បន្នភាព ចូរស្រមៃត្រឡប់ទៅអតីតកាលល្អៗបន្តិច។ ដោយសារតែ ជារឿយៗ នៅពេលមនុស្សស្ថិតក្នុងស្ថានភាពលំបាក ពួកគាត់ហាក់ភ្លេចយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង ដែលនាំឱ្យបាត់បង់ការប្រណីចំពោះខ្លួនឯង។ ឬមួយវិញទៀត នឹកដល់ហេតុការណ៍ដែលអ្នកបានធ្វើសកម្មភាពល្អៗទៅកាន់អ្នកដទៃ ក៏ជាវិធីសាស្រ្តធ្វើឱ្យអ្នកសប្បាយចិត្តបានមួយចំណែកដែរ។

៦. ធ្វើសមាធិតាមក្បួនណែនាំ ៖ ការសមាធិដែលមិនមានវិធីសាស្រ្ត អាចឈានទៅកាន់អារម្មណ៍រវើរវាយភ័យខ្លាច ដូច្នេះហើយទើបត្រូវការ ការហាត់រៀន និងដឹងពីរបៀបក្នុងការអនុវត្ត។ ធ្វើសមាធិទៅតាមការណែនាំ ជួយឱ្យអាចកត់សម្គាល់ដឹងពីស្ថានភាពអារម្មណ៍ដែលខ្លួនកំពុងមានបច្ចុប្បន្ន និងទទួលបានការសម្រាកមួយដ៏ល្អ និងជួយឱ្យផ្លូវដង្ហើមស្រស់ស្រាយ ថែមទាំងសម្រួលដល់សុខភាពរាងកាយផងដែរ។

៧. កុំបោះបង់ឬកុំខកចិត្ត ៖ ប្រសិនបើក្នុងករណីអ្នកបានប្រើវិធីសាស្រ្តជាច្រើក្នុងការអនុវត្តសកម្មភាពដែលជំរុញឱ្យមានក្ដីមេត្តាទៅកាន់ខ្លួនឯង ហើយនៅតែមិនទាន់ទទួលបានប្រសិទ្ធភាព សូមកុំទាន់មានការបារម្ភ ឬខកចិត្តអី ពីព្រោះដើម្បីឈានដល់ចំណុចនោះបានគឺត្រូវការពេល និងការដកពិសោធន៍ជាច្រើន។ បើក្នុងករណីអ្នកទើបតែរកឃើញថាខ្លួនហាក់មិនសូវមានសេចក្ដីប្រណីចំពោះខ្លួន អ្នកគួរចងចាំដែរថា ការផ្លាស់ប្តូរចំណុចនេះ មិនអាចប្រើពេលត្រឹមតែមួយយប់ ឬមួយថ្ងៃបានទេ គឺត្រូវការសេចក្ដីព្យាយាម និងការប្តេជ្ញាចិត្ត ទៅតាមស្ថានភាពរៀងៗខ្លួន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)