គម្រោងធុរកិច្ចថ្មី Fintory ក្លាយជាម្ចាស់ជើង​ឯក ក្នុងការប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី២

គម្រោងធុរកិច្ចថ្មី (Start-Up) ដែលមានឈ្មោះថា ហ្វីនតូរី (Fintory) របស់យុវជន មកពី បណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា (CADT) ទទួលបានជ័យលាភីលេខ ១ នៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា (Innovative Tech Challenge) រដូវកាលទី២ កាលពីចុងសប្តាហ៍កន្លងទៅ។

យុវជន ជួន ជាទី ដែលជាតំណាងក្រុម ជ័យលាភីលេខ១ បានបញ្ជាក់ប្រាប់ AMS Education ថា​ បច្ចេកវិទ្យា ដែលក្រុម Fintory បានបង្កើតនេះ មានឈ្មោះថា Fintory ជាកម្មវិធីទូរសព្ទមួយប្រភេទ ជួយដល់ម្ចាស់ម៉ាតលក់ទំនិញ គ្រប់គ្រងស្តុក និងអីវ៉ាន់ឱ្យកាន់តែងាយស្រួល មានរបៀបរៀបរយ សន្សំសំចៃថ្លៃដើម និងកាត់បន្ថយការខាតបង់ចំណូល អំឡុងពេលដំណើរការអាជីវកម្ម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ កោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍគំនិត របស់យុវជនទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ និងបានមើលឃើញពីសក្តានុពលយុវជនកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដែលធានាបានូវប្រសិទ្ធភាព និងផលិតភាពខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទសង្គមបច្ចុប្បន្ន នវានុវត្តន៍ និងបច្ចេកវិទ្យា ជាប្រធានបទសំខាន់ណាស់ សម្រាប់យុវជន ជាពិសេសយុវជននៅក្នុងវិស័យបច្ចេកវិទ្យា ព្រោះធាតុទាំងពីរនេះ ជាផ្នែកសំខាន់ក្នុងការបណ្ដុះស្មារតីសហគ្រិនភាព ការប្រកួតប្រជែង ការដុះខាត់ ពិចារណាពិស្ដារ (Critical thinking) និងភាពម៉ត់ចត់ល្អិតល្អន់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ អំឡុងពេលថ្លែងសន្ទរកថា។

ខ្ញុំសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ ការអភិវឌ្ឍគំនិត របស់ប្អូននិស្សិត និងលើកទឹកចិត្តឱ្យប្អូនៗបន្តសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមទៀត ដើម្បីទទួលបានជោគជ័យថ្មីៗ ក្នុងការអភិវឌ្ឍធុរកិច្ចថ្មី សម្រាប់ទីផ្សារ ជាពិសេសសម្រាប់សហគ្រានធន់តូច និងមធ្យមនៅកម្ពុជា…

លោកបណ្ឌិត ឃៀង សុធី​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមតិចមានប្រសាសន៍ថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះគំនិតសហគ្រិនភាព ដើម្បីដោះស្រាយបញ្ហាក្នុងសង្គម ជាពិសេស បញ្ហាក្នុងវិស័យធុរកិច្ច ដើម្បីផ្ដល់ជាដំណោះស្រាយ បែបបច្ចេកវិទ្យា ដែលមាននវានុវត្តន៍ថ្មីៗ។ ទន្ទឹមនឹងការផ្ដួចផ្ដើម និងរៀបចំកម្មវិធីនេះ ឱ្យលេចជារូបរាង និងជោគជ័យ ២រដូវកាលនេះ, លោកបណ្ឌិត ឃៀង សុធី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កម្មវិធីមួយនេះ នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ ក្នុងការជំរុញ និងលើកកម្ពស់ អភិវឌ្ឍសមត្ថភាពយុវជន ក្នុងនោះមានជំនាញ ចំណេះដឹង និងបំណិន ។

រូបភាពនៃការបិទបញ្ចប់កម្មវិធី ការប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី ២ ឆ្នាំ ២០២៤។

សូមជម្រាបជូនថា កម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា (Innovative Tech Challenge) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សាកលវិទ្យាល័យ ខេមតិច និងមានការគាំទ្រពីសំណាក់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។ សម្រាប់រដូវកាលទី២នេះ កម្មវិធីបានសហការជាមួយ សាកលវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស និងយុវនិស្សិតចូលរួមប្រមាណ ៣៥០នាក់ ស្មើនឹង ១៤៤ក្រុម។ ខណៈមានក្រុមចំនួន ១០ បានចូលរួមប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ហើយជាលទ្ធផល ក្រុម Fintory របស់យុវជន មកពីបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា (CADT) ទទួលបានជ័យលាភីលេខ ១ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣៥០០ ដុល្លារ។ ខណៈជ័យលាភីលេខ ២បានទៅក្រុម Smart Blind Stick ទទួលបានទឹកប្រាក់ ២៥០០ដុល្លារ និងជ័យលាភីលេខបានទៅក្រុម VOAT ដោយទទួលបានទឹកប្រាក់ ២០០០ដុល្លារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។