សាលា TVET និងវិស័យឯកជន បង្ហាញកត្តាសំខាន់ដែលធ្វើឱ្យនិស្សិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ

យោងតាមទិន្នន័យក្នុង​ឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិត​ដែលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សាត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើ​ឱ្យ​សិស្សនិស្សិត​ដែលរៀន TVET ងាយទទួលបាន​ឱកាសការងារ?​

នៅក្នុង Podcast «កញ្ចក់ទិព្វ» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានប្រសាសន៍ថា ការណ៍នេះអាចមកពីកត្តា ២ សំខាន់ គឺ ទី១ ការផ្គត់ផ្គង់កម្លាំងពលកម្មជាមួយអ្នកបច្ចេកទេសនៅក្នុងសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងមានចន្លោះប្រហោងនៅឡើយ ដែលនេះជាឱកាសមួយអាចធ្វើឱ្យអ្នករៀនជំនាញបច្ចេកទេសងាយទទួលបានការងារធ្វើ បើទោះបីជាខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរៀនសូត្រក៏ដោយ, ទី២ គឺពាក់ព័ន្ធការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្ម។

លោក ស៊ុំ សុចិន្តា បន្ថែមទៀតថា វិទ្យាស្ថាន ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល TVET តែងតែពង្រឹងគុណភាពនៃការបណ្តុះបណ្តាលធ្វើយ៉ាងណាអាចឱ្យសិស្សសិក្សាចេញទៅក្លាយទៅជាមនុស្សមានគុណភាព ជាមូលធនមនុស្សមានតម្រូវការខ្ពស់ មានទាំងចំណេះដឹងច្បាស់លាស់ ជំនាញត្រឹមត្រូវ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ។ ទាំងអស់នេះ គឺជាអាថ៍កំបាំងដ៏ធំបំផុតរបស់សិក្ខាកាម ឬក៏និស្សិត TVET។

មួយវិញទៀត សាលា TVET តែងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនឯកជនជាច្រើន ដូច្នេះនៅពេលសាលាបញ្ជូនសិស្សឱ្យចុះកម្មសិក្សា មានន័យថា ក្រុមហ៊ុនដៃគូទាំងនោះ អាចសម្លឹងមើលលក្ខណៈសម្បត្តិរបស់សិស្សបានមុនបណ្តើរៗរួចទៅហើយ ដែលធ្វើឱ្យសិស្សបញ្ចប់ការសិក្សារួចមានឱកាសទទួលការងារធ្វើកាន់តែខ្ពស់។

អ្នកនាង ឃូ លីហ៊ុង ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីធីវី ម៉ូធ័រ ឯ.ក បានលើកឡើងដែរថា កត្តាសិស្ស TVET ដែលចេញទៅមិនប្រឈមបញ្ហាគ្មានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា គឺទាក់ទងនឹងវិស័យឧស្សាហកម្ម និងផលិតកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសាលា និងវិស័យឯកជន ព្រោះបច្ចុប្បន្នមានក្រុមហ៊ុន រោងចក្រឧស្សាហកម្មជាច្រើនបាននិងកំពុងកកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យឱកាសការងារមានកាន់តែច្រើនសម្រាប់សិស្ស និស្សិត។

“កត្តាសំខាន់បំផុត គឺខ្លួនឯង ថាតើចំណេះជំនាញ​មានពិតប្រាកដដែរឬទេ ព្រោះមិនមែនបានន័យថារៀនទទួលបានសញ្ញាបត្រហើយអាចទទួលបានការងារធ្វើនោះទេ អ្វីសំខាន់ គឺសមត្ថភាពពិត និងជំនាញទន់ ការគោរពវិន័យ ក៏ដូចជាការមានឆន្ទៈនៅក្នុងការធ្វើការងារជាដើម”

ក្រៅពីនេះ ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីធីវី ម៉ូធ័រ លើកទឹកចិត្តឱ្យសិស្ស TVET គួររៀនបន្ថែមនូវ ជំនាញភាសា ព្រមទាំងជំនាញកុំព្យូទ័រ ដែលនេះក៏ជាហេតុជំរុញឱ្យសិស្សមិនបារម្ភរឿងគ្មានការងារធ្វើផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...