ការសិក្សា ៖ កុមារ​មើល​អេក្រង់​លើស​កម្រិត នាំ​ឱ្យ IQ ទាប

អ្នកជំនាញ​ជំរុញ​ឱ្យ ឪពុក​ម្ដាយ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះការ​កំណត់​ម៉ោង​សម្រាប់​កុមារ​មើល​អេក្រង់ បន្ទាប់ពី​ការ​សិក្សា​បាន​រកឃើញ​ថា ការ​ចំណាយ​ពេលជាមួយ​អេក្រង់​ច្រើន អាចនាំឱ្យ​ទំហំខួរក្បាល​កុមារ​តូចជាងមុន និង​បន្ថយ​ភាព​ឆ្លាតវៃ។

អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា កុមារ​ដែល​មើល​ទូរទស្សន៍ និង​ប្រើ​ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ ក្នុង​កម្រិត​មធ្យម មាន​កម្រិត IQ ទាប និង​កម្រិត​សម្លេង​ក្នុង​ខួរក្បាល​តិច (ICV) ។ ផ្ទុយ​ទៅវិញ កុមារ​ដែល​ហាត់ប្រាណ​នៅ​ពេល​ទំនេរ ទំនង​ជា​មាន​ភាព​វៃឆ្លាត និង​មាន​បរិមាណ​ខួរក្បាល​ធំជាង​កុមារ ដែល​អសកម្ម។

ការ​សិក្សា​នេះ បាន​ប្រើ​មូលដ្ឋាន​ទិន្នន័យ​មក​ពី​ទូទាំង​ទ្វីបអឺរ៉ុប ដែលមាន​ព័ត៌មាន​អំពីកុមារ​រាប់ពាន់​នាក់ ទាក់ទង​នឹង IQ , ការ​ប្រើប្រាស់​អេក្រង់ និង​ការ​ធ្វើ​លំហាត់ប្រាណ។

បញ្ហានេះ ត្រូវបាន​វិភាគ ដើម្បី​កំណត់​អំពី​ទំនាក់ទំនង នៃការ​ប្រើប្រាស់​ទម្លាប់​ពេល​ទំនេរ ភាព​វៃឆ្លាត និង​កម្រិត​សំឡេង​ក្នុង​ខួរក្បាល (ICV)។

ក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បាន​និយាយ​ថា លទ្ធផល​របស់ពួក​គេ​បាន​ផ្ដល់​នូវ​ភស្ដុតាង​បន្ថែម​ទៀត ដែល​ថា ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​សម្លឹង​មើល​អេក្រង់ មាន​ឥទ្ធិពល​លើការ​អភិវឌ្ឍ​ខួរក្បាល​កុមារ​ពេញ​មួយ​ជីវិត។

លទ្ធផល នៃ​ការ​ស្រាវជ្រាវ បាន​សរសេរ​នៅក្នុង​ទស្សនាវដ្តី Developmental Cognitive Neuroscience ថា «ការ​រក​ឃើញ​ទាំង​នេះ បង្ហាញ​ពី​តម្រូវ​ការ​ដ៏ចាំបាច់​ក្នុង​ការ​គ្រប់គ្រង និង​តាមដាន ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់កុមារ ហើយ​ក៏ត្រូវ​ជំរុញ​ឱ្យកុមារ​មាន​សកម្មភាព​រាងកាយ​សកម្ម​ផងដែរ។»

ការ​សិក្សា​នេះ កើត​ឡើង​ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

បើតាម BBC បាន​បង្ហាញ​ថា នៅឆ្នាំ​២០១៥ ការ​ចំណាយ​ពេល​ជាមធ្យម ដែល​កុមារ អាយុ​ចន្លោះ​ពី ៥ ទៅ ១៥ឆ្នាំ ទូទាំង​ពិភពលោក​ចំណាយ​លើ​អេក្រង់ គឺ​ស្ថិត​នៅ​ចន្លោះ​ពី ៦ ទៅ ៩ម៉ោង ក្នុង​មួយ​ថ្ងៃ ខណៈ​ក្មេងប្រុស ចំណាយ​ពេល​ជាមួយ​អេក្រង់ ច្រើន​ជាង​ក្មេងស្រី។

ខណៈ​ការ​ចំណាយ​ពេល​ជាមួយ​អេក្រង់ ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ងាយស្រួល​បង្កើត​មិត្តភាព និង​ពង្រឹង​ការ​សិក្សា។ ការ​នៅ​ជាមួយ​អេក្រង់ ក៏បង្កផល​ប៉ះពាល់​ច្រើន​ផង​ដែរ ដូចជា ការ​ប៊ូលី​តាម​អ៊ីនធឺណិត ការ​មើល​វីដេអូ​អំពើ​ហិង្សា វីដេអូ​អាសអាភាស ការ​ធ្វើឱ្យ​សកម្មភាព​រាងកាយ​ធ្លាក់ចុះ និង​ភាព​តានតឹង​កែវភ្នែក។

លោក Sir Cary Cooper សាស្ត្រាចារ្យ​ចិត្តវិទ្យា​នៅ​សាកលវិទ្យាល័យ Manchester បាន​និយាយ​ថា កុមារ​កំពុង​តែប្រើ​ឧបករណ៍​ទាំងនេះ ហើយ​ពួកគេ​មិនបាន​រៀន​ជំនាញ​សង្គម និង​របៀប​ប្រើប្រាស់​ភាសា និង​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ ដែលនាំ​ឱ្យប៉ះពាល់​ដល់​អន្តរកម្ម​ក្នុង​សង្គម​ជាក់ស្ដែង និង​ការ​ទំនាក់ទំនង​ផ្ទាល់។

បើតាម All About Vision បាន​ណែនាំ​អំពី​ការ​ប្រើប្រាស់​ពេលវេលា ជាមួយ​អេក្រង់ ដូច​ខាងក្រោម ៖

– កុមារ​អាយុ​ចាប់ពី ១៨ខែ ទៅ ៥ឆ្នាំ អាច​មើល​អេក្រង់​ក្រោម ១ម៉ោង ក្នុងមួយថ្ងៃ

– កុមារ​អាយុ​ចាប់ពី ៦ ទៅ ១០ឆ្នាំ អាច​មើល​អេក្រង់​ក្រោម ២ម៉ោង ក្នុងមួយថ្ងៃ

– សម្រាប់​មនុស្ស​ពេញវ័យ អាចមើល​អេក្រង់​ចន្លោះ​ពី ២ ទៅ ៤ម៉ោង​ក្នុង​មួយថ្ងៃ។ ប្រសិន​បើ​ការងារ​របស់​អ្នក​ជាក់ទាក់ទង​នឹងការ​មើល​អេក្រង់ អាច​មើល​អេក្រង់ ប្រមាណ ៨ម៉ោង ក្នុង​មួយ​ថ្ងៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...