អ្នកនាង សយ ពិសី ស្រ្តីជនជាតិដើមភាគតិចព្រៅដំបូងគេ បញ្ចប់សិក្សានៅប្រទេសន័រវេស៍ និងអាមេរិក

អ្នកនាង សយ ពិសី បានក្លាយជាស្ត្រីជនជាតិដើមភាគតិចព្រៅដំបូងគេ ដែលទទួលបានឱកាសសិក្សានៅប្រទេសន័រវេស៍ និងសហរដ្ឋអាមេរិក បន្ទាប់ពីបានជំនះឧបសគ្គជីវិតជាច្រើនដំណាក់កាល រាប់ចាប់តាំងពីរបាំងវប្បធម៌ក្នុងសហគមន៍ បញ្ហាហិរញ្ញវត្ថុគ្រួសារ វិបត្តិគ្រួសារ សម្ពាធផ្លូវចិត្ត និងកង្វះលទ្ធភាពក្នុងការទទួលបានឱកាសសិក្សា។

កើតនៅក្នុងគ្រួសារ ដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជនជាតិដើមភាគតិចព្រៅ ក្នុងខេត្តរតនគិរី ពិសី បានជួបប្រទះរឿងមិនសមបំណងតាំងពីនៅវ័យកុមារ។ ជួបរឿងមិនសមបំណង ព្រោះឪពុកម្ដាយ របស់នាង ដែលមានវប្បធម៌ រស់នៅខុសគ្នា មិនអាចរស់នៅចុះសម្រុងគ្នា រហូតឈានដល់ការចែកផ្លូវគ្នា តាំងពីនាង កំពុងសិក្សានៅកម្រិតបឋមសិក្សា។

អ្នកនាង សយ ពិសី និងមិត្តភក្តិនៅបរទេស។

បន្ទាប់ពីមានបញ្ហាគ្រួសារ ម្ដាយពិសី បានក្លាយជាស្ត្រីម៉េម៉ាយ និងត្រូវទទួលនូវបន្ទុកដ៏ធំមួយ គឺត្រូវផ្គត់ផ្គង់ ចិញ្ចឹមបីបាច់ និងបញ្ជូនកូនបីនាក់ឱ្យបន្តការសិក្សា ដើម្បីស្វែងរកអនាគតដែលល្អប្រសើរ។ ដោយមើលឃើញពីភាពនឿយហត់ និងទុក្ខលំបាករបស់ម្ដាយ កុមារី ពិសី បានយល់ឃើញថា ក្នុងនាមជាកូនច្បងក្នុងគ្រួសារដែលកំពុងជួបការលំបាក មានតែការខិតខំប្រឹងប្រែងរៀនសូត្រ និងកសាងអនាគតមួយឱ្យភ្លឺស្វាងប៉ុណ្ណោះ ទើបអាចចូលរួមចំណែកជួយម្ដាយ ដែលកំពុងជម្នះនឹងរបាំងហរញ្ញវត្ថុ និងអាចកែប្រែជីវភាពគ្រួសារឱ្យល្អប្រសើរ។

ផ្លែផ្កា នៃការខិតខំប្រឹងប្រែងពិតជាមិនធ្វើឱ្យ ពិសី ខកបំណងនោះទេ។ បន្ទាប់ពីចូលរៀនថ្នាក់អនុវិទ្យាល័យ ពិសី បានប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ។ នាគ្រាដែលស្ថិតក្នុងវ័យជំទង់នៅឡើយ ត្បិតខ្វះខាតថវិកាចំណាយលើការសិក្សា ប៉ុន្តែពិសីបានស្វះស្វែង រកកន្លែងសិក្សាភាសាបរទេស ដែលផ្ដល់អាហារូបករណ៍ និងចូលរួមការងារស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីបង្កើតទំនាក់ទំនងសង្គម។ ទីបំផុត ក៏បានជួបឱកាសអាហារូបករណ៍កម្រិតវិទ្យាល័យទៅបន្តការសិក្សានៅប្រទេសន័រវេស៍ នៅថ្នាក់ទី១១ បន្ទាប់ពីប្រឡងប្រជែងយ៉ាងស្វិតស្វាញជាមួយ ជនជាតិដើមភាគតិច ៣០នាក់ផ្សេងទៀត។

ដំណើរឆ្ពោះទៅរកក្ដីសង្ឃឹមបានចាប់ផ្ដើមនៅឆ្នាំ២០១៤ នៅពេលដែល ពិសី បានទៅសិក្សាកម្រិតវិទ្យាល័យនៅសាលា United world college ក្នុងប្រទេសន័រវេស៍ចំនួន ២ឆ្នាំ និងបន្តទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Methodist University នៃរដ្ឋខារ៉ូឡាញណា ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ២០២០។

អ្នកនាង សយ ពិសី និងមិត្តភក្តិ នៅបរទេស។

ក្រោយបញ្ចប់ការសិក្សាកម្រិតឧត្តម នាងបានសម្រេចចិត្ត ត្រឡប់ទៅធ្វើការនៅស្រុកកំណើត ក្នុងខេត្តរតនគិរីវិញ ព្រោះយល់ថា ខេត្តនេះ កំពុងត្រូវការធនធានមនុស្សបន្ថែមទៀត។ សព្វថ្ងៃអ្នកនាងពិសី កំពុងបំពេញការងារក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកន្លែង ដែលផ្ដោតលើការអប់រំ និងលើកកម្ពស់សុខភាពកុមារ នៅតាមតំបន់ដាច់ស្រយាល ក្នុងគោលដៅជួយកុមារ ជាពិសេសក្មេងស្រីឱ្យទទួលបានការអប់រំល្អប្រសើរ។

អ្នកស្រី ជឿន ស្រីមុំ ប្រធានសមាគមន៍ជនជាតិដើមភាគតិចកម្ពុជា បង្ហាញនូវអារម្មណ៍មោទនភាពចំពោះ អ្នកនាង សយ ពិសី ដែលជាស្រ្តីជនជាតិដើមភាគតិចដំបូងគេ បានបន្តការសិក្សានៅបរទេស។ អ្នកស្រីបន្តថា នេះជាគម្រូល្អ សម្រាប់ស្ត្រី និងយុវជនជនជាតិដើមភាគតិចដទៃទៀត អាចយកគម្រូតាម ដើម្បីបន្តអភិវឌ្ឍខ្លួន ឱ្យមានចំណេះវិជ្ជា មានការងារសមរម្យ និងប្រភពចំណូលល្អប្រសើរ។

អ្នកស្រី ជឿន ស្រីមុំ ប្រធានសមាគមន៍ជនជាតិដើមភាគតិចកម្ពុជា។

លោក នុន សុគន្ធា អ្នកតំណាង សមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា មានប្រសាសន៍ថា លើសពីគម្រូសម្រាប់យុវជន អ្នកនាង ពិសី នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងគម្រូ ដល់ចាស់ទុំជនជាតិដើមភាគតិច ឱ្យជំរុញកូនៗរបស់គាត់ ជាពិសេសក្មេងស្រីឱ្យបន្តរៀនសូត្របានខ្ពងខ្ពស់ ដើម្បីវិវត្តន៍ខ្លួនក្លាយជាយុវជនសម័យថ្មី ដែលជាពលរដ្ឋថ្នាក់ជាតិ និងពលរដ្ឋពិភពលោក (Global Citizen)។

អ្នកស្រី ជឿន ស្រីមុំ បានបញ្ជាក់ថា បច្ចុប្បន្នជនជាតិដើមភាគតិច ទទួលបានការសិក្សាច្រើនជាងមុន ប៉ុន្តែអ្នកស្រីសូមទទូចស្នើសុំដល់រដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញ និងផ្ដល់ឱកាសដល់ជនជាតិដើមភាគតិច តាមរយៈការផ្ដល់អាហារូបករណ៍ និងកន្លែងស្នាក់នៅជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។