អ្នកចិត្តសាស្ត្រ ៖ បញ្ហាផ្លូវចិត្តប៉ះពាល់ដល់គ្រប់ផ្នែកទាំងអស់នៃជីវិតកុមារ និងក្មេងជំទង់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សុខភាពផ្លូវចិត្តកុមារ ក៏មានសារៈសំខាន់ដូចគ្នានឹងសុខភាពផ្លូវកាយពួកគេដែរ។ អ្នកជំនាញផ្លូវចិត្តពន្យល់ថា ប្រសិនបើកុមារមានបញ្ហាផ្លូវចិត្ត បញ្ហានោះនឹងបង្កផលប៉ះពាល់គ្រប់ផ្នែកទាំងអស់ នៃជីវិតរបស់ពួកគេ ជាពិសេសគឺ​ជីវភាពរស់នៅ លទ្ធផលសិក្សា និងអនាគតកុមារ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាសន៍ថា នៅពេលកុមារមានបញ្ហាផ្លូវចិត្ត បញ្ហានោះនឹងបង្កផលប៉ះពាល់គ្រប់ផ្នែកទាំងអស់របស់កុមារ ហើយផលប៉ះពាល់ទាំងនោះ រួមមាន ទំនាក់ទំនងសង្គម បញ្ហាហិរញ្ញវត្ថុ ផ្នត់គំនិត ការងារ ការសិក្សា និងការបាត់បង់សមត្ថភាពក្លាយខ្លួនជាធនធានមនុស្សល្អ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

បើតាមអ្នកជំនាញរូបនេះ មូលហេតុដែលបណ្ដាលឱ្យកុមារមានបញ្ហាផ្លូវចិត្ត មានកត្តាធំៗ ៤ រួមមាន កត្តាគ្រួសារ ការម៉ាកងាយ ឬរើសអើងពីសំណាក់មិត្តភក្តិ (bully) កត្តាសង្គម ដែលសាបព្រោះចំណេះដឹង និងរូបភាពអវិជ្ជមាន និងកត្តាបរិបទនៃការសិក្សាក្នុងសាលារៀន ដែលមិនយកចិត្តទុកដាក់ថែរក្សាផ្លូវចិត្តកុមារ។ លោក សេធុល សង្កត់ធ្ងន់ថា ក្នុងចំណោមកត្តាទាំង ៤នេះ កត្តាគ្រួសារ មានឥទ្ធិពលខ្លាំងជាងគេមកលើផ្លូវចិត្តកុមារ ព្រោះគ្រួសារជាផ្នែកមួយធំក្នុងជីវិតកុមារ។ ប្រសិនបើ អាណាព្យាបាលមានទម្លាប់ប្រើពាក្យសម្ដីខ្លាំងៗ និងអំពើហិង្សា បញ្ហានេះអាចបណ្ដាលឱ្យកុមារមានការប៉ះទង្គិចផ្លូវចិត្ត ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Traumatic ហើយការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ការវិវត្តន៍ផ្នែកពុទ្ធិ និងចំណេះដឹងកុមារទៀតផង។

ទាក់ទងនឹងកត្តាគ្រួសារនេះដែរ គ្រួសារមួយចំនួនបានដាក់សម្ពាធ និងក្តីរំពឹងខ្ពស់ពេកលើកុមារ ដែលធ្វើឱ្យពួកគេទទួលរងនូវសម្ពាធខ្លាំង ខណៈគ្រួសារខ្លះទៀត​ មានបញ្ហាប្រាស្រ័យទាក់ទង មិនបានផ្ដល់ការគាំទ្រផ្លូវចិត្តដល់កុមារ ជាហេតុធ្វើឱ្យកុមារប្រឈមមុខនឹងអារម្មណ៍អវិជ្ជមានច្រើន។

ចំពោះបញ្ហាផ្លូវចិត្ត ដែលនិយមកើតឡើងលើកុមារ លោក សេធុល មានប្រសាសន៍ថា ដើម្បីឱ្យដឹងច្បាស់ថាកុមារ មានបញ្ហាអ្វី ទាល់តែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យពីសំណាក់អ្នកជំនាញ ដែលអាចជាអ្នកចិត្តសាស្ត្រ ឬគ្រូពេទ្យឯកទេសចិត្តវិកល។ លោកបន្តថា ជាធម្មតា កុមារមានការពិបាកក្នុងការប្រាប់មនុស្សធំឱ្យដឹងពីស្ថានភាពរបស់ខ្លួន ប៉ុន្តែអាការទាំងនោះអាចលេចឡើងជាអាកប្បកិរិយា។

“ជាធម្មតាក្មេងពិបាកក្នុងការប្រាប់យើង ជាពិសេសក្មេងកាន់តែតូច ប៉ុន្តែជាទូទៅ វានឹងលេចឡើងតាមរយៈអាកប្បកិរិយា​។ បើយើងសង្កេតអត្តចរិតរបស់គេឱ្យបានច្បាស់លាស់ នោះយើងនឹងដឹងថា ក្មេងមានបញ្ហាផ្លូវចិត្តនៅក្នុងកម្រិតណាមួយ វាអាចមានតិច មានច្រើន ទៅតាមស្ថានការណ៍ និងស្ថានភាពរបស់គាត់មួយៗ”

ជាដំណោះស្រាយបញ្ហាផ្លូវចិត្ត និងការពារកុមារពីវិបត្តិផ្លូវចិត្ត អ្នកចិត្តសាស្ត្ររូបនេះ លើកឡើងថា កុមារដែលមានបញ្ហាផ្លូវចិត្តអាចជាសះស្បើយ និងត្រឡប់មកធម្មតាវិញ ប៉ុន្តែដើម្បីបង្កើតបរិយាកាសអំណោយផលដល់សុខភាពផ្លូវចិត្តកុមារ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយតួអង្គសំខាន់ៗ មានដូចជា គ្រួសារ អាណាព្យាបាល សាលារៀន និងរដ្ឋាភិបាល។​

លោក សេធុល ចង់ឃើញសាលារដ្ឋនៅកម្ពុជា បង្កើតឱ្យមានកម្មវិធីផ្ដល់សេវាប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តតាមសាលា (School Counseling Program) ដោយលោកមើលឃើញថា កម្មវិធីនេះ នឹងជួយកុមារបានច្រើន ក្នុងការជំរុញការលូតលាស់ពុទ្ធិ បញ្ញា ស្មារតី ផ្លូវចិត្ត និងការរីកលូតលាស់ផ្នែកសង្គម ព្រោះតាមរយៈការផ្ដល់សេវាប្រឹក្សាយោបល់ កុមារនឹងយល់ដឹងពីវិធីគ្រប់គ្រងអារម្មណ៍ខ្លួនឯង ស្គាល់ពីផ្លូវចិត្តខ្លួនឯង និងដឹងពីរបៀបជួយខ្លួន​ឯងនៅពេលមានបញ្ហាផ្លូវចិត្ត។ ខណៈប្រទេសក្នុងតំបន់អាស៊ាន ដូចជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ បាននិងកំពុងអនុវត្តកម្មវិធីនេះរួចហើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...